Connect with us

សុខភាព

WHO ព្រមានខ្លាំងៗថា វីរុសកូនកាត់ “ដែលតាក្រុង” ចាប់ផ្តើមរីករាលដាលហើយ (មានវីដេអូ)

បានផុស

នៅ

ស្របពេលដែលពិភពលោកកំពុងផ្តោតខ្លាំងលើវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយហាក់ភ្លេចជំងឺកូវីដ១៩នោះ, ពេលនេះ អង្គការសុខភាពពិភពលោក (WHO) បានចេញការព្រមានថា វីរុសបំប្លែងខ្លួន “ដែលតាក្រុង” ដែលជាកូនកាត់រវាង ដែលតា និង អូមីក្រុង កំពុងចាប់ផ្តើមរីករាលដាលពាសពេញអឺរ៉ុបហើយ។

This image has an empty alt attribute; its file name is 106460708-1585165953635gettyimages-1207933754-1024x683.jpeg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

WHO បាននិយាយក្នុងអំឡុងសន្និសីទខ្លីមួយកាលពីថ្ងៃពុធទី០៩ខែមីនាថា មេរោគនេះត្រូវបានគេរកឃើញថា កំពុងរីករាលដាលនៅក្នុងប្រទេសបារាំង ហូឡង់ និងដាណឺម៉ាក។

ពួកគេក៏បានរកឃើញចំនួន ២ករណី នៅក្នុងសហរដ្ឋអាមេរិកផងដែរ ហើយគ្រោងនឹងបោះពុម្ពរបាយការណ៍ស្តីពីការរកឃើញរបស់ពួកគេនាពេលខាងមុខ។

This image has an empty alt attribute; its file name is 9801b28a-7754-4f21-8ff6-788b579d7a58_bdc71012-1024x688.webp

របាយការណ៍នេះក៏កើតឡើងផងដែរ ចំពេលដែលពិភពលោកឈានដល់ឆ្នាំទី២ នៃជំងឺរាតត្បាត ដោយនៅថ្ងៃសុក្រទី១១ខែមីនានេះ គឺជាថ្ងៃគម្រប់ខួបពីរឆ្នាំដែលអង្គការសុខភាពពិភពលោកប្រកាសថា កូវីដ១៩ជាជំងឺរាតត្បាតទូទាំងពិភពលោក។

WHO បានចេញការព្រមានខ្លាំងៗថា វីរុសបំប្លែងខ្លួនកូនកាត់ “ដែលតាក្រុង” អាចក្លាយជាបញ្ហាចម្បងទាំងនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។

This image has an empty alt attribute; its file name is S7EQFUS3FRF5NPHYX42NLAZ6DQ-1024x682.jpg

យ៉ាងណាក្តី ករណីសរុបនៃវីរុសកូនកាត់ “ដែលតាក្រុង” នៅតែមានកម្រិតទាបនៅឡើយ សូម្បីតែក្នុងប្រទេសដែលការរីករាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ត្រូវបានរកឃើញក៏ដោយ។

នៅសហរដ្ឋអាមេរិក វីរុសបំប្លែងខ្លួន អូមីក្រុង កំពុងវាយលុកខ្លាំង ដោយមេរោគទម្រង់ដើមរបស់ខ្លួនគឺ BA.1 បានរួមចំណែកប្រមាណ៨៨ភាគរយនៃករណីកូវីដទាំងអស់ ហើយវីរុសបំបាំងកាយ BA.2 មានចំនួន១២ភាគរយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ WHO មិនទាន់ទទួលស្គាល់ Deltacron ជាវីរុសបំប្លែងខ្លួនថ្មីទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ១២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម