ព័ត៌មានអន្ដរជាតិ
អ្នកកាសែតអាមេរិក ដែលស្លាប់នៅ អ៊ុយក្រែន ជានរណា? (មានវីដេអូ)
លោក Brent Renaud អាយុ៥១ឆ្នាំ ជាអ្នកកាសែត និងជាអ្នកផលិតខ្សែភាពយន្ត ហើយត្រូវបានបាញ់សម្លាប់នៅក្នុងទីក្រុង Irpin ខាងក្រៅរដ្ឋធានី កៀវ។
គាត់កំពុងធ្វើការនៅក្នុងតំបន់នេះ នៅពេលគាត់ស្លាប់។
មេប៉ូលិសក្រុង កៀវ លោក Andriy Nebytov និយាយថា គាត់ត្រូវបានទាហានរុស្ស៊ីកំណត់គោលដៅខណៈ អ្នកកាសែតពីរនាក់ផ្សេងទៀតបានរងរបួស ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
នេះជាការស្លាប់លើកដំបូងរបស់អ្នកកាសែតបរទេស ដែលយកព័ត៌មានសង្គ្រាមនៅអ៊ុយក្រែន។
លោក Renaud ធ្លាប់បានរាយការណ៍ពីប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងហៃទី។ គាត់បានឈ្នះពានរង្វាន់ Peabody សម្រាប់ការងាររបស់គាត់ជាមួយរឿងភាគ Chicago schools, Last Chance High ឆ្នាំ២០១៤។
ជារឿយៗ គាត់បានធ្វើការជាមួយនឹងបងប្រុសឈ្មោះ Craig ដែលក៏ជាអ្នកផលិតខ្សែភាពយន្តផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនដឹងថា តើលោក Craig ក៏បានធ្វើដំណើរទៅប្រទេសអ៊ុយក្រែនដែរឬក៏អត់នោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាសែត New York Times បាននិយាយថា ខ្លួនមានការសោកស្ដាយយ៉ាងខ្លាំង ដែលបានឮអំពីការស្លាប់របស់ Renaud ប៉ុន្តែថា គាត់មិនបានធ្វើការឲ្យកាសែតនេះទេ នៅក្នុងប្រទេសអ៊ុយក្រែន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ICJ ប្រកាសថ្ងៃកាត់ក្តី សំណុំរឿងការវាយលុករបស់រុស្ស៊ី នៅអ៊ុយក្រែន
-
ចរាចរណ៍២ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ចរាចរណ៍២ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ