ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ បារម្ភពីឧស្សាហកម្មបច្ចេកវិទ្យាអេឡិចត្រូនិកជាន់ខ្ពស់ស្ថិតក្រោម ការគំរាមកំហែងដោយអ្នកស៊ើបការណ៍
តៃវ៉ាន់ដែលត្រូវបានគេស្គាល់ និងល្បីល្បាញលើភាពជឿនលឿនផ្នែកបច្ចេកវិទ្យា ឥឡូវនេះត្រូវប្រឈមមុខនឹងសង្រ្គាមចារកម្មប្រឆាំងនឹងឧស្សាហកម្មបច្ចេកវិទ្យាអេឡិចត្រូនិចជាន់ខ្ពស់ និងមានតម្លៃថ្លៃរបស់ខ្លួន ដោយសារប្រទេសនេះភាគច្រើនកំពុងរង “សង្រ្គាមកូនកាត់”។
សាស្ត្រាចារ្យ Kuo Yujen អ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយជាតិ (INPR) បាននិយាយថា ប្រទេសចិនបានច្រានចោលគំនិតនៃការបញ្ចូលកោះតៃវ៉ាន់ដោយកម្លាំងយោធា ផ្ទុយទៅវិញ លោកបានពន្យល់ថា ទីក្រុងប៉េកាំងនឹងងាកទៅរកសង្រ្គាមកូនកាត់ចម្រុះដែលរួមមានផ្លូវចិត្ត ព័ត៌មាន និង សង្គ្រាមការយល់ដឹង។
លោក Yujen បាននិយាយថា អ្នកជំនាញផ្នែកបច្ចេកវិទ្យាខ្ពស់នឹងចូលតៃវ៉ាន់ក្នុងនាមជាអ្នកទេសចរ ហើយជ្រើសរើសនាយកតៃវ៉ាន់នៅក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ ដើម្បីធ្វើការឱ្យពួកគេដោយមិនដឹងខ្លួន ថែមទាំងក្លាយជាជនរងគ្រោះនៃផែនការរបស់ពួកគេ។
គាត់បានបន្ថែមថា “នៅឆ្នាំ 2020 នៅពេលដែលជំងឺរាតត្បាតបានផ្ទុះឡើង ពិភពលោកទាំងមូលបានចាប់ផ្តើមដឹងថា តើបច្ចេកវិទ្យាអេឡិចត្រូនិចជាន់ខ្ពស់របស់តៃវ៉ាន់មានសារៈសំខាន់ប៉ុណ្ណា ។ ខ្ញុំបានទទួលការព្រមាន និងការរំលឹកថា ស្ថានភាពនៃអ្នកស៊ើបការណ៍ពាណិជ្ជកម្ម និងបច្ចេកវិទ្យារបស់ចិនទៅលើតៃវ៉ាន់ គឺមានលក្ខណៈធ្ងន់ធ្ងរណាស់” ។
យោងតាមលោក Su Tseng-chang នាយករដ្ឋមន្ត្រីតៃវ៉ាន់បានបញ្ជាក់ថា ប្រទេសរបស់លោកបានមើលឃើញពីការជ្រៀតចូលគ្រប់ប្រភេទដោយ ‘ខ្សែសង្វាក់ផ្គត់ផ្គង់ពណ៌ក្រហម’ របស់ចិន ។
នាយករដ្ឋមន្ត្រីបានបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងការរំពឹងទុករបស់សង្គម ការការពារឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ការពារការលេចធ្លាយនៃបច្ចេកវិទ្យាសំខាន់ៗ តៃវ៉ាន់គួរតែបង្កើតខ្សែការពារសន្តិសុខជាតិដែលកាន់តែតឹងរ៉ឹង និងពេញលេញជាងមុន។
ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន A24 អតីតមេបញ្ជាការរងកងទ័ពអាកាស ឧត្តមសេនីយ៍ឯក Yen-ting បានស្នើថា ប្រទេសគួរតែទាញយកអត្ថប្រយោជន៍ពីបទពិសោធន៍របស់មន្ត្រីចូលនិវត្តន៍ ជាពិសេសក្នុងសកម្មភាពសិក្សា។
លោក Yen-ting បាននិយាយថា “ពួកគេ (មន្ត្រីចូលនិវត្តន៍) គួរតែស្រាវជ្រាវបញ្ហាយោធាឆ្លងច្រកសមុទ្រ ការវិភាគចារកម្ម និងប្រតិបត្តិការ ឬសូម្បីតែការដឹកជញ្ជូន វានឹងក្លាយជារឿងត្រឹមត្រូវដែលត្រូវធ្វើ” ៕
ប្រភព ៖ A24 News Agency
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?