Connect with us

ព័ត៌មានជាតិ

ប្រធានក្រុមការងាររដ្ឋាភិបាល រម្លឹកអាជ្ញាធរ និងសមត្ថកិច្ច បង្កើនការអប់រំ គ្រោះថ្នាក់គ្រឿងញៀន

បានផុស

នៅ

ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង បានដាស់តឿនបន្ថែមឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្ត បង្កើនឱ្យបានទ្វេដងក្នុងការអប់រំផ្សព្វផ្សាយស្តីពីគ្រោះថ្នាក់នៃគ្រឿងញៀន ជាពិសេសឱ្យប្រជាពលរដ្ឋអប់រំកូនចៅ នៅឆ្ងាយគ្រឿងញៀន។ ការថ្លែងនេះ ធ្វើឡើង នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារអនុវត្តន៍សម្រាប់ឆ្នាំ ២០២២ នៅសាលាខេត្តស្ទឹងត្រែងថ្ងៃទី១៦ ខែមីនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផៃ ប៊ុនឈឿន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង និងជារដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន មានប្រសាសន៍ថា ចំណុចសំខាន់រាល់កិច្ចការងាររដ្ឋបាលខេត្តអនុវត្តបានល្អប្រសើរហើយ តែមួយទៀត ទាំងអស់គ្នាត្រូវតែបង្កើនឱ្យកាន់តែមានប្រសិទ្ធភាពចំពោះការងារផ្សព្វផ្សាយ និងអនុវត្តច្បាប់ស្តីពីគ្រឿងញៀន។

លោកមានប្រសាសន៍ ស្នើឱ្យមានការយកចិត្តទុកដាក់ទាំងការផ្សព្វផ្សាយអប់រំ  និងការបង្ក្រាប អនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីកុំឱ្យមានជនខិលខូច ឬឧក្រិដ្ឋជនយកភូមិសាស្ត្រខេត្តស្ទឹងត្រែង ធ្វើជាកន្លែង ប្រើប្រាស់ ជួញដូរ និងនាំគ្រឿងញៀនឆ្លងកាត់។

លោកមានប្រសាសន៍បញ្ជាក់ថា៖ “ពីព្រោះខេត្តស្ទឹងត្រែង មានភូមិសាស្ត្រជាប់នឹងប្រទេសឡាវ ហើយប្រទេសឡាវយើងមិនថាប្រទេសគេអ្នកផលិតគ្រឿងញៀនទេ ប៉ុន្តែតែគ្រឿងញៀនមួយចំនួនវាត្រូវបានឆ្លងកាត់ ព្រោះធម្មតាបើយើងនិយាយពីគ្រឿងញៀននេះ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គរងទទួលបន្ទុកគ្រឿងញៀន លោកដឹងហើយ បើនិយាយពីគ្រឿងញៀន និយាយពីកន្លែងផលិត និយាយពីការធ្វើសារាចរ កន្លែងប្រើប្រាស់ ការចែកចាយ និងប្រើប្រាស់។ កន្លងមក កន្លែងខ្លះ យើងបានក្លាយជាកន្លែងផលិតដែលយើងចាប់បាន ប៉ុន្តែកន្លែងខ្លះនៅខេត្តស្ទឹងត្រែង ជាកន្លែងមួយឆ្លងកាត់ អ៊ីចឹងត្រូវយកចិត្តទុកដាក់អំពីបញ្ហានេះ ព្រោះថា បញ្ហាគ្រឿងញៀនជាកន្លែងរសើបសម្រាប់ខេត្តស្ទឹងត្រែងរបស់យើង”។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា រដ្ឋបាលខេត្ត និងកម្លាំងសមត្ថកិច្ចគ្រប់អង្គភាព បានសហការគ្នាបានល្អប្រសើរក្នុងការអនុវត្តច្បាប់ស្តីពីគ្រឿងញៀន។ ជាក់ស្តែងនៅឆ្នាំ២០២១ កន្លងមក សមត្ថកិច្ចបង្ក្រាបបានចំនួន ២៤ លើក ថយចុះ ១៣ លើក ឃាត់ខ្លួនជនសង្ស័យបាន ៤០ នាក់ វត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនក្រាម (ICE) ទម្ងន់ ៤៩ ០៨០,៥៤ ក្រាម ប្រភរទមរតំហ្បេតាមីន (WY ) ទម្ងន់ ២ ១៥៧,៤៥ ក្រាម។

លោក ស្វាយ សំអ៊ាង អះអាងថា ឆ្នាំ២០២២នេះ អាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ប្តេជ្ញាប្រតិបត្តិតាមការណែនាំរបស់ប្រធានក្រុមការងារ និងខិតខំដឹកនាំបំពេញការងារឱ្យបានប្រសើរឡើង ដើម្បីអភិវឌ្ឍខេត្តឱ្យរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

អត្ថបទ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម១ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

Sokha Hotels

ព័ត៌មានពេញនិយម