ព័ត៌មានអន្ដរជាតិ
ទ័ព អ៊ុយក្រែន យកអ្នកជំងឺធ្វើខែល ការពារពីការបាញ់ផ្លោងរបស់ រុស្ស៊ី (មានវីដេអូ)
វេជ្ជបណ្ឌិតម្នាក់បានប្រាប់សារព័ត៌មាន Sputnik ថា អ្នកជំងឺភាគច្រើន រួមទាំងស្ត្រីសម្រាលកូនពីមន្ទីរសម្ភព បានរួចជីវិត ដោយការលាក់ខ្លួននៅក្នុងបន្ទប់ក្រោមដី ក្នុងទីក្រុង Volnovakha ។
អ្នកឆ្លើយឆ្លងព័ត៌មាន Sputnik បានរាយការណ៍ ដោយដកស្រង់សំដីរបស់បុគ្គលិកមន្ទីរពេទ្យនៅកន្លែងកើតហេតុ ថា ទាហានអ៊ុយក្រែន បានបាញ់ចេញពីរថក្រោះ និងគ្រាប់រ៉ុក្កែត Grad នៅមន្ទីរពេទ្យជាមួយអ្នកជំងឺ អំឡុងពេលការដកថយពីទីក្រុង Volnovakha ភាគខាងកើតប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦ នាក់ ។
មុនពេលកើតហេតុ យោធាអ៊ុយក្រែនបានបាញ់ទៅលើកងទ័ពសាធារណរដ្ឋប្រជាមានិត Donetsk ពីគ្រាប់បែកដៃ និងរថក្រោះចេញពីអគារ និងទីធ្លានៃមន្ទីរពេទ្យនេះ ដោយលាក់ខ្លួននៅពីក្រោយអ្នកជំងឺ រួមទាំងស្ត្រីសម្រាលកូន ដោយធ្វើជាខែលការពារខ្លួន ហើយនៅពេលចាកចេញពីតំបន់នោះ ពួកគេបានជីកកកាយយករ៉ែពីអគារនានាផងដែរ។ បន្ទាប់ពីវាយប្រហារ អគារនៃមន្ទីរពេទ្យកណ្ដាល Volnovakha បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ជញ្ជាំងត្រូវបានទម្លុះជាច្រើនកន្លែង ខ្លះដួលរលំ បង្អួចនៅជាន់ខាងលើ ត្រូវបានបាក់ស្ទើរតែទាំងអស់៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រុស្ស៊ី ថា អ៊ុយក្រែន បំពានកិច្ចព្រមព្រៀងច្រករបៀងមនុស្សធម៌
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ