Connect with us

ព័ត៌មានជាតិ

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បញ្ជាក់លទ្ធផល នៃ អ្នកជំងឺសង្ស័យឆ្លងជំងឺផ្តាសាយបក្សី ១៣ នាក់

បានផុស

នៅ

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៤ ខែមីនានេះថា អ្នកជំងឺសង្ស័យចំនួន ១៣ នាក់ ក្នុងនោះមានស្រី ៧ នាក់ រស់នៅក្នុងភូមិត្រពាំងរុន ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប មិនមានឆ្លងជំងឺផ្តាសាយបក្សីប្រភេទ A/H9 នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្តថា បើតាមការសន្និដ្ឋានអ្នកជំងឺសង្ស័យទាំង ១៣ នាក់នោះ អាចបណ្តាលមកពីអាលាក់ហ្សីជាមួយអាកាសធាតុ ឬមានជំងឺផ្តាសាយធម្មតា។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្តទៀតថា យ៉ាងណាក៏ដោយក្រុមការងាររបស់លោកបាន និងកំពុងបន្តតាមដាន និងស្រាវជ្រាវរកករណីសង្ស័យជំងឺផ្តាសាយបក្សីប្រភេទ A/H9 នៅជុំវិញភូមិត្រពាំងរុន ជាបន្តទៀត ជាទីដែលទារិកាអាយុ ១ឆ្នាំ ១ខែ ម្នាក់បានឆ្លង។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានអំពាវនាវដល់ប្រជាពលរដ្ឋបើមានករណីសង្ស័យថា មានជំងឺផ្តាសាយបក្សីដូចជាមានរោគសញ្ញា គ្រុនក្តៅលើសពី ៣៨,៥ អង្សាសេ មាន ក្អក ឈឺក និង ហត់ ឬមានមាន់ទាងាប់ឈឺច្រើន សូមប្រញាប់រាយការណ៍មកលេខ ១១៥ ឬអ្នកស្ម័គ្រចិត្តភូមិ ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានអំពាវនាវដល់ប្រចាពលរដ្ឋកុំបរិភោគសត្វមាន់ ឬទាដែលឈឺ និងងាប់ និងត្រូវយកទៅកប់ ឬដុតចោល ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺផ្តាសាយបក្សីប្រភេទ A/H9 ពិសេសដើម្បីទប់ស្កាត់កុំឱ្យមានការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានរកឃើញមានមាន់ងាប់ជាបន្តបន្ទាប់ នៅក្នុងភូមិត្រពាំងរុន ចាប់តាំងពីខែកុម្ភ: ២០២២ កន្លទៅ។ តាមលទ្ធផលដោយមន្ទីរពិសោធន៍ថ្នាក់ជាតិ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បញ្ជាក់ថា មានវិជ្ជមាន Influenza A/H9 ទៅលើទារិកាអាយុ ១ឆ្នាំ ១ខែមា្នក់ នៅក្នុងភូមិត្រពាំងរុន ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ដែលបច្ចុប្បន្នបានជាសះស្បើយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៩ នាទីutes មុន

ក្រុមហ៊ុន ត្រូពិកខេម ចុះកិច្ចសន្យាទិញបន្លែ​ពី​សហ​គមន៍​កសិកម្មទំនើបត្រាំកក់ ក្នុងតម្លៃថេរ ២០០០ រៀល ក្នុងមួយគីឡូក្រាម

ព័ត៌មានជាតិ៩ នាទីutes មុន

មន្រ្តី​ ប.ស.ស ចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃប័ណ្ណ ប.ស.ស ដល់កម្មករ-និយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

Sokha Hotels

ព័ត៌មានពេញនិយម