ព័ត៌មានជាតិ
ក្តៅៗ សម្តេចតេជោ ប្រកាសបើកឲ្យប្រើប្រាស់ផ្លូវក្រោមដីនៅចោមចៅ
សម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះបានប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវក្រោមដីនៅអតីតរង្វង់មូលចោមចៅ ដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋជាបណ្តោះអាសន្ន ក្នុងការដោះស្រាយបញ្ហាកកស្ទះ ដែលកើតឡើងនៅក្នុងតំបន់នោះ។
ការដាក់ឲ្យប្រើប្រាស់ផ្លូវក្រោមដីបណ្តោះអាសន្ន បន្ទាប់ពីក្រុមបច្ចេកទេសទើបតែបញ្ចប់ការអ៊ុតកៅស៊ូបានរួចរាល់។

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ រដ្ឋបាលរាជធានីភ្នំពេញដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ ខែនិងចំណាយថវិការសាងសង់ចំនួន២២ លានដុល្លាអាមេរិក។នៅពេលសាងសង់រួចរាល់ ស្ពានអាកាសនិងផ្លូវក្រោមដីនេះត្រូវបានធានាថានឹងអាចប្រើប្រាស់បានរយៈពេល ១០០ ឆ្នាំ។
យោងតាមផែនការមេ ផ្នែកសំខាន់នៃស្ពានអាកាសតភ្ជាប់ពីមហាវិថីសហព័ន្ធរុស្ស៊ីទៅផ្លូវជាតិលេខ ៣ ហើយនឹងមានបណ្តោយ ៤០៨ ម៉ែត្រ និងទទឹង ១៥,៨ ម៉ែត្រ។ ផ្នែកទី ២ ភ្ជាប់មហាវិថីសហព័ន្ធរុស្ស៊ីទៅផ្លូវវេងស្រេង ហើយនឹងមានបណ្តោយ ៤០ ម៉ែត្រ និងទទឹង ៥,២៥ ម៉ែត្រ។ ទី ៣ ភ្ជាប់ផ្លូវវេងស្រេង ទៅផ្លូវជាតិលេខ ៣ ហើយនឹងមានបណ្តោយ ៦០ ម៉ែត្រ និងទទឹង ៥,២៥ ម៉ែត្រ។
ផ្លូវក្រោមដីមួយខ្សែ ភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅមហាវិថីសហព័ន្ធរុស្ស៊ីមានប្រវែង ៤៧០ ម៉ែត្រនិងទទឹង ៨.៥ ម៉ែត្រ។ រង្វង់មូលចោមចៅ នឹងក្លាយជាផ្លូវតភ្ជាប់រវាងរាជធានីភ្នំពេញ និងផ្លូវជាតិលេខ ៣ និង ៤ ដែលជាច្រកចេញចូលសម្រាប់នាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញថាស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បានបញ្ចប់ការសាងសង់រួចរាល់ ៥៥ ភាគរយហើយ៕
អត្ថបទ៖ ដីក្រហម

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?