ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ បើកការដ្ឋានជួសជុលផ្លូវលំមួយខ្សែនៅស្រុកត្រាំកក់
នៅព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២២នេះ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយក្រុមការងារចុះជួយឃុំ និងមន្រ្តីរាជការសាលាស្រុក បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវលំក្រាលគ្រួសសមួយខ្សែប្រវែងជាង៩០០០ម៉ែត្រ ទទឹង១០ម៉ែត្រ ដែលស្ថិតនៅឃុំគូស ត្រាំកក់ ខេត្តតាកែវ ។

នាឱកាសនោះដែរលោក អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយ កិតិ្តបណ្ឌិត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ សាលារៀន មន្ទីរពេទ្យ ។ល។ ជាពិសេសប្រមុខរាជរដ្ឋា ភិបាល គឺបានផ្ដោតសំខាន់ យកចិត្តទុកដាក់ក្នុងកសាងផ្លូវគ្រប់ទីកន្លែងចាប់ពីទីប្រជុំជន រហូតដល់ជនបទ ព្រោះផ្លូវគឺជាចរន្តឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ប្រកបរបបរប្រចាំថ្ងៃ ក្នុងការ ផ្លាស់ប្ដូរមុខទំនិញរវាងទីប្រជុំជន ដល់ជនបទ។

លោកអភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំទៅដល់អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការអប់រំណែនាំដល់ ប្រជាពលរដ្ឋ មិនឲ្យសាង់សងឬរំលោភលើដីចំណីផ្លូវរបស់រដ្ឋ ព្រោះប្រសិនបើបងប្អូន ប្រជាពលរដ្ឋបាន ចូលរួមចំណែកជាមួយនឹងអាជ្ញាធរមិនរំលោភដីចំណីផ្លូវ វាគឺជាការចូលរួមចំណែក និងបង្ហាញឱ្យឃើញ ពីការយល់ដឹង ការគោរពច្បាប់របស់ប្រជាពលរដ្ឋ ទៅលើដីចំណីផ្លូវ ពិសេសគឺនៅពេលដែលរដ្ឋត្រូវ ការធ្វើការពង្រីកផ្លូវ ឬជួសជុលផ្លូវ ចាក់កៅស៊ូជាដើម គឺមិនមានការប៉ះពាល់ ឬក៏ខូចខាតទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋនោះឡើយ ។

លោកអភិបាលខេត្តបានបន្តថា ផ្លូវ១ខ្សែនេះមានសារៈសំខាន់ណាស់ សម្រាប់បម្រើផល ប្រយោជន៍រួម ព្រោះផ្លូវជាសសៃឈាមសេដ្ឋកិច្ច គឺមានផ្លូវមានសង្ឃឹម ម្យ៉ាងទៀត នៅពេលដែលទទួល បានផ្លូវ១ខ្សែនេះហើយ គឺយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាផ្លូវនេះ ឲ្យបានគង់ វង់ទុកសម្រាប់កូនចៅ ជំនាន់ក្រោយ និងទុកជាសម្បត្តិរួម។ ហើយសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវ ដែលធ្វើការស្ថាបនាពេលនេះ ប្រសិនមានការប៉ះពាល់ដោយប្រការណាមួយ សូមមេត្តាយោគយល់ និងអធ្យាស្រ័យគ្នា ព្រោះការស្ថាបនាគឺមានគោលបំណងតែមួយគត់ គឺចង់បានផ្លូវធំ ល្អស្អាត ងាយស្រួលធ្វើដំណើរដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺត្រូវចេះជួយថែរក្សាផ្លូវទាំងអស់គ្នា។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានបន្តធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង អស់ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ ទី២ ទី៣ ឬដូសជម្រុញ សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំង ដោយឥតគិតថ្លៃឱ្យគ្រប់ៗគ្នា ជាពិសេសបងប្អូនបន្តការអនុវត្ត វិធានការនានារបស់ ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ប៉ុន្តែត្រូវបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីសហគមន៍គ្មានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ