Connect with us

ព័ត៌មានជាតិ

មេបញ្ជាការ​កង​នាវា​ជើង​ទឹក​ជប៉ុន ប្ដេជ្ញា​ចំពោះ​សម្ដេច​តេ​ជោ​ថា នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​សុខសន្តិភាព​ក្នុង​តំបន់

បានផុស

នៅ

ការ​ប្ដេជ្ញា​នេះ បានធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​លោក Noguchi Yasushi មេបញ្ជាការ​កងពលធំ​បោសសំអាត​មីន​ទី​១ របស់​ប្រទេស​ជប៉ុន ដែល​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ចូលជួប​សម្តែង​ការគួរសម នា​ល្ងាច​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក អៀង សុផល្លែត ជំនួយការ​ផ្ទាល់​របស់​លោក​នាយករ​ដ្ឋ​មន្ត្រី​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា នៅក្នុង​ជំនួប​នោះ លោក Noguchi Yasushi បាន​សំដែង​ការអបអរសាទរ​ជូន​ចំពោះ​សម្តេច​តេ​ជោ ដែល​ត្រូវបាន​ធ្វើជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២២​នេះ ហើយក៏​សូម​សំដែង​អំណរ​សាទរ​ផងដែរ​ចំពោះ​ខួប​៣០​ឆ្នាំ នៃ​កិច្ចសហប្រតិបត្តិការ PKO​។ ជាមួយ​នោះ លោក​ក៏បាន​សម្ដែង​នូវ​អំណរគុណ​ជូន​ចំពោះ​សម្តេច​តេ​ជោ ដែល​បាន​ផ្ដល់នូវ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ជាមួយ​ជប៉ុន ជាពិសេស​តាមរយៈ​លោក​ឧ​ត្ត​ម​សេនី​យ៍ ហ៊ុន ម៉ា​ណែ​ត ដែល​បាន​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ជប៉ុន​កន្លងមក។

​លោក Noguchi Yasushi ប្ដេជ្ញា​ជូន​សម្ដេច​តេ​ជោ ហ៊ុន សែន ថា លោក​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ធ្វើយ៉ាងណា​រក្សា​នូវ​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​។​

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើការ​ស្វាគមន៍ និង​បាន​សំដែង​នូវ​ក្ដី​រីករាយ ដែល​នាវា​ជប៉ុន បាន​ចូល​ចត​នៅ​កម្ពុជា ហើយ​ការចូល​ចត​នេះ គឺ​ចំ​ខួប​៣០​ឆ្នាំ របស់ PKO ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅទៀត គឺ​ការចូល​ចត​នេះ គឺ​មក​ឃើញ​នូវ​ជោគជ័យ នៃ​ប្រតិបត្តិការ PKO កាលពី​រយៈពេល​៣០​ឆ្នាំ​កន្លងទៅ ។

​បើតាម​លោក អៀង សុផល្លែត តាមរយៈ​កិច្ចសហប្រតិបត្តិការ PKO ៣០​ឆ្នាំ​កន្លងទៅនេះ សម្ដេច​តេ​ជោ បាន​សង្កេតឃើញថា តួនាទី​របស់​ជប៉ុន នៅក្នុង​ឆាក​អន្តរជាតិ ក្នុងការ​ស្វែងរក​សន្តិ​ភាព​កាន់តែ​មានការ​រីកចំរើន​ឡើង ហើយ PKO ដែល​បានមក​កាន់​កម្ពុជា​កន្ល​ង​មក មិន​ត្រឹមតែ​បាន​ជួយ​រក្សាសុខ​សន្តិភាព​ដ​ល់​កម្ពុជា​ប៉ុណ្ណោះ​ទេ នូវបាន​ជួយ​ជំរុញ​ការអភិវឌ្ឍ​នៅ​កម្ពុជា​ថែម​ទៀតផង​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា សម្ដេច​ពិតជា​មាន​មោទនភាព​ណាស់​ចំពោះ​កិច្ចប្រតិបត្តិការ​របស់ PKO ហើយ​សម្ដេច​បាន​លើកទឹកចិត្ត ឲ្យ​បន្ត​កិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណា​ជំរុញ​តំបន់​ឱ្យមាន​សន្តិសុខ និង​សុវត្ថិភាព​និង​គោរព​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២២​នេះ នាវា​ជើង​ទឹក​របស់​ជប៉ុន​ចំនួន​ពីរ​គ្រឿង ដែលមាន​ឈ្មោះ JS URAGA និង JS HIRADO បាន​ចូល​ចត​នៅ​កំពង់ផែ​ពហុ​បំណង​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​អបអរសាទរ​ខួប​៣០ ឆ្នាំ នៃ​ការបញ្ជូន​កម្លាំង​រក្សា​សន្តិភាព​ជប៉ុន មកកាន់​ប្រទេស​កម្ពុជា​។ នាវា​ទាំងពីរ​គ្រឿង​នេះ ដឹកនាំ​បញ្ជា​រួម​ដោយ​លោក Noguchi Yasushi មេបញ្ជាការ​កងពលធំ​ទី​១ បោសសំអាត​មីន ប្រចាំ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ៖ ​ការ​សម្រេច​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន គឺ​ជា​ការ​សម្រេច​មួយ​ដ៏​ឆ្លាត​វៃ​ និង​ត្រឹម​ត្រូវ​

ព័ត៌មានជាតិ៥ ម៉ោង មុន

វិហារ​អ៊ិស្លាម​តម្លៃ ​៧ ម៉ឺនដុល្លារ​​​​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​​ ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្រ្តីកសិកម្ម៖ បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រី៖ ប្រតិភូបណ្តាញយុវជនលើកទី៤ បានចាកចេញពីកម្ពុជាពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក

ព័ត៌មានជាតិ១៣ ម៉ោង មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហ្សេលេនស្គី៖ ការ​ចរចា​រវាង​រុស្ស៊ី-អាមេរិក​ ដោយ​គ្មាន​វត្តមាន​អ៊ុយក្រែន គឺ​គ្រោះថ្នាក់ណាស់

Sokha Hotels

ព័ត៌មានពេញនិយម