Connect with us

សន្តិសុខសង្គម

ខាតបង់​ប្រាក់​រាប់​លានរៀល​ទាំងព្រឹក​ ក្រោយ​មន្ត្រីជំនាញ​ក្រសួងសាធារណការ​ធ្វើការ​ផាក​ពិន័យ

បានផុស

នៅ

មន្ត្រីជញ្ជីងចល័ត នៃក្រសួងសាធារណៈការនិងដឹងជញ្ជូនបានបើកប្រតិបត្តការណ៍ត្រួតពិនិត្យរថយន្តដឹកស្រូវយកទៅលក់នៅប្រទេសវៀតណាមដែលបានផ្ទុកលើសទម្ងន់និងបានធ្វើការផាកពិន័យភ្លាមៗ ផងដែរទើបអនុញ្ញាតឲ្យយករថយន្តផ្សេងមកសាងស្រូវយកទៅលក់បន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះប្រតិបត្តការណ៍នៃក្រុមមន្ត្រីជញ្ជីងចល័តនៃស្រសួងសាធារណៈការនិងដឹកជញ្ជូនលើក្រុមរថយន្តដឹកស្រូវលើស​ទម្ងន់នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២២ នៅលើដងផ្លូវជាតិលេខ២ ក្នុងភូមិសូច័ន្ទ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដោយបានឃាត់ទុករថយន្តបាន៥គ្រឿង ដែលផ្ទុកលើសទម្ងន់មានចាប់ពី ២០តោន ទៅ២៥តោនក្នុងមួយគ្រឿងៗ។

ចំពោះដំណោះស្រាយ គឺត្រូវបានមន្ត្រីជំនាញជញ្ជីងចល័តធ្វើការផាកពិន័យចំពោះ ទម្ងន់ដែលលើសដោយក្នុងមួយតោនត្រូវពិន័យជាប្រាក់ ៣០ម៉ឺនរៀល ទើបអនុញ្ញាតឲ្យសាងស្រូវនៅលើរថយន្តទៅលក់ ដោយឡែករថយន្តត្រូវអូសយកទៅរក្សាទុកនៅមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តតាកែវរយៈពេល១ឆ្នាំ។

ដោយឡែកតាមសម្តីម្ចាស់រថយន្តបានឲ្យដឹងដែរថា ពួកគាត់ទទួលស្គាត់ថាដឹកលើសទម្ងន់ហើយក៏មិនរុញរានិងការបង់ផាក់ពិន័យដែរ តែថា បើគាត់មិនដឹកផ្ទុកលើសទម្ងន់គឺមិនចំណេញទេ ព្រោះសាំងឡើងថ្ងៃ និងត្រូវបង់លុយនៅច្រកព្រំដែនជាច្រើនម៉ឺនរៀលទៀត ម្យ៉ាងពួកគាត់ជាអ្នកស៊ីឈ្នួលដឹកស្រូវទៅលក់ឲ្យគេដោយមួយតោនបានតែ​ ២៥ ០០០ រៀល​​ប៉ុណ្ណោះ។ ពួកគាត់បន្ថែមថា សំណាងមិនល្អ ថ្ងៃនេះ រកមួយឆ្នាំទៀតមិនទាន់គ្រប់លុយថ្លៃផាកពិន័យលើកនេះផង។

លោកប្រធានក្រុមជញ្ជីងចល័តដែលដឹកនាំកម្លាំងមកអនុវត្តលើរថយន្តដឹកលើសទម្ងន់នេះ បានបញ្ជាក់ថា ជាច្រើនឆ្នាំមកហើយលើផ្លូវជាតិ២នេះជំនាញលោកមិនដែលបានចុះមកនោះទេ ហើយក៏សំណូមពរដល់ក្រុមឈ្មួញរកស៊ីដឹកទំនិញផ្សេងៗ ពិសេសដឹកស្រូវត្រូវផ្ទុកទម្ងន់ដឹកតាមច្បាប់កំណត់និងប្រភេទរថយន្តរបស់ខ្លួន ជៀសវៀងការខាត់បង់ពេលមន្ត្រីចាប់ឃាត់រថយន្តពិនិត្យទម្ងន់៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១២ នាទីutes មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ២៤ នាទីutes មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម