Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ថា រុស្ស៊ី នឹងក្រ ពេលបញ្ចប់សង្គ្រាមប្រឆាំង អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនបាននិយាយនៅថ្ងៃពុធនេះថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនឹងធ្វើឲ្យប្រទេសនេះ “ក្រីក្រ អាម៉ាស់មុខ និងភាពឯកោជាច្រើនឆ្នាំ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងវីដេអូប្រចាំថ្ងៃរបស់គាត់នៅលើ Telegram លោក Volodymyr Zelensky បានជំរុញឲ្យពាណិជ្ជកររុស្ស៊ី និងប្រជាពលរដ្ឋផ្សេងទៀតប្រឆាំងនឹងសង្គ្រាមមួយនេះ ។

លោក Zelensky បាននិយាយថា “ពលរដ្ឋរុស្ស៊ីអ្នក​ណា​ម្នាក់​ដែល​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ពិត​អាច​យល់​រួច​ទៅ​ហើយ​អំពី​របៀប​ដែល​សង្រ្គាម​នេះ​នឹង​បញ្ចប់​សម្រាប់​ប្រទេស​របស់​អ្នក ។ ភាពអាម៉ាស់ ភាពក្រីក្រ និងភាពឯកោច្រើនឆ្នាំ ក៏ដូចជាប្រព័ន្ធគាបសង្កត់ដ៏ឃោរឃៅនឹងប្រព្រឹត្តចំពោះពលរដ្ឋនៃប្រទេសរុស្ស៊ីតាមរបៀបអមនុស្សធម៌ ដូចអ្នកប្រព្រឹត្តចំពោះជនជាតិអ៊ុយក្រែនដូចគ្នា” ។

ទន្ទឹមនោះ លោក Zelenskyy ក៏បានអំពាវនាវឲ្យបណ្តាប្រទេសលោកខាងលិចរឹតបន្តឹងទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ីរហូតដល់ប្រទេសនេះបញ្ឈប់សង្គ្រាម ។

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ បានទាក់ទាញការថ្កោលទោសជាអន្តរជាតិដោយនាំឲ្យមានការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើទីក្រុងមូស្គូ និងបានជំរុញឲ្យមាននិរទេសក្រុមហ៊ុនសកលជាច្រើនចេញពីប្រទេសរុស្ស៊ី ។

យោងតាមអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិល ៦៩១ នាក់ត្រូវបានសម្លាប់ និង ១,១៤៣ នាក់បានរងរបួសនៅក្នុងប្រទេសអ៊ុយក្រែន ខណៈមានជនភៀសខ្លួនជាង ៣ លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ នេះប្រាក់ខែទាហានស៊ីឈ្នួលបរទេសដែល រុស្ស៊ី ផ្ដល់ឲ្យប្រយុទ្ធជាមួយ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

មុន​ផុត​អាណត្តិនៅម៉ោង១២យប់នេះ លោក បៃដិន លើក​លែងការចោទប្រកាន់​ទាំងអស់​ដល់​មនុស្សសំខាន់​ៗ​

ព័ត៌មានជាតិ៤ ម៉ោង មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

Sokha Hotels

ព័ត៌មានពេញនិយម