សន្តិសុខសង្គម
ឆេះខ្សែភ្លើង ១១ រ៉ូឡូធំៗ នៅបរិវេណអគ្គិសនីក្រុងស្ទឹងត្រែង គិតជាប្រាក់អស់ ៥ ម៉ឺនដុល្លារ
ខ្សែភ្លើង ១១ រ៉ូឡូធំៗ ដែលគិតជាទឹកប្រាក់ប្រមាណជាង ៥ ម៉ឺនដុល្លារអាមេរិក ត្រូវអគ្គិភ័យឆាបឆេះមិនដឹងពីមូលហេតុ មន្ត្រីអគ្គិសនីកំពុងធ្វើការឆែកពិនិត្យរូបភាពតាមប្រព័ន្ធការមេរ៉ាសុវត្ថិភាព។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២ និង ៣០ នាទី កាលពីថ្ងៃទី ១៤ ខែមិនា ឆ្នាំ ២០២២ នេះ នៅក្នុងបរិវេណអង្គភាពអគ្គិសនី ស្ថិតនៅកណ្តាលក្រុងស្ទឹងត្រែង។

លោក ស៊ា ប៉ាច ប្រធានសាខាអង្គភាពអគ្គិសនីកម្ពុជាប្រចាំខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ការឆេះនេះយើងមិនទាន់ដឹងពីមូលហេតុនៅឡើយទេ យើងកំពុងពិនិត្យរូបភាពតាមប្រព័ន្ធកាមេរ៉ា ជាការខូចខាតទ្រព្យសម្បត្តិសារធារណៈដ៏ធំមួយ ក្នុងពេលដែលអង្គភាពអគ្គិសនីកំពុងបង្កើនការតបណ្ដាញភ្លើងជូនប្រជាពលរដ្ឋប្រប្រាស់ឱ្យដល់ទីជនបទ។ លោកបន្តថា ការបង្កឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈនេះ បើគិតជាទឹកប្រាក់អស់ប្រមាណជាង ៥ ម៉ឺនដុល្លារ ករណីឆេះនេះផ្នែកជំនាញ កំពុងធ្វើការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាជនសង្ស័យ យកមកអនុវត្តតាមនីតិវិធី។ ប្រធានសាខាអង្គភាពអគ្គិសនី បានបន្តថាករណីនេះ ផ្នែកជំនាញកំពុងធ្វើការស្រាវជ្រាវមើលរូបភាពតាមប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ហើយបើតាមការពិនិត្យជាក់ស្ដែងនៅមុនពេលឆេះមាន មនុស្សចូលលួចកាត់ខ្សែភ្លើង ហើយពេលចេញទៅវិញមានភ្លើងឆេះតាមក្រោយតែម្តង។

សូមបញ្ជាក់ថា ករណីបង្កឲ្យមានអគ្គិភ័យឆេះដុំខ្សែភ្លើងនេះ មិនបានបង្កផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋនៅជិតនោះទេ ដោយប្រើរថយន្តពន្លត់អគ្គិភ័យប្រើអស់ចំនួន ៥ ឡាន ទើបរលត់ហេតុការនេះមន្ត្រីជំនាញសង្ស័យថា មានអ្នកជក់បារីហើយបោះចោលផ្តេសផ្តាស់ទៅក្នុងបរិវេណនោះតែម្តងទើបបណ្តាលឱ្យឆេះស្មៅ និងសំរាមហើយរាលដាលដល់ខ្សែភ្លើងបែបនេះ៕
អត្ថបទ៖ ងិនលីម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ