Connect with us

ព័ត៌មានជាតិ

ឱកាសយុវជនតំណាងឱ្យកម្ពុជា​ ចូលរួមកិច្ចសន្ទនាយុវជនអាស៊ាន លើកដំបូង

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ បានជូនដំណឹងដល់យុវជនដែលចង់ក្លាយខ្លួនជាតំណាងយុវជនកម្ពុជានៅលើឆាកអន្តរជាតិ ក្នុងការចាប់ឱកាសចូលរួមកិច្ចសន្ទនាយុវជនអាស៊ាន​ លើកដំបូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ នឹងក្លាយជាវេទិកាសម្រាប់យុវជនកម្ពុជាគ្រប់ស្រទាប់ ដែលមានបំណងចង់យល់ដឹង ចង់រៀនសូត្រ និងចង់ធ្វើការពិភាក្សាអំពីអាស៊ាន បង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួននៅលើឆាកអន្តរជាតិ។

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា យុវជនដែលចង់ក្លាយខ្លួនជាតំណាងយុវជនកម្ពុជានៅលើឆាកអន្តរជាតិ អាចដាក់ពាក្យចូលរួមកិច្ចសន្ទនាយុវជនអាស៊ានលើកទី១នេះ តាមរយៈ  https://forms.gle/ZVA2cphvA6xNFzEy9 ដែលនឹងផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៧៖០០ នាទី។

សម្រាប់ព័ត៌មានបន្ថែម៖ ០៨៥ ៥០៦ ៤៩៨ ឬ ០១១ ៥៤៥ ៤៦៤ អ៊ីម៊ែល៖ [email protected] , [email protected]

បើតាម Link ចូលបំពេញពាក្យុចុះឈ្មោះនោះបានបញ្ជាក់ថា កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ មានប្រធានបទ៖ “យុវជនក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤៖ ឱកាស និងបញ្ហាប្រឈមក្នុងការស្តារឡើងវិញក្រោយការរាតត្បាត”

កិច្ចសន្ទនាយុវជនអាស៊ាន មានគោលបំណងបង្កើតវេទិកាមួយសម្រាប់យុវជនអាស៊ាន និងកូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាគោលនយោបាយដ៏មានអត្ថន័យ ដោយចូលរួមក្នុងវគ្គសន្ទនាជាមួយរដ្ឋមន្ត្រីយុវជនអាស៊ាន និងដៃគូសន្ទនាកម្រិតខ្ពស់សំខាន់ៗ។

កិច្ចការនេះនឹងផ្តោតលើរបៀបដែលភាគីពាក់ព័ន្ធអាចសហការជាមួយយុវជនមកពីទូទាំងអាស៊ាន និងកូរ៉េខាងត្បូង ក្នុងការទាញយកអត្ថប្រយោជន៍ និងឱកាសដែលបង្ហាញដោយបដិវត្តន៍ឧស្សាហកម្មទីបួន និងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតឡើងដោយស្ថានភាពជំងឺរាតត្បាត៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៤ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម