Connect with us

ព័ត៌មានជាតិ

នាវាស្វ័យការពារជើងទឹកជប៉ុន ប៉ុន្មានគ្រឿងហើយ បានបំពេញទស្សនកិច្ច នៅកម្ពុជា?

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ គណៈប្រតិភូនាវាស្វ័យការពារជើងទឹកជប៉ុន ដឹកនាំដោយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយលោកវរនាវីឯក NOGUCHI Yasushi មេបញ្ជាការកងពលធំទី១ បោសសំអាតមីន ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានអញ្ជើញមកបំពេញទស្សនកិច្ច និងចូលជួបសម្តែងការគួរសមជាមួយ ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ នៅទីបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមនាវីឯក អ៊ុក សីហា សម្តែងនូវការអបអរសាទរ និងទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅបំផុតជូនចំពោះប្រតិភូនាវាស្វ័យការពារជើងទឹកជប៉ុន និងបានលើកឡើងថា កន្លងមកមាននាវាស្វ័យការពារជើងទឹកជប៉ុន បានមកបំពេញទស្សនកិច្ចនៅមូលដ្ឋានសមុទ្រ កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ ចំនួន ១២ លើក ស្មើនឹងនាវាចំនួន ២៧ គ្រឿង។ ដំណើរទស្សនកិច្ច តែងបាននាំមកនូវកិច្ចសហប្រតិបត្តិការល្អ ក៏ដូចជាធ្វើលំហាត់ហ្វឹកហ្វឺនរួម ដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក។

ប្រធានប្រតិភូ លោក មិកាមិ ម៉ាសា ហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនៅមូលដ្ឋានសមុទ្រកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ នាពេលនេះ គឺក្នុងគោលបំណង ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើង រវាងកងទ័ពជើងទឹកប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ នាវាជើងទឹករបស់ជប៉ុនចំនួនពីរគ្រឿង ដែលមានឈ្មោះ JS URAGA និង JS HIRADO បានចូលចតនៅកំពង់ផែពហុបំណងក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃការបញ្ជូនកម្លាំងរក្សាសន្តិភាពជប៉ុន មកកាន់ប្រទេសកម្ពុជា ដោយទទួលបានការស្វាគមន៍ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងការយកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចបានទទួលជួបសំណេះសំណាល និង រៀបចំពិធីជប់លៀងជូនផងដែរ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

យកឱកាសទិវាសិទ្ធិនារី ឧបនាយករដ្ឋមន្ត្រី ស សុខា ប្ដេជ្ញាបង្កើនចំនួនស្ដ្រីក្នុងវិស័យមហាផ្ទៃ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

ជីវិតកម្សាន្ដ២០ នាទីutes មុន

ស្គាល់គ្នា១៧ឆ្នាំ តារា​សម្ដែង Kang Eun Bi ប្រកាស​រៀប​ការ​ជាមួយ​មិត្តប្រុសហើយ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

រុស្ស៊ី បាញ់មីស៊ីលវាយប្រហារស្រុកកំណើតលោក ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុប ជួបគ្នានៅ បែលហ្ស៊ិក

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

​នូវែលសេឡង់ បណ្ដេញ​មន្ត្រី​ទូត​ប្រចាំ​នៅ​អង់គ្លេស​របស់​ខ្លួន ក្រោយ​រិះគន់​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម