Connect with us

ព័ត៌មានអន្ដរជាតិ

នេះប្រាក់ខែទាហានស៊ីឈ្នួលបរទេសដែល រុស្ស៊ី ផ្ដល់ឲ្យប្រយុទ្ធជាមួយ អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

នាយកដ្ឋានស៊ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិអ៊ុយក្រែន (GUR) និងអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានអះអាងថា រុស្ស៊ីកំពុងហ្វឹកហាត់ និងត្រៀមនាំយកប្រជាជនលីប៊ី និងស៊ែបទៅប្រយុទ្ធនៅអ៊ុយក្រែនបន្ថែមពីលើទាហានស៊ីឈ្នួលស៊ីរីដែលខ្លួនកំពុងចុះឈ្មោះរួចហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងការនាំយកទាហានស៊ីឈ្នួលមកកាន់រុស្ស៊ីនេះដែរ, យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Jerusalem Post បានឲ្យដឹងថា រុស្ស៊ី​បាន​ផ្តល់​ប្រាក់​ឈ្នួល​ដល់​ទាហាន​ស៊ីឈ្នួល​បរទេស​ក្នុង​មួយ​ខែពី ៣០០ ទៅ ៦០០ ដុល្លារ ដើម្បី​ប្រយុទ្ធជាមួយអ៊ុយក្រែន ។

ទន្ទឹមនោះ វាក៏កើតឡើង ស្របពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់ភ្លើងខៀវដល់អ្នកស្ម័គ្រចិត្តមកពីមជ្ឈិមបូព៌ារហូតដល់ ១៦,០០០ នាក់មករុស្ស៊ីប្រយុទ្ធជាមួយអ៊ុយក្រែន ។

បន្ថែមពីនេះ ចារកម្ម​អ៊ុយក្រែន​បានប្រកាសក្នុងសេចក្ដីថ្លែងការ៍មួយថា រុស្ស៊ីបានបើកមជ្ឈមណ្ឌលជ្រើសរើសទាហានស៊ីឈ្នួលចំនួន ១៤ កន្លែងនៅក្នុងទីក្រុង Damascus, Aleppo, Hamma, Raqqa និង Deir ez-Zor នៃប្រទេសស៊ីរី ។

បន្ទាប់ពីការហ្វឹកហ្វឺន ទាហានស៊ីឈ្នួលត្រូវបានគេរំពឹងថានឹងដឹកជញ្ជូនឆ្លងកាត់តំបន់ Khmeimim ហើយបន្ទាប់មកដល់មូលដ្ឋានទ័ពអាកាស Chkalovsky ដោយយន្តហោះ Tu-134 ចំនួន ២ គ្រឿង និងយន្តហោះ Tu-154 មួយគ្រឿង ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានឈានដល់សប្ដាហ៍ទី ៤ ហើយ បន្ទាប់ពីការលុកលុយរបស់ក្រុងមូស្គូលើក្រុងកៀវកាលពីថ្ងៃទី ២៤ ខែកុម្ភៈ បណ្ដាលឲ្យមានការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងជនស៊ីវិលជាច្រើននាក់ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Jerusalem Post

ចុចអាន ៖ អ៊ុយក្រែន បញ្ជាក់ពេលវេលាសម្រេចកិច្ចព្រមព្រៀងសន្តិភាពជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ឃុំជ្រោយបន្ទាយ​ កែលម្អផ្លូវក្រាលគ្រួសក្រហម ជាផ្លូវកៅស៊ូប្រវែង ៥ ០០០ ម៉ែត្រ ភ្ជាប់ទៅ​ស្ពាន​ថ្មី​​ឆ្លង​ទន្លេ​មេគង្គ​ខេត្តក្រចេះ

ព័ត៌មានជាតិ៣ នាទីutes មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ត្រាំ ចេញបញ្ជា ហាម អត្តពលិកកែភេទ ចូលរួមប្រកួតក្នុងកីឡាផ្នែកនារីដាច់ខាត

ព័ត៌មានជាតិ១១ នាទីutes មុន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លើកទឹកចិត្តឃុំ-សង្កាត់ពង្រឹងគុណភាពច្រកចេញចូលតែមួយ ដើម្បីផ្គាប់ចិត្តពលរដ្ឋ

ជីវិតកម្សាន្ដ១៤ នាទីutes មុន

ម្តាយ និងប្អូនស្រីរបស់ Bianca Censori បញ្ចេញមតិ ចំពោះ Kanye ដែលបង្ខំឲ្យកូនស្រីខ្លួន ដើរអាក្រាតកាយ

Sokha Hotels

ព័ត៌មានពេញនិយម