ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ឆ្នាំងឲ្យក្រុមហ៊ុនវាយកម្ទេចផ្ទះទ្រុឌទ្រោមជួសជុលផ្លូវជូនរដ្ឋវិញ
ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានសំណង់ផ្ទះថ្ម ១៣ល្វែង នៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលប៉ុន្មានថ្ងៃនេះ មានការប្រេះហែកថ្នល់កៅស៊ូប្រមាណជាង៥០ម៉ែត្រ ដោយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធកំពុងសិក្សានិងពិភាក្សាគ្នារកវិធានការដោះស្រាយឱ្យបានទាន់ពេលវេលាទប់ស្កាត់ការរលូតបាក់ផ្លូវកៅស៊ូនៅចំណុចខាងលើកនេះ។
ឯកឧត្តម សាន់ យូ អភិបាលរងខេត្តបញ្ជាក់ថា តាមគោលការណ៍របស់អាជ្ញាធរខេត្ត ក្រុមហ៊ុនត្រូវចាក់ដីលុបរណ្ដៅជីកកកាយគ្រឹះផ្ទះថ្មនេះជាបន្ទាន់ ដើម្បីកុំអោយចិញ្ចើមផ្លូវប្រេះហែកជ្រលក់បាក់បន្តទៀត ។ ចំណែកមន្ទីរសាធារណការដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ត្រូវធ្វើការសិក្សាអំពីបច្ចេលទេស ដើម្បីកំណត់អោយក្រុមហ៊ុនជួសជុលផ្លូវដែលរងការខូចខាតនេះឡើងវិញ។ ការប្រះហែកថ្នល់នេះគឺក្រុមការងារបានវាយតម្លៃថា បណ្ដាលមកពីក្រុមហ៊ុនជីកកកាយគ្រឹះសសរផ្ទះថ្មនេះជ្រៅពេក ក្នុងផលប្រយោជន៍យកដែកទៅលក់ ទើបនៅពេលមានភ្លៀងធ្លាក់ធំបណ្ដាលដីស្រុតប្រេះហែកបាក់ស្រុតចិញ្ចើមផ្លូវ ។ ដូច្នេះក្រុមហ៊ុនត្រូវទទួលខុសត្រូវជួសជុលផ្លូវកៅស៊ូដែលរងការខូចខាតនេះជូនរដ្ឋវិញ ។ ចំពោះវិធានការទប់ស្កាត់ក្រុមហ៊ុនត្រូវបញ្ឈប់ការជីកកកាយគ្រិះផ្ទះថ្មនេះបន្តទៀត ។ សមត្ថកិច្ចនឹងត្រូវទប់ស្កាត់ហាមឃាត់កុំឲ្យរថយន្តធុនធ្ងន់បើកបរនៅចំណុចផ្លូវកៅស៊ូដែលមានការប្រេះហែកនេះ៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ