ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌទួលគោកចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីនិងហ្គេមសេះមួយកន្លែងឃាត់មនុស្សជាង១០នាក់
អាជ្ញាធរខណ្ឌទួលគោកបានចុះបង្ក្រាបទីតាំងលួចបើកល្បែងស៊ីសង ហ្គេមនិងទូរបាញ់ត្រីមួយកន្លែង ដោយដកហូតបានវត្ថុតាងនិងឃាត់ខ្លួនជនសង្ស័យជាង១០នាក់ ដើម្បីចាត់វិធានការទៅតាមច្បាប់។
ប្រតិបត្តិការនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ វេលាម៉ោងជាង០៩ នៅតាមបណ្តោយផ្លូវ៣២៦កែងនឹងផ្លូវ២៣១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនៃបង្ក្រាបខាងលើនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រី១៣នាក់ស្រី២នាក់ សុទ្ធតែជាប្រភេទយុវវ័យ ដែលពួកគេប្រមូលផ្តុំគ្នាលែងទាំងព្រឹកមិនខ្វាយខ្វល់ពីជម្ងឺកូវីដ-១៩ឡើយ។ ក្នុងនោះផងដែរ អាជ្ញាធរបានដកហូតបានទូហ្គេមបាញ់ត្រីចំនួន២គ្រឿង និងទូហ្គេមប្រណាំងសេះ ៥គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌទួលគោកដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ និងធ្វើតេស្តរកសារធាតុញៀនផងដែរ៕
អត្ថបទដោយ ៖ ស្រីរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន