វប្បធម៌ ជំនឿ
ទាយអាថ៌កំបាំងបុរស តាមរយៈពុកចង្កា
ក្រៅពីលក្ខណៈទូទៅដូចជា ភ្នែក ច្រមុះ មាត់ ដែលតំណាងឱ្យហុងស៊ុយឆាកជីវិត នរវិទ្យាក៏ជឿថា តាមរយៈពុកចង្កាដែលបុរសមាន ពិតជាអាចជួយឱ្យយើងទស្សន៍ទាយដឹងពីបុគ្គលិកលក្ខណៈអាថ៌កំបាំងដែលលាក់ទុកនៅក្នុងខ្លួនរបស់ពួកគេផងដែរ។
១. ពុកចង្ការុយៗ
តាមនរវិទ្យា សុភាពបុរសភាគច្រើនដែលមានពុកចង្ការុយៗ កើតមកមានចរិតស្លូតបូត និងមានបញ្ញាឆ្លាតវៃ។ ជារឿយៗ សុភាពបុរសទាំងនេះ មានសមត្ថភាពមើលឃើញឆ្ងាយ និងគិតបានល្អ ល្អិតល្អន់ ដូច្នេះហើយក្នុងការងារ ឬជីវិត ពួកគេតែងតែអាចយល់បានថា អ្វីល្អ និងអ្វីដែលមិនល្អសម្រាប់ពួកគេ។
ក្រៅពីមានភាពឆ្លាតវៃ និងរហ័សរហួន បុរសពុកចង្ការុយៗ ពូកែនិយាយផងដែរ ហើយពូកែរាប់អានមនុស្ស ងាយធ្វើឱ្យគ្រប់គ្នាស្រឡាញ់ និងថែមទាំងគោរពទៀតផង។ ដោយសារមានគុណសម្បត្ដិល្អពីកំណើតបែបនេះ ពួកគេតែងតែជោគជ័យនៅពេលពេញវ័យ។
២. ពុកចង្ការឹមៗនៅគែមបបូរមាត់លើ
មនុស្សប្រុសប្រភេទនេះ កើតមកមានបុគ្គលិកលក្ខណៈថ្លៃថ្នូរ ឆើតឆាយ ហើយក៏ជាមនុស្សដែលគួរឱ្យទុកចិត្តបំផុត។ អាចនិយាយបានថា តាំងពីការប្រាស្រ័យទាក់ទង ការគិត ដល់ការប្រព្រឹត្តចំពោះមនុស្សជុំវិញខ្លួន ពួកគេតែងតែបញ្ចេញនូវភាពរឹងមាំ និងភាពចាស់ទុំ គួរស្ញប់ស្ញែង។
ថ្វីត្បិតពួកគេភាគច្រើនមានរូបរាងមិនសូវស្អាតសង្ហា ប៉ុន្តែចរិតវិញ ពួកគេជាមនុស្សដែលយកចិត្តទុកដាក់ខ្លាំងចំពោះដៃគូស្នេហា ហើយតែងតែគោរព និងស្រឡាញ់នារីៗជានិច្ច ពោលគឺជាបុរសស្មោះត្រង់ខ្លាំងបំផុត។
៣. ពុកចង្កាពពែ
នរវិទ្យាជឿថា បុរសដែលមានពុកចង្កាពពែភាគច្រើនមានភាពចាស់ទុំ និងជាមនុស្សកក់ក្ដៅ។ ជាធម្មតាពួកគេស្ងប់ស្ងាត់ ប៉ុន្តែឆាប់មានអារម្មណ៍រំជួលចិត្ត ហើយជារឿយៗរមែងកើតទុក្ខដោយសារពាក្យសម្ដី និងការគិតរបស់មនុស្សជុំវិញខ្លួន។
បុរសប្រភេទនេះ ពិបាកចុះសម្រុងជាមួយបរិយាកាសថ្មី និងមនុស្សថ្មីៗបន្តិច។ ពេលជួបអ្នកមិនសូវស្គាល់ ពួកគេមិនសូវមានជំនឿចិត្តក្នុងការប្រាស្រ័យទាក់ទងគ្នាទេ។ ដោយសារតែបែបនេះ ពួកគេមិនងាយមានមិត្តថ្មីឡើយ។ ទោះយ៉ាងណា នរវិទ្យាក៏ជឿថា ទៅថ្ងៃអនាគត ពួកគេងាយក្លាយជាអ្នកដឹកនាំដែលមានសមត្ថភាព ឬអ្នកនយោបាយដែលមានទេពកោសល្យ។
៤. ពុកចង្កាពពែ លាយពុកមាត់
បុរសប្រភេទនេះ ភាគច្រើនជាប្រភេទមនុស្សមានទាក់ទាញមនុស្សភេទផ្ទុយ ច្រើនជាងបុរសប្រភេទផ្សេង។ ជាពិសេស បើទោះបីជាទើបតែបានជួបពួកគេដំបូងក៏ដោយ ក៏ស្រីៗងាយនឹងចាប់ចិត្តបានយូរដែរ។
ថ្វីបើគេមានសមត្ថភាពទាក់ទាញមនុស្សភេទផ្ទុយក៏ពិតមែន ប៉ុន្តែគេមនុស្សមានភាពស្មោះត្រង់ចំពោះស្នេហា មានចរិតកក់ក្តៅ និងផ្អែមល្ហែម មានចិត្តសប្បុរស និងចេះស្រឡាញ់សាច់ញាតិខាងស្រីណាស់។
យោងទៅតាមនរវិទ្យា បុរសដែលមានពុកចង្កាពពែ លាយពុកមាត់ ភាគច្រើនគឺជាមនុស្សដែលប្រកាន់នូវគំនិតខ្លួនឯងនិយម ហើយពេលខ្លះគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនមុនអ្វីៗទាំងអស់។ ដោយសារតែបុគ្គលិកលក្ខណៈបែបនេះ ពេលមានស្នេហា ពួកគេតែងតែកំណត់ស្តង់ដារ និងតម្រូវការខ្ពស់ពីដៃគូ។
៥. ពុកចង្កាក្រាស់ និងវែង
បុរសមានពុកចង្កាក្រាស់ និងវែង ជាមនុស្សមានបុគ្គលិកលក្ខណៈខ្លាំង សឹងគ្រប់វិស័យ។ ជាពិសេស សុភាពបុរសទាំងនេះ តែងតែមានការតស៊ូ ក្លាហានក្នុងការងារ និងជីវិត។
យ៉ាងណាមិញ នៅកន្លែងធ្វើការ ពួកគេតែងតែធ្វើសកម្មភាពទៅតាមអារម្មណ៍ មិនសូវយកចិត្តទុកដាក់ ហើយខ្វះភាពហ្មត់ចត់។ ផ្ទុយទៅវិញ បើនិយាយពីស្នេហាវិញ បុរសមានពុកចង្កាប្រភេទនេះ ជាប្រភេទមនុស្សដែលមិនសូវស្មោះត្រង់ ងាយនឹងក្បត់ ឬប្តូរចិត្តលឿន ពេលបានជួបអ្នកថ្មី។
៦. ពុកចង្កាដុះវែងជុំវិញមាត់
យោងតាមនរវិទ្យា សុភាពបុរសដែលមានពុកចង្កាវែងជុំវិញមាត់ ច្រើនតែជាមនុស្សស្មោះត្រង់ ថែមទាំងស្លូតទៀតផង។ ជាការពិតណាស់ ដោយសារពួកគេកើតមកមានចរិតលក្ខណៈបែបនេះ ពួកគេច្រើនតែត្រូវបានអ្នកដទៃយកចំណេញ ឬបោកបញ្ឆោតជារឿយៗ។
ពេលមានស្នេហា គេចូលចិត្តគិតវែង រហូតបង្កភាពរកាំរកូសជាមួយដៃគូ។ ជំពូកគេ ជាមនុស្សងាយស្រឡាញ់ ងាយភ្លេច ដូច្នេះហើយស្នេហាពួកគេភាគច្រើនពិបាកឈានដល់ទំនាក់ទំនងស៊ីជម្រៅ និងយូរអង្វែងណាស់៕
អត្ថបទ៖ សន្យា
ចុចអាន៖ ប្រជ្រុយបុរស ៦កន្លែង នរវិទូជឿថា ជាកំណប់ជីវិត កម្ររកបាន
ចុចអាន៖ ធ្លាប់ខុសមាត់ខុស ក ទេ? នេះជាវិធីកែខៃ តាមអប្បិយជំនឿដូនតាខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៩ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ