Connect with us

ព័ត៌មានជាតិ

មាន ១៥២ ​​បណ្តឹង ក្នុង​​ដំណាក់​កាលបិទ​​ផ្សាយបញ្ជីបេក្ខជន ​បោះឆ្នោត​ឃុំ-សង្កាត់​

បានផុស

នៅ

​​គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប)​ ទទួលបាន​បណ្តឹងសរុបចំនួន​ ១៥២​ បណ្តឹង នៅក្នុងដំណាក់កាល នៃការបិទផ្សាយបញ្ជី​បេក្ខជន​គណបក្សនយោបាយឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។ ​ក្នុង​ចំណោម​បណ្តឹងទាំងនោះ ​មាន ១៤៤ បណ្ដឹង ជា​ករណីប្ដឹងសុំបដិសេធ​មិនឈរឈ្មោះជាបេក្ខជន​ឱ្យ​បក្សនយោបាយ​ និង​ប្តឹងសុំឱ្យ​ផ្តន្ទាទោស​ ២ បណ្ដឹង​​។​

នេះបើយោងតាមរបាយការណ៍សង្ខេប ស្តីពីការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹង ក្នុងដំណាក់កាល​ចុះបញ្ជីបេក្ខជន​គណបក្សនយោបាយឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​តាមសេចក្តីរាយការណ៍ពីគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប)​ ​​ទាំង ​២៥ រាជធានី ខេត្ត ដែល​នាយកដ្ឋានសេវាកម្មច្បាប់ និង​វិវាទកម្ម គ.ជ.ប ទទួល​​បាន គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បង្ហាញថា ​ក្នុងចំណោមបណ្តឹង១៥២ បណ្តឹងនេះ ​មាន​ ១៤៦ បណ្តឹង ត្រូវបានប្ដឹងទៅ គឃ.សប (ករណីប្ដឹងសុំបដិសេធមិនឈរឈ្មោះជាបេក្ខជន ​១៤៤ បណ្ដឹង និងករណីសុំឱ្យ ផ្តន្ទាទោស​២ បណ្ដឹង) និង​២ ​បណ្ដឹង ប្តឹងផ្ទាល់ទៅ គធ.ខប (ករណីប្ដឹងសមាសភាព គឃ.សប) ហើយ​នៅ គ.ជ.ប ​ទទួលបាន​ពាក្យបណ្តឹងសរុបចំនួន ​៥ បណ្ដឹង (ពាក់​ព័ន្ធនឹងបញ្ជីបេក្ខជនដំបូង​ ៤ បណ្តឹង និង​១ បណ្តឹង ប្ដឹងបន្តពី គធ.ខប ករណីសុំឱ្យផ្ដន្ទាទោស)។​​

គួរបញ្ជាក់ថា ដំណើរការការចុះ​បញ្ជី​បេក្ខជន​គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។​ បន្ទាប់ពីថ្ងៃបញ្ចប់ការទទួលពាក្យសុំចុះបញ្ជីបេក្ខជន គឃ.សប ត្រូវធ្វើការពិនិត្យលើភាពត្រឹមត្រូវនៃពាក្យសុំចុះបញ្ជីបេក្ខជនទាំងនោះក្នុងរយៈពេលមួយថ្ងៃ។ បន្ទាប់មក គឃ.សប ត្រូវបិទផ្សាយជាសាធារណៈនូវបញ្ជីបេក្ខជន ដែលបានពិនិត្យរួចហើយនោះ នៅទីស្នាក់ការរបស់ខ្លួនក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ។

ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ មានសិទ្ធិផ្តល់មតិយោបល់ចំពោះបញ្ជីបេក្ខជននៃគណបក្សនយោបាយ ដែលបានបិទផ្សាយខាងលើមក គឃ.សប ដើម្បីជាព័ត៌មានសម្រាប់ជាមូលដ្ឋានពិចារណាមុនពេលសម្រេចយល់ព្រម ឬបដិសេធការសុំចុះបញ្ជីបេក្ខជន។ គឃ.សប ត្រូវ​​សម្រេច​យល់ព្រម ឬបដិសេធលើពាក្យសុំនោះ ក្នុងរយៈពេល៧​​ថ្ងៃ​យ៉ាងយូរ បន្ទាប់​​ពីបានទទួលពាក្យ​សុំចុះបញ្ជីបេក្ខជន​នៃគណបក្សនយោបាយ៕

អត្ថបទ៖ កោះកែវ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២១ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៤ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម