ជីវិតកម្សាន្ដ
មិននឹកស្មាន ! សុខ ពិសី អង្គុយយំព្រោះតែរឿងនេះសោះ
ភ្នំពេញ ៖ តារាចម្រៀងស្រីលំដាប់ជួរមុខឬអាចនិយាយបានថា ជាគ្រាប់ពេជ្ររបស់ផលិតកម្មសានដេ កញ្ញា សុខ ពិសី នៅសុខៗស្រាប់តែធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយនេះបង្កការចាប់អារម្មណ៍ដល់ទស្សនិកជនពិសេសអ្នកគាំទ្រនៅលើបណ្តាញសង្គមតែម្តង។

រឿងរ៉ាវនេះ គឺបានកើតឡើងបន្ទាប់ពីតារាចម្រៀងសម្លេងស្រទន់កញ្ញា សុខ ពិសី បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា ខ្លួនបានយំព្រោះតែសត្វឆ្កែមួយក្បាល។ សុខ ពិសី បានបញ្ជាក់ដោយខ្លីថា ខ្ញុំយំតាមម្ចាស់ឆ្កែហើយឈឺហួស។ កញ្ញា សុខ ពិសី កន្លងត្រូវបានគេដឹងថា នាងជាតារាស្រីមួយដួងដែលចូលចិត្តចិញ្ចឹមនិងស្រលាញ់សត្វឆ្កែពិសេសគឺនាងតែតែចេញមុខទទូចឲ្យបញ្ឈប់ការសម្លាប់ឬបរិភោគសាច់នេះផងដែរ។

ការបញ្ចេញសំណេរនិងអារម្មណ៍សោកសៅរបស់ក ញ្ញា សុខ ពិសី ខាងលើនេះស្របពេលដែលមានការបង្ហោះភ្ជាប់រូបភាពសត្វឆ្កែនៅលើគណនីហ្វេសប៊ុកមួយដោយបានរៀបរាប់ថា កូនអើយ កូនទៅចៅម្តាយហើយទាំងកូនម្នាក់ ទាំងចៅ។ ជាតិនេះកូនរស់ជាមួយម៉ែត្រឹមពេលខ្លីណាស់ជាតិក្រោយសូមជាមនុស្សរស់ក្បែរម៉ែរហូតណាកូនម្តាយម៉ែទទួលយកមិនបានទេ។

សូមបញ្ជាក់ថា កញ្ញា សុខ ពិសី ដែលជាតារាចម្រៀងស្រីលំដាប់កំពូលរបស់សាន់ដេត្រូវបានគេចាត់ទុកថា នាងជារាជនីយសម្រស់ផងនោះ។ ម្យ៉ាងទៀតក ញ្ញា សុខ ពិសី ស្រាប់តែឈានចូលដល់ដើមឆ្នាំ២០២២នេះ ភ្លាមនាងក៏កាន់តែត្រូវប៉ាន់ទីផ្សារស្ពតធំៗនិងមុខជំនួញផ្ទាល់ខ្លួន។នេះអាចចាត់ទុកថា ជាជោគជ័យធំរបស់ សុខ ពិសី បន្ថែមទៀតបន្ទាប់ពីអាជីពសិល្បៈរបស់នាងបច្ចុប្បន្នក៏នៅតែរក្សាបានសន្ទុះនៃការគាំទ្រនិងមានប្រជាប្រិយភាពខ្លាំង មិនចាញ់មិត្តភក្តិរួមជំនាន់ឡើយ៕
ដោយ ៖ ចាន់រ៉ា








-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ