Connect with us

ព័ត៌មានអន្ដរជាតិ

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងធ្វើបាបប្រទេសក្រីក្រ ដោយសារតម្លៃទំនិញឡើងថ្លៃ

បានផុស

នៅ

ប្រធានអង្គការសហប្រជាជាតិបានព្រមានថា ការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន កំពុងជះឥទ្ធិពលយ៉ាងខ្លាំងលើសេដ្ឋកិច្ចពិភពលោក ជាពិសេសលើប្រទេសក្រីក្រកំពុងអភិវឌ្ឍន៍ ដែលប្រឈមមុខនឹងការកើនឡើងតម្លៃអាហារ ប្រេងឥន្ធនៈ និងជី។

This image has an empty alt attribute; its file name is 524f523052644b098e1a7b3fb1c10835_18.webp
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គលេខាធិការ Antonio Guterres បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារទី១៥ខែមីនាថា “រុស្ស៊ី និងអ៊ុយក្រែនតំណាងឲ្យជាងពាក់កណ្តាលនៃការផ្គត់ផ្គង់ប្រេងឆារបស់ពិភពលោក និងប្រហែល ៣០% នៃស្រូវសាលីរបស់ពិភពលោក”។

លោក​បាន​បន្ថែម​ថា​ “​តម្លៃ​គ្រាប់​ធញ្ញជាតិ​បានឡើង​លើស​តម្លៃ​នៅ​ពេលផ្ទុះបដិវត្ត Arab Spring និង​កុបកម្ម​ស្បៀងអាហារ​ឆ្នាំ ២០០៧ ដល់​២០០៨”។

This image has an empty alt attribute; its file name is AP22059554572562.webp
អគ្គលេខាធិការ UN លោក Antonio Guterres

ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៤៥ បាននាំចូលស្រូវសាលីយ៉ាងហោចណាស់មួយភាគបីពីអ៊ុយក្រែន និងរុស្ស៊ី ហើយ១៨ប្រទេសនាំចូលយ៉ាងតិច ៥០%។ ប្រទេសទាំងនេះរួមមានអេហ្ស៊ីប សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប៊ួគីណាហ្វាសូ លីបង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។

លើសពីនេះ លោក Guterres ព្រមានថា រឿងទាំង​អស់​នេះ ​កំពុងធ្វើបាប​ប្រទេស​ក្រីក្រ​បំផុត ហើយ​បណ្តុះ​គ្រាប់ពូជ​សម្រាប់​អស្ថិរភាព​នយោបាយ និង​ភាព​ចលាចល​នៅជុំវិញ​ពិភពលោក។ ប្រទេសដែលងាយរងគ្រោះបំផុត បាននិងកំពុងព្យាយាមងើបឡើងវិញពីជំងឺរាតត្បាត កូវីដ១៩ រួចទៅហើយ ហើយប្រឈមនឹងអតិផរណា អត្រាការប្រាក់កើនឡើង និងបំណុលដែលលេចចេញមុនសង្គ្រាមអ៊ុយក្រែន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ មេដឹកនាំអឺរ៉ុប៣ប្រទេស ធ្វើទស្សនកិច្ចយ៉ាងភ្ញាក់ផ្អើលនៅអ៊ុយក្រែន ក្នុងគោលបំណងធំមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣៣ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥៩ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម