ព័ត៌មានជាតិ
មកដឹងតម្លៃប្រេងសាំង នៅខេត្តកំពត
ជាទូទៅតម្លៃប្រេង នៅតាមស្ថានីយរបស់ក្រុមហ៊ុននានា ក្នុងខេត្តកំពតហាក់នៅធម្មតា តែនៅកន្លែងលក់រាយធម្មតា បែរជាមានតម្លៃខ្ពស់ជាងដោយក្នុង ១លីត្រ ខុសគ្នាចាប់ពី ៥០០រៀល ទៅ ៧០០រៀល។
ក្នុងដំណាក់កាលប្រេងសាំង ឬប្រេងម៉ាស៊ូតកំពុងឡើងថ្លៃ ដែលបណ្តាលមកពីវិបត្តិអ៊ុនក្រែន-រុស្ស៊ី បានធ្វើឲ្យអ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទ ត្រូវសម្រេចចិត្តជ្រើសរើសតែស្ថានីយប្រេងណា ដែលលក់ធូរថ្លៃ ជាពិសេសស្ថានីយប្រេងឥន្ធនៈ ដែលក្រុមហ៊ុនច្បាស់លាស់។
ប៉ុន្តែបើនិយាយពីកន្លែងលក់រាយធម្មតា ដែលភាគច្រើនបើកអាជីវកម្ម នៅតាមបណ្តាស្រុក-ក្រុង បែរជាមានតម្លៃខ្ពស់ ពោលគឺការលក់ដូរតាមហាងឆេងផ្ទាល់មាត់ ដោយពុំបានដាក់តាំងតម្លៃជាក់លាក់ ដូចស្ថានីយប្រេងឥន្ធនៈ របស់ក្រុមហ៊ុននោះឡើយ។
លោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត បានប្រាប់ភ្នាក់ងារកម្ពុជាថ្មី នៅព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ នេះថា បើទោះជាមានវិបត្តិរវាងប្រទេសអ៊ុយក្រែន ជាមួយរុស្ស៊ីយ៉ាងណាក្ដី តែតម្លៃប្រេងសាំងនៅតាមស្ថានីយរបស់ក្រុមហ៊ុននានា នៅតែលក់ទៅតាមតារាងនៃតម្លៃ របស់ក្រសួងពាណិជ្ជកម្មបានកំណត់។
លោកបានបញ្ជាក់ទៀតថា ជាទូទៅសម្រាប់តម្លៃប្រេងសាំងស៊ុបពែរ ក្នុង ១លីត្រ មានតម្លៃ ៥៣០០រៀល និងកន្លែងខ្លះ ៥៣៥០រៀល, សាំងធម្មតា ១លីត្រ ៤៨០០រៀល, និងប្រេងម៉ាស៊ូត ក្នុង ១លីត្រ តម្លៃ ៤៥០០រៀល៕
អត្ថបទ៖ សេង ណារិទ្ធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត