ព័ត៌មានអន្ដរជាតិ
ចិន ថា តៃវ៉ាន់កំពុងទាញយកប្រយោជន៍ពីសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
រដ្ឋាភិបាលរបស់ប្រទេសចិន បានរិះគន់ជំនួយមនុស្សធម៌របស់តៃវ៉ាន់ ទៅឲ្យ អ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីថាជា “ការទាញយកប្រយោជន៍ពីភាពលំបាករបស់អ្នកដ៏ទៃ” បន្ទាប់ពីដែនដីគ្រប់គ្រងដោយខ្លួនឯងមួយនេះប្រកាសថា ខ្លួននឹងផ្ញើមូលនិធិដែលបរិច្ចាគដោយសាធារណជនបន្ថែមទៀត ទៅឲ្យជនភៀសខ្លួន។

សង្រ្គាមនៅអ៊ុយក្រែន បានធ្វើឲ្យកោះតៃវ៉ាន់ទទួលបានការចាប់អារម្មណ៍ ដោយមនុស្សជាច្រើនបានមើលឃើញភាពស្រដៀងគ្នារវាងការវាយលុករបស់រុស្ស៊ី និងការគំរាមកំហែងផ្នែកយោធាដែលបង្កឡើងដោយប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន។
នៅពេលសួរអំពីជំនួយ និងការដាក់ទណ្ឌកម្មរបស់តៃវ៉ាន់នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនបាននិយាយថា “អាជ្ញាធរនៃគណបក្សចម្រើនប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ កំពុងប្រើប្រាស់បញ្ហាអ៊ុយក្រែនដើម្បីបញ្ជាក់ថា ការតស៊ូរបស់ពួកគេមានភាពត្រឹមត្រូវ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?