ព័ត៌មានអន្ដរជាតិ
ប្រជាជន អាមេរិក សម្រុកទិញថ្នាំប្រឆាំងវិទ្យុសកម្ម ព្រោះខ្លាចផ្ទុះសង្គ្រាម នុយក្លេអ៊ែរ ឯតម្លៃកប់ក្ដោង
សារព័ត៌មាន CNN បានរាយការណ៍ថា ប្រជាជនអាមេរិកកំពុងប្រញាប់ប្រញាល់ទិញថ្នាំគ្រាប់ដែលមានសារធាតុប៉ូតាស្យូមអ៊ីអូឌីត (Potassium Iodide) ដែលអាចទប់ទល់នឹងផលប៉ះពាល់នៃការពុលដោយវិទ្យុសកម្ម ដោយសារការភ័យខ្លាចនៃសង្គ្រាមនុយក្លេអ៊ែរដែលអាចកើតមាន ។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/WWIII-1.jpg)
ជាធម្មតាក្រុមហ៊ុន Anbex បានលក់ថ្នាំ IOSAT ចំនួន ១៤ ប្រអប់លក់ក្នុងតម្លៃ ១៣.៩៩ ដុល្លារនៅលើគេហទំព័ររបស់ខ្លួន ប៉ុន្តែតម្រូវការកាន់តែច្រើនបានជំរុញឲ្យតម្លៃកើនឡើង ពោលដាក់លក់ក្នុងតម្លៃ ១៤៩ ដុល្លារនៅលើវេបសាយ eBay ។
ចំណែកថ្នាំប៉ូតាស្យូមអ៊ីអូឌីតប្រភេទ Thyrosafe ចំនួន ៤ ប្រអប់ត្រូវបានលក់ក្នុងតម្លៃ ១៣២.៥០ ដុល្លារ ខណៈថ្នាំគ្រាប់ IOSAT ប្រភេទ ១៣០ មីល្លីក្រាមមានតម្លៃ ៨៩.៩៥ ដុល្លារក្នុងមួយប្រអប់ ។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/WWIII-2.jpg)
ទន្ទឹមនោះ គេហទំព័ររបស់ក្រុមហ៊ុន Anbex, Inc. ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក និងជាអ្នកផ្គត់ផ្គង់ឈានមុខគេនាពេលបច្ចុប្បន្ននេះបាននិយាយថា ពួកគេអស់ស្តុកនៃគ្រាប់ថ្នាំ IOSAT ប្រភេទ ១៣០ មីល្លីក្រាម និង ៦៥ មីល្លីក្រាមហើយ ។
លោក Troy Jones អនុប្រធានផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Anbex ត្រូវបានដកស្រង់សម្តីថា “យើងសង្ឃឹមថា ថ្នាំនឹងមានក្នុងស្តុកវិញនៅដើមខែមេសា ប៉ុន្តែយើងក៏កំពុងជំរុញឲ្យបានលឿននៅចុងខែមីនានេះ” ។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/WWIII-3.jpg)
លោកបានបន្ថែមថា ការបញ្ជាទិញបានចាប់ផ្តើមកើនឡើងនៅពាក់កណ្តាលខែកុម្ភៈ ដោយមានអ្នកទិញចាប់ពីបុគ្គល និងអ្នកលក់ បន្តរហូតដល់មន្ទីរពេទ្យ ក្រុង និងរដ្ឋាភិបាលជាដើម ហើយបច្ចុប្បន្នយើងបានលក់ពីស្តុកទាំងអស់ដែលយើងមាន ។
គួរបញ្ជាក់ថា ប្រជាជនអាមេរិកបានប្រញាប់ប្រញាល់ទៅទិញថ្នាំប្រឆាំងវិទ្យុសកម្មនេះ ដោយសារតែពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីសង្គ្រាមនុយក្លេអ៊ែររបស់រុស្ស៊ីលើអ៊ុយក្រែន ក្រោយការលុកលុយរបស់កងកម្លាំងក្រុងមូស្គូលើក្រុងកៀវកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ នេះប្រាក់ខែទាហានស៊ីឈ្នួលបរទេសដែល រុស្ស៊ី ផ្ដល់ឲ្យប្រយុទ្ធជាមួយ អ៊ុយក្រែន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក