ជីវិតកម្សាន្ដ
គង់ ច័ន្ទស្រីមុំ រត់ទៅព្យាបាលខ្លួនតាមបែបបុរាណខ្មែរនៅឯខេត្ត
តារាសម្តែងសិចស៊ីកូនមួយ អ្នកនាង គង់ ច័ន្ទស្រីមុំ មុននេះបន្តិចបានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រភ្ញាក់ផ្អើល និងបង្ហាញការព្រួយបារម្ភគ្រប់គ្នាបន្ទាប់ពីឃើញតារាស្រីរូបនេះ បង្ហោះរូបភាពជាច្រើនសន្លឹកដោយបញ្ជាក់ថា ខ្លួនកំពុងស្ថិតក្នុងការព្យាបាលតាមបែបបុរាណខ្មែរនៅឯខេត្ត។
បន្ទាប់ពីបានឃើញតារាស្រីអ្នកនាង គង់ ច័ន្ទស្រីមុំ បង្ហោះរូបភាពបង្ហាញពីការព្យាបាលខ្លួនតាមបែបបុរាណខ្មែរនៅតាមខេត្តនោះភ្លាមៗនេះដែរ ក៏មានការផ្ញើសារសួរនាំចំពោះបញ្ហាសុខភាពព្រមជាមួយការសម្តែងក្ដីព្រួយបារម្ភខ្លាំងលើនាងផងដែរ។ អ្នកនាង គង់ ច័ន្ទស្រីមុំ បានលើកឡើងដោយខ្លីថា មកព្យាបាលតាមបែបបុរាណខ្មែរយើងម្តងមើល។
ថ្វីត្បិតតែយ៉ាងតារាសម្តែងអ្នកនាង គង់ ច័ន្ទស្រីមុំ មិនបានបញ្ជាក់ឲ្យដឹងទេថា តើនាងមានជំងឺអ្វីឡើយទើបសម្រេចចិត្តរត់ទៅរកការព្យាបាលតាមរបៀបបុរាណបែបនេះ?។ ខណៈក៏មានការសួរនាំជាច្រើនព្រមនឹងការជួនពរនាងឲ្យសុខភាពឆាប់ល្អប្រសើរឡើងវិញផងដែរ។
ពាក់ព័ន្ធដំណឹងនេះដែរកម្ពុជាថ្មីនៅព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ នេះមិនអាចទាក់ទងដើម្បីសូមការសួរនាំពី គង់ ច័ន្ទស្រីមុំ បានទេ។ ដោយឡែកបើតាមការបញ្ជាក់ពីលោក គឹម សីហា ដែលជាស្វាមីនាងបានឲ្យដឹងថា កាលដែលអ្នកនាង គង់ ច័ន្ទស្រីមុំ ទៅព្យាបាលបែបបុរាណខ្មែរនេះ គឺដើម្បីសម្រួលដល់បញ្ហាចុករោយឆ្អឹងចង្កេះ និងសរសៃផ្សេងៗតែប៉ុណ្ណោះ ពោលគឺមិនមានបញ្ហាសុខភាពអ្វីធ្ងន់ធ្ងរឡើយ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»