Connect with us

សុខភាព

៦ យ៉ាង​អ្នកប្រហែលមិន​ធ្លាប់​ដឹង​ពី​សណ្ដែក​បណ្ដុះ

បានផុស

នៅ

សណ្ដែក​បណ្ដុះ​គឺ​ជា​បន្លែម្យ៉ាង​ងាយរក​ និង​ងាយ​ទទួលទាន​ ហើយ​វា​ជួយ​នូវ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្សឲ្យ​ដំណើរការ​បាន​ល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើគុណប្រយោជន៍ទាំងនោះជាង្វី?

១. ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​ស៊ាំ​ក្នុង​រាងកាយ

ពន្លក​របស់សណ្ដែកបណ្ដុះ ​សំបូរ​ទៅ​ដោយ​វីតាមីន ​C​ ដែល​ជា​សារធាតុចិញ្ចឹម​ជំរុញ​ឱ្យ​កោសិកា​ឈាម​ស​ការពារ​រាងកាយ​ប្រឆាំង​នឹង​ការ​បង្ក​រោគ។ វា​ជួយ​ប្រឆាំង​អុកស៊ីតកម្ម​នៃ​មីក្រូ​សារជាតិ ​ដ៏​មាន​ឥទ្ធិពល​ បន្សាប​រ៉ាឌីកាល់​ដែល​ជា​ធាតុ​បង្ក​ជំងឺ ​និង​ធានា​ថា​រាងកាយ នឹង​មាន​សុខភាព​ល្អ ។

២. ជំរុញ​ការ​រំលាយ​អាហារ

សណ្ដែក​ជា​គ្រាប់​ធញ្ញជាតិ​​នៃ​ថាមពល​អង់ស៊ីម​សំខាន់ៗ ​ដែល​រាងកាយ​មិន​អាច​ទទួល​បាន​ តាម​រយៈ​អាហារ ។ ការ​បញ្ចូល​អង់ស៊ីម​នេះ ​ផ្ដល់​​ឱ្យ​ការ​រំលាយ​អាហារ​របស់​អ្នក​មាន​សុខភាព​ល្អ ។

វា​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ ដែល​ជា​សារធាតុ​ចិញ្ចឹម​មាន​សារសំខាន់​ សម្រាប់​ការ​បង្កើត​កោសិកា​ការ​ជួសជុល​សរីរាង្គ​ ការ​លូតលាស់​ឆ្អឹង ​និង​សាច់ដុំ។

៣. ជួយ​អ្នក​សម្រក​ទម្ងន់

​សណ្ដែក​បណ្ដុះជួយ​ដល់​រាងកាយ​នូវ​ការ​ផ្គត់ផ្គង់​វីតាមីន ​និង​សារធាតុ​រ៉ែ​ ​ថែមទាំង​មាន​កាឡូរី​ទាប​ជាង​អាហារ​ផ្សេង។ សណ្ដែក​បណ្ដុះ​មិន​ធ្វើ​ឱ្យ​ទម្ងន់​កើន​ឡើង ​ឬ​បង្កើន​ហានិភ័យ​នៃ​ការ​ធាត់​ឡើយ។

លើស​ពី​នេះ​ទៅ​ទៀត​ ជាតិ​សរសៃ​របស់វាជួយ​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ។ វា​ក៏​រារាំង​ការ​បញ្ចេញ​អ័រម៉ូន​ឃ្លាន​ ដែល​ហៅ​ថា​ហ្គឺរ៉ាទីន ​ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​ប្រាប់​ខួរក្បាល​អ្នក​ថា​​ រាងកាយ​ចេះ​តែ​ឃ្លាន។

៥. អាច​ជួយ​ព្យាបាល​ភាព​ស្លកសាំង

ពន្លក​សណ្ដែក​មាន​ផ្ទុក​ជាតិ​រ៉ែ​ដាន​ ​ជាតិ​ដែក​ និង​ទង់ដែង​ ដែល​ចាំបាច់​សម្រាប់​គ្រប់គ្រង​សុខភាព​ឈាម​របស់​អ្នក ។

សារធាតុ​រ៉ែ​ទាំង​នេះ​ ជួយ​រក្សា​ចំនួន​កោសិកា​ឈាម​ក្រហម​ ​និង​បង្កើន​ចរាចរ​ឈាម​​ដែល​ជាហេតុ​ធ្វើឲ្យ​កោសិកា​ បញ្ជូន​អុកស៊ីហ្សែន​ទៅ​សរីរាង្គ​។

៦. ការពារ​ជំងឺ​ភ្នែក​ឡើង​បាយ

ការ​សិក្សា​​បាន​បង្ហាញ​ថា ​របប​អាហារ​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន A អាច​ការពារ​ការ​វិវត្ត​នៃ​ជំងឺ​ភ្នែក​ឡើង​បាយ​ និង​ការ​ចុះ​ខ្សោយ​នៃ​ភ្នែក​ដែល​ទាក់ទង​នឹង​អាយុ។  វា​ក៏​អាច​ជួយ​រក្សា​កញ្ជក់ខាងក្រៅ​នៃ​កែវភ្នែក​រ ​ឱ្យ​មើលឃើញកាន់ច្បាស់​ដែរ។

សមាសធាតុ​មួយ​ក្នុង​ចំណោម​សមាសធាតុ​សំខាន់ៗ​នៃ Rhodopsin ដែល​ជា​ប្រូតេអ៊ីន​នៅ​ក្នុង​ភ្នែក​​ នឹង​ជួយ​ឱ្យ​អ្នក​មើល​ឃើញ​ក្នុង​ស្ថានភាពដែលមាន​ពន្លឺ​ទាប ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ ផ្កា ៩ ប្រភេទ​មិនត្រឹមតែអាច​ទទួលទានបាន​ ថែមទាំងមាន​គុណ​ប្រយោជន៍​សម្រាប់​សុខភាព

ចុចអាន៖ អាហារធម្មជាតិខ្លះល្អមែន តែមិនអាចហូបច្រើនពេកទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៦ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម