នយោបាយ
រដ្ឋាភិបាលកម្ពុជាដ៏ទន់ភ្លន់ឆ្លងកាត់បាននូវសង្គ្រាម១៥ថ្ងៃប្រឆាំងមេរោគកូវីដក្នុងសហគមន៍ខ្លួន
មេរោគឆ្លង បានគ្រប់គ្រងអំណាចពិភពលោកទាំងមូល បង្ខំឱ្យប្រទេសជាច្រើនត្រូវ បិទទ្វារ ចាក់សោដាក់បម្រាមគោចរ ហើយការអនុវត្តិសិទ្ធិមនុស្សស្ថិតនៅក្រោមការគំរាមកំហែងដោយអន្លើ។
ជាការពិត រដ្ឋាភិបាលនៅទូទាំងពិភពលោកបានអនុវត្តច្បាប់បន្ទាន់នានា ដើម្បីកម្រិតចលនាសកម្មភាពរបស់ប្រជាជនគេ ក៏ដើម្បីព្យាយាមទប់ការរីករាលដាលនៃជំងឺឆ្លងនេះ អ្នកខ្លះសូម្បីទារុណកម្មក៏មាន ការវាយដំ ការប្រដេញប្រចាប់ ការបង្ខាំង បង្អត់ និងអំពីមិនគួរអត់ឱនដទៃទៀត ដូចជានៅឥណ្ឌា មានការបាញ់កំចាយក្រុមកម្មករចំណាកស្រុក ដោយប្រភេទថ្នាំប្រើសូដ្យូមអ៊ីដ្រូក្លូលីតដែលជាសារធាតុដែលអាចបណ្តាលឱ្យមានផលប៉ះពាល់យូរអង្វែង ក៏កើតមានបាន។
កម្ពុជាមានរដ្ឋាភិបាលដ៏ទន់ភ្លន់ និងដោះស្រាយវិបត្តិដោយសមត្ថភាពក្លៀវក្លា
ខណៈក្រុងបាងកកបានអនុម័តសេចក្តីសម្រេចបិទទ្វារការពារមេរោគឆ្លង ពីថ្ងៃទី ២២ ខែមីនា ប្រទេសថៃបានបិទទ្វារទាំងស្រុង មិនទទួលទេសចររហូតមកដល់ដើមខែធ្នូនេះ ហើយប្រទេសវៀតណាមនៅថ្ងៃទី ១ ខែមេសាឆ្នាំ២០២០ ក៏បានចេញការអនុវត្តវិធានការណ៍ឃ្លាតឆ្ងាយសង្គមយ៉ាងតឹងរឹង រួមទាំងសកម្មភាពដាក់ទោសទណ្ឌនៅទូទាំងប្រទេស រាប់បញ្ចូលទាំងភាពឯកោ និងការរឹតត្បិតប្រជាជនមិនឱ្យពីការចាកចេញពីផ្ទះផង បែរជា ជំនឿលើសមត្ថភាពរបស់រដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារនិងលុបបំបាត់ការរាតត្បាត បានធ្វើឱ្យពលរដ្ឋនានា នៅទូទាំងប្រទេស អាចធ្ងន់ចិត្ត រក្សាភាពនឹងនរមកផ្តោតអារម្មណ៍បានខាងសេដ្ឋកិច្ច និងសកម្មភាពសង្គមដូចប្រក្រតី។
នៅថ្ងៃទី២៨ ខែវិច្ឆិកា កម្ពុជាបានរាយការណ៍ពីករណីឆ្លងវីរុសកូវីដ ក្នុងសហគមន៍ជាលើកដំបូងដែលធ្វើឱ្យគ្រប់មជ្ឋដ្ឋានត្រូវរងការវាយប្រហារផ្លូវអារម្មណ៍ធ្ងន់ធ្ងរ តែរាជរដ្ឋាភិបាលមានសម្តេចហ៊ុនសែនជាប្រមុខ បានអំពាវនាវឱ្យមានការស្ងប់ស្ងាត់ និង បង្កើនការជឿជាក់លើចំណាត់ការរបស់ជំនាញ ក៏ដូចជា ស្មារតីទទួលខុសត្រូវខ្ពស់របស់ពលរដ្ឋ។
ជាមេដឹកនាំ វាងវៃ បត់បែន រហ័សរហួន ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុនសែន បានប្រកាសថា នេះជាសង្គ្រាម ដែលមានរយៈពេល២សប្តាហ៍ទាមទារអោយមានកិច្ចព្យាយាមផ្តោតអារម្មណ៍ជាងមុន ពីគ្រប់មជ្ឈដ្ឋាន ក៏ដូចជាត្រៀមលក្ខណៈជាស្រេចផ្លាស់ប្តូរតាមសភាពការណ៍ ហើយកម្ពុជាបានរៀបចំភ្លាមៗឡើងនូវសេនាធិការដឹកនាំដោយក្រសួងសុខាភិបាល និងសម្រេចចិត្តភ្លាមៗដោយរាជរដ្ឋាភិបាលក្នុងការជំរុញថវិកា ក៏ដូចជា ចលនាគាំទ្របន្ទាន់ទូទាំងប្រទេសគួរជាទីកក់ក្តៅ។
វប្បធម៌មិនបន្ទោសបង្អាប់ ការអធ្យាស្រ័យនិងយកចិត្តទុកដាក់ ប្រតិបត្តិការភ្លឺស្វាងក្លៀវក្លាមិនរត់ចោលរាស្ត្រ ជាបច្ច័យបង្កើតចលនាឯកភាពជាតិក្រោមការដឹកនាំផ្ទាល់ដោយស្ថាបនិកសន្តិភាព
ត្បិតតែយើងបានតស៊ូជាមួយគ្នាក្នុងរយៈពេលជិតមួយឆ្នាំ ក្រោមលំឱនសេដ្ឋកិច្ចសាកលព្រោះជំងឺរាតត្បាត ទឹកជំនន់ និងចុងក្រោយនេះ គឺការឆ្លងកូវីដដល់សហគមន៍ ក្រុមវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិក កម្លាំងនៅខ្សែត្រៀមដទៃទៀតរងការបាក់ខ្សោយ នឿយហត់ ក៏យោធានិងប៉ូលីស ក្រុមអ្នកសារព័ត៌មានដែលប្រឆាំងព៍ត៌មានក្លែងបន្លំ អាជ្ញាធរគ្រប់ជាន់ថ្នាក់ នៅតែដោះស្រាយដោយទន់ភ្លន់ជាមួយ ប្រជាជនខ្លួន គ្មានអំពើចោទប្រកាន់ គ្មានការជាន់ពន្លេច ឬ សំណេរ ទង្វើ សម្តីណាមួយបញ្ចេញដោយ រើសអើង បែងចែក។
សប្តាហ៍ទីពីរនៃខៃធ្នូ ខណៈពេលដែលការឆ្លងរាលដាលជាចង្កោមកាន់តែព្រមានចេញពីប្រភពហាងទំនិញធំៗមួយចំនួន អ្នកជំនាញផ្នែកវេជ្ជសាស្ត្រកម្ពុជាបានអះអាងជាច្រើនដងថា រដ្ឋាភិបាលនៅតែអាចគ្រប់គ្រងបាន ដរាបណាគ្រប់គ្នាមានស្វ័យគំនិតទទួលខុសត្រូវ បង្ហាញខ្លួន ធ្វើតេស្តនិងចត្តាឡីសក័។
មកដល់ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាមានស្ថិតិអ្នកកើតជំងឺកូវីដ១៩ សរុប ៣៥៩នាក់ ព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៩នាក់ សម្រាកព្យាបាលចំនួន ៥០នាក់។
នៅក្នុងរូបភាពថ្មីមួយទៀត ថវិកាសប្បុរសជនជាង៤៥លានដុល្លារអាមេរិកត្រូវបានប្រជាជាតិខ្មែរមូលគំនិតគ្នាចូលរួមជាមួយទំនុកចិត្តលើរដ្ឋាភិបាល ក្នុងការចូលរួមទិញវ៉ាក់សាំងការពារសម្រាប់ គ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីពន្ធនាគារ មន្ត្រីយុត្តិធម៌ខាងជលផល ព្រៃឈើ និងបរិស្ថាន ចៅក្រម ព្រះរាជអាជ្ញា និងមេធាវី ។ល។
វង្ស បុត្រា
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៥ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១១ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤