Connect with us

សន្តិសុខសង្គម

ឃុំខ្លួនបុរសម្នាក់ ប្រឌិតរឿង មានគេប៉ុនប៉ងសម្លាប់គ្រួសារថៅកែឃូស៊ី និងទារលុយ ៥ ម៉ឺនដុល្លារ ជាថ្នូរនឹងការផ្ដល់ដំណឹងសម្ងាត់

បានផុស

នៅ

បុរសឈ្មោះ ឃី ឆៃណា មានអាយុ៣០ ឆ្នាំ ត្រូវចៅក្រមស៊ើបសួរសា លាដំបូងរាជធានីភ្នំពេញ ចេញ​ដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្នពីបទកំហែកយក ដោយប្រឌិតរឿងថា​មានគេប៉ុនប៉ង​សម្លាប់គ្រួសារថៅកែអាហារបំប៉នសម្រស់ធម្មជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាប់ចោទដែលតុលាការឃុំខ្លួន មានស្រុកកំណើតនៅខេត្តកោះកុង និងមុនចាប់ខ្លួន​ស្នាក់នៅផ្ទះ​៥ ផ្លូវ៣១BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរបានបញ្ជាក់ថា ជននេះត្រូវបានដាក់ឲ្យនៅ​ក្រោមការពិនិត្យពីបទប៉ុនប៉ងកំហែកយក នៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដល់​ថ្ងៃ​ទី១០ ខែមីនា ឆ្នាំ២០២២ ដែលបទល្មើសនេះមានបញ្ញត្តិ និងឲ្យផ្តន្ទាទោសតាមមាត្រា ៣៦៣ មាត្រា ៣៦៤ និងមាត្រា ៣៧០ នៃក្រមព្រហ្មទណ្ឌ។

ជនសង្ស័យត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន និង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ តាមពាក្យបណ្តឹងរបស់ម្ចាស់ក្រុមហ៊ុនអាហារបំប៉នសម្រស់ធម្មជាតិ ( ខូស៊ី)។

តាមពាក្យបណ្តឹង ក៏ដូចជាចម្លើយជនសង្ស័យត្រូវបានគេដឹងថា ឈ្មោះ ឃី ឆៃណា បានរងនូវបណ្តឹងរបស់ឈ្មោះ ឈាង រ័ត្ន ជាម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ប្តឹងឲ្យសមត្តកិច្ចចាប់ខ្លួន ពាក់ពន្ធក្នុងការបង្កើតព័ត៌មានមួយថា មានគេព្យាយាមប៉ុនប៉ងធ្វើឃាតលើជនរងគ្រោះ និងក្រុមគ្រួសារ ។

ការប្រឌិតរឿងនេះឡើងដោយមានចេតនា ឲ្យជនរងគ្រោះ និងក្រុមគ្រួសារមានការភ័យខ្លាច ដើម្បីផ្តល់ប្រាក់ទៅឲ្យជនសង្ស័យយកទៅដោះស្រាយបញ្ហាជីវភាព ពុំមានបំណងអាក្រក់លើសពីនេះទេ។

កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ ជនសង្ស័យបានបង្កើតហ្វេសប៊ុក នឹងតេឡេក្រាម ដោយដាក់ឈ្មោះ Khy Chains ដើម្បីឆាតទាក់ទងទៅជនរងគ្រោះ ប៉ុន្តែមិនអាចទាក់ទងបាន។

លុះនៅរសៀលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២ ជនសង្ស័យបានផ្ញើសាជាសម្លេងចូលទៅតេឡេក្រាមរបស់ឈ្មោះ ពាក់មី ជាអ្នកចែកចាយឲ្យដើមបណ្តឹងជាម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលមានខ្លឹមសារថា «មានគេប៉ុនប៉ងធ្វើបំណងអាក្រក់ទៅលើក្រុមគ្រួសាររបស់ស្រីអូន» ហើយម្ចាស់សារនោះគឺចង់ជួបស្រីអូនផ្ទាល់។

បន្ទាប់មកក៏មានលេខទូរស័ព្ទមួយ បានតេចូលលេខជនសង្ស័យ ដោយចង់ដឹងព័ត៌មានលម្អិតពីការប៉ុនប៉ងអាក្រក់ពីជនទុច្ចរិតនោះ តែត្រូវជនសង្ស័យមិនឲ្យជួប នឹងបានណាត់ម្ចាស់លេខទូរស័ព្ទជួបគ្នា គឺចង់ជួបតែឈ្មោះ ឈាង រ័ត្ន ប៉ុណ្ណោះ ។

លុះដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ម្ចាស់លេខទូរស័ព្ទថ្ងៃមុន បានតេទៅជនសង្ស័យម្តងទៀត ដោយបានបញ្ជាក់ថា គេឈ្មោះ តុលា ជាជំនួយការលោក ឈាង រ័ត្ន សុំណាត់ជួបជនសង្ស័យ នៅកន្លែងណាក៏បាន ដើម្បីចរចាព័ត៌មានការប៉ុនប៉ងអាក្រក់នោះ។

ក្រោយមកឈ្មោះតុលា និងជនសង្ស័យបានណាត់គ្នាជួបនៅភោជនីដ្ឋានមួយកន្លែងម្តុំបុរីចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលជួបគ្នាជនសង្ស័យបានប្រាប់ទៅឈ្មោះតុលាថា មានគេប៉ុនប៉ងធ្វើឃាតលើឈ្មោះ ឈាង រ័ត្ន និងក្រុមគ្រួសារ ដែលរឿងនេះបានលេចធ្លាយចេញពីមិត្តភក្តិគេ (ជនសង្ស័យ) ជាអ្នកបើកបររថយន្ត ចង់ដឹងព័ត៌មានលម្អិតចាំគេទៅសួរឲ្យ។

បន្ទាប់មកជនសង្ស័យក៏បានទាក់ទងឈ្មោះ តុលា ណាត់ជួបគ្នាម្តងទៀត ពេលនោះជនសង្ស័យថា បើចង់ដឹងរឿងនឹងទាល់តែឲ្យគេ៥ម៉ឺនដុល្លារអាមេរិកសិនបានគេប្រាប់ ទើបភាគីខាងជនរងគ្រោះបានដកឃ្លាពិចារណាវិញ។

លុះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ភាគីទាំងពីបានណាត់ជួបគ្នា នៅភោជនីដ្ឋានស៊ុបម្រះ ស្ថិតនៅផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពេលនោះក៏ត្រូវកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទៅឃាត់ខ្លួនជនសង្ស័យតែម្ដង៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សយ៉ាងរង្គាលនៅថ្ងៃចូលឆ្នាំថ្មី ក្នុងប្រទេស ម៉ុងតេណេហ្គ្រោ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

៥ស្រុកនៅថៃ ប្រកាសអាសន្ន ដាក់ចូលជាតំបន់ក្រហមដោយសារ ហានិភ័យជំងឺអាសន្នរោគ

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្ងៃទី ១ ដើមឆ្នាំ ពលរដ្ឋបន្តដើរលេងកម្សាន្តនៅសួនមាត់ទន្លេ ខណៈរបៀបរៀបរយ និងបរិស្ថានអនាម័យ មានភាពប្រសើរ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ចូលឆ្នាំថ្មី អាមេរិក ផ្ទុះការវាយប្រហារភេរវកម្មផ្ទួនៗ ស្លាប់មនុស្សច្រើននាក់

កីឡា២ ម៉ោង មុន

តាម​រយៈ​ការ​សុំទោស ធឿន ធារ៉ា ប្តេជ្ញា​មិន​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ទៀត

Sokha Hotels

ព័ត៌មានពេញនិយម