ព័ត៌មានជាតិ
ក្រុមហ៊ុន គ្លូប៊លហែល អាស៊ីប៉ាស៊ីហ្វីក បើកសម្ពោធ និងផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុន ខេម ជេដ អេស៊ា ក្នុងការផ្តល់សេវាកម្មសុខភាព និងវេជ្ជសាស្ត្រទេសចរណ៍អន្តរជាតិនាំមុខគេនៅកម្ពុជា
ក្រុមហ៊ុន គ្លូប៊លហែល អាស៊ីប៉ាស៊ីហ្វីក( GlobalHealth Asia Pacific ៖GHAPAC) របស់ប្រទេសសិង្ហបុរី កាលពីរសៀល ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុន ខេម ជេដ អេស៊ាខូអិលធីឌី ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មសុខភាព និងវេជ្ជសាស្ត្រទេសចរណ៍អន្តរជាតិ នាំមុខគេនៅកម្ពុជា នៅសណ្ឋាគារ Hyatt Regency Phnom Penh។

ក្រុមហ៊ុន GlobalHealth Asia Pacific គឺជាក្រុមហ៊ុនទស្សនាវដ្ដីសុខភាពអន្តរជាតិនៅអាស៊ីប៉ាស៊ីហ្វិក និងបានបោះពុម្ពតាំងពីឆ្នាំ ២០១១ មកម្ល៉េះ។ គ្លូប៊លហែលគឺជាទស្សនាវដ្ដីតែមួយគត់ ដែលមាននៅលើក្រុមហ៊ុនអាកាសចរណ៍ធំៗទាំងអស់ជុំវិញពិភពលោកមានដូចជា៖ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី(Singapore airline), Royal Brunei Airlines, American Airlines, Air Canada, Lufthansa, Virgin Atlantic, Etihad Airways និង Swiss Air ក្នុងទម្រង់ DIGTAL (www.globalhealthasiapacific.com)។

នៅឆ្នាំ ២០១៦ GHAPAC បានទទួលពានរង្វាន់មន្ទីរពេទ្យដំបូងរបស់ខ្លួនជាមួយនឹងព្រឹត្តិការណ៍ maiden ក្នុងប្រទេសថៃ ហើយជាបន្តបន្ទាប់បានឈ្នះពានរង្វាន់ប្រចាំឆ្នាំនៅកោះបាលី ក្នុង ឆ្នាំ ២០១៧,នៅ ហូជីមិញឆ្នាំ ២០១៨, នៅកូឡាឡាំពួរ ក្នុងឆ្នាំ ២០១៩,សិង្ហបុរីក្នុងឆ្នាំ ២០២០ និងនៅទីក្រុងកូឡាឡាំពួរ ជាមួយ សិង្ហបុរី ជាថ្មីម្តងទៀត ក្នុងឆ្នាំ២០២១។ បន្ទាប់ពីទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើន GHAPAC បានឈ្នះពានរង្វាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ/គ្លីនិករបស់ខ្លួនក្នុងឆ្នាំ ២០២១ហើយ នឹងត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ឆ្នាំ២០២២ នៅទីក្រុងបាងកក នៅថ្ងៃទី ៦ និងទី ៧ ខែសីហា ខាងមុខនេះបន្តទៀត។


ទន្ទឹមគ្នានេះដែរ ប្រទេសកម្ពុជា គឺជាកន្លែងសម្រាប់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ និងមន្ទីរពេទ្យសំខាន់ៗមួយចំនួនហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថានៅក្នុងមជ្ឈមណ្ឌលនីមួយៗមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ ដូចនេះដើម្បីទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការផ្តល់នូវការថែទាំអ្នកជំងឺឆ្នើម និងដើម្បីឆ្លើយតបនឹងការយកចិត្តទុកដាក់របស់ពួកគេ GlobalHealth កំពុងចាប់ដៃគូជាមួយ Cam-Jade Asia ដើម្បីរៀបចំពានរង្វាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ/គ្លីនិក និងមជ្ឈមណ្ឌលថែរក្សាសម្ផស្សដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ដែលក្នុងនោះតម្រូវឱ្យមជ្ឈមណ្ឌលវេជ្ជសាស្ត្រនីមួយៗ មានការដាក់ពាក្យជាមុន មកគណៈកម្មការរបស់ GlobalHealth។ បន្ទាប់ពីការសម្រេចជាប់ចំណាត់ថ្នាក់ ពួកគេនឹងមានសិទ្ធិចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ ដោយក្នុងនោះផងដែរ GHAPAC នឹងផ្តល់រង្វាន់ទទួលស្គាល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ និងគ្លីនិកល្អបំផុតក្នុងឯកទេសជាច្រើនរាប់ចាប់ពីផ្នែកមហារីក បេះដូង ទន្តសាស្ត្រ និងជាង ៣០ប្រភេទឯកទេសផ្សេងទៀត។ វានឹងក្លាយជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងដែលគ្លីនិកបានដាក់បញ្ចូលនិងសម្រេចបាននូវឧត្តមភាពនៅក្នុងឯកទេសរបស់ពួកគេ តាមស្តង់ដាអន្តរជាតិ។


លោកវេជ្ជបណ្ឌិត Ravi Shrestha ដែលជាសហស្ថាបនិកនៃGHQIAផ្នែកទទួលស្គាល់គុណភាពនៃសុខភាពសកលបានថ្លែងថា៖ ព្រឹត្តិការណ៍នេះនឹងត្រូវបានផ្សព្វផ្សាយជាអន្តរជាតិក៏ដូចជានៅលើប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសកម្ពុជា មិនត្រឹមតែជាគោលដៅទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការរីកចម្រើនរបស់ខ្លួនក្នុងផ្នែកវេជ្ជសាស្ត្រ ទាំងគុណភាព និងសេវាកម្មទទួលស្គាល់ជាអន្តរជាតិ GHQIA ស្ថាប័នសុខភាពពិភពលោក អាស៊ីប៉ាស៊ីហ្វិក។

លោក Narender Panjwani ជាស្ថាបនិកនៃ Global Health Asia Pacific នៃប្រទេសសិង្ហបុរី GHQIA សូមអញ្ជើញលោកអ្នកជាស្ថាបនិកគ្លីនិក និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រទាំងអស់ចូលរួមដាក់ពាក្យប្រកួតក្នុងកម្មវិធីប្រគល់ពានរង្វាន់មជ្ឈមណ្ឌលសុខភាពប្រចាំប្រទេសកម្ពុជាដែលនឹងប្រារព្ធឡើងនៅទីក្រុងភ្នំពេញនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះទាំងអស់គ្នា ព្រោះវាជាការបោះពុម្ពលើកទីមួយ នៃពានរង្វាន់ APAC ក្នុងប្រទេសកម្ពុជា។ យើងទន្ទឹងរង់ចាំការចូលរួម និងការគាំទ្ររបស់អ្នក។

លោកជំទាវ ពិន នេត្រា អគ្គនាយិកា ក្រុមហ៊ុន ខេមជេដ អេស៊ា បានគូសបញ្ជាក់បន្ថែមថា៖ ប្រទេសកម្ពុជាគឺជាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន ហើយតែងតែមានសារៈសំខាន់និងជាគោលដៅសម្រាប់ទេសចរណ៍វេជ្ជសាស្ត្រទាំងនៅក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី និង ប្រទេសថៃ ជាដើម។ ឥឡូវនេះដល់ពេលហើយ ដែលយើងត្រូវលើកកម្ពស់និងផ្សាភ្ជាប់សេវាថែទាំសុខភាពនៅកម្ពុជាទៅនឹងសេវាថែទាំសុខភាពនៅប្រទេសសិង្ហបុរី ខណៈដែលភាតរភាពវេជ្ជសាស្ត្រនៅទីនោះជាកន្លែងមានទំនុកចិត្តក្នុងផ្នត់គំនិតរបស់ប្រជាជនកម្ពុជា Preband Surgery in Medical Tourist ថាវាជាកន្លែងមានការព្យាបាលដ៏ល្អប្រសើរក្នុងតំបន់។ កត្តាទាំងនេះ នឹងនាំឱ្យវិស័យសុខាភិបាលកម្ពុជា ឈានទៅមុខថែមមួយកម្រិត និងត្រូវបានគេទទួលស្គាល់ហួសពីព្រំដែនកម្ពុជាយើងបន្ថែមទៀត៕


-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានជាតិ១ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា