Connect with us

សន្តិសុខសង្គម

កម្ពុជា មានអ្នកទោសជាង ៣ ម៉ឺននាក់ ក្នុងនោះជាង ៥០% ពាក់ព័ន្ធករណី​គ្រឿងញៀន   

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងថា នៅកម្ពុជាបច្ចុប្បន្នមានចំនួនអ្នកជាប់ឃុំប្រមាណជាង ៣​ ម៉ឺននាក់​​ ក្នុងនោះជាង ៥០ភាគរយ ពាក់ព័ន្ធករណីគ្រឿងញៀន។ សម្តេចបានថ្លែងឲ្យដឹងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា កាលពីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូសម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃកំពុងយកចិត្តទុកដាក់ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដើម្បីដោះស្រាយបញ្ហាចង្អៀតណែន និងកំពុងតែគិតគូការលើកលែងនូវការឃុំខ្លួនរង់ចាំនីតិវិធីតុលាការចំពោះបទល្មើសស្រាលៗមួយចំនួន ដើម្បីរួមចំណែកកាត់បន្ថយភាពចង្អៀតណែនបានមួយផ្នែក។

យោងតាមរបាយការណ៍ឆ្នាំ ២០២១ របស់អគ្គលេខាធិការស្ដីពីតួនាទី និងសមិទ្ធផលរបស់ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានឱ្យដឹងថា ពន្ធនាគារនៅក្នុងប្រទេសកម្ពុជា មានចំនួនអ្នកជាប់ឃុំច្រើនជាង ៣ ដងនៃសមត្ថភាពដែលមានគឺដល់ទៅ ​​៣៤៣ ភាគរយ ។ អ្នកជាប់ឃុំបានប្រឈមនឹងបញ្ហាជាច្រើន ផ្នែកស្មារតី និងរាងកាយ និងហានិភ័យដែលអាចឈានទៅរកស្ថានភាពដែលបង្កឱ្យមានការប្រព្រឹត្តអំពើឃោរឃៅទៀតផង។

អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគាធ្លាប់បានបដិសេធ ចំពោះការលើកឡើងរបស់អង្គការសិទ្ធិមនុស្សថា ពន្ធនាគារគឺជាទីកន្លែងឃុំឃាំងមនុស្ស​ កែប្រែ មិនមែនជាទីកន្លែងរស់នៅសុខស្រួលមានអាហារឆ្ងាញ់ៗដូចនៅខាងក្រៅឡើយ ហើយការចង្អៀតណែនក្នុងពន្ធនាគារក៏មិនមែនជារឿងថ្មីសម្រាប់កម្ពុជា ឬបណ្តាប្រទេសជាច្រើននៅលើសកលលោកដែរ ប៉ុន្តែអាជ្ញាធរពន្ធនាគារកម្ពុជាតែងខិតខំដោះស្រាយបញ្ហានេះ ជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានាផងដែរ៕ ដោយ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​

សន្តិសុខសង្គម៥ ម៉ោង មុន

នារីម្នាក់​ត្រូវ​​ឃាតករ​សម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូត​ធុំក្លិន​ស្អុយ​ទេីប​បែកការណ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលរាជធានី គ្រោង​បង្កើត​ក្រុម​សមត្ថកិច្ច​ចល័ត​ដើម្បី​តាមពិនិត្យ​អនុវត្តលើអ្នកដំណើរទាំងឡាយណា ដែល​សមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងប្រៃសណីយ៍កម្ពុជា និង ក្រសួងបច្ចេកវិទ្យាគមនាគមន៍នៃសាធារណរដ្ឋហ្វីលីពីនធ្វើសន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យាឌីជីថលឱ្យគ្នាដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម

Sokha Hotels

ព័ត៌មានពេញនិយម