Connect with us

ចរាចរណ៍

បុរសម្នាក់ រេចង្កូតម៉ូតូចូលឡានជិះបញ្ច្រាសគ្នា ស្លាប់ភ្លាមៗនៅនឹងកន្លែង

បានផុស

នៅ

បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីរេចង្កូតម៉ូតូចូលទៅក្នុងគន្លងរថយន្តធំ ដែលកំពុងបើកបរក្នុងទិសដៅច្រាស់គ្នា។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បានកើត​ឡើង កាលពី​ថ្ងៃទី​ ១០ ខែមីនា ឆ្នាំ ​២០២២ នៅវេលា​ម៉ោង​ ៣ និង ៤០​ នាទី រសៀល ត្រង់ចំណុច​ជិត​ស្ពាន​អូ​តា​គ្រៃ ស្ថិតក្នុង​ភូមិ​ភ្ចា​វ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមអធិការនគរបាល​ស្រុក​រតនមណ្ឌល បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​ដំបូង​មាន​រថយន្ត​ម៉ាក ហ៊ី​យិន​ដាយ​១​គ្រឿង ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 3A-1042 បើកបរ​ពី​លិច​មក​កើត ពេល​បើកបរ​មកដល់​កន្លែងកើតហេតុ​ខាងលើ ស្រាប់​តែមាន​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 1W-3350 បើកបរ​ពី​កើតមក​លិច អ្នកបើកបរ​ឈ្មោះ ហុង ចាន់​រិ​ទ្ធ ភេទ​ប្រុស អាយុ ៣៨​ ឆ្នាំ ធ្វើការ​នៅ​ភូមិភាគ​ទី ​៥ ​ប្រចាំ​ទិស​ប៉ៃលិន បាន​បើក​ចូល​ផ្លូវ​រថយន្ត​ទៅ បុក​រថយន្ត​ចំ​ពីមុខ​ពេញ​ផ្នែក​ខាងឆ្វេង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​កន្លែងកើតហេតុ។​

ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​ចុះទៅ​ដែរ​ តែ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់ទៅហើយ បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ប្រគល់​សព​ទៅឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ហើយ ចំណែក​មធ្យោបាយ​ទាំងពីរ​ក៏បាន​ប្រគល់​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ជា​អ្នក​អនុវត្តតាម​ផ្លូវច្បាប់៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម