ព័ត៌មានជាតិ
អាជ្ញាធររាជធានី កំពុងស្តារអាងស្តុកទឹក៥កន្លែងនៅក្រោមសួនច្បារមាត់ទន្លេ បាន៨០% គ្រោងបញ្ចប់នៅសប្តាហ៍ក្រោយ
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បាននឹងកំពុងធ្វើសកម្មភាព ស្តារ អាងស្តុកទឹកទាំង៥កន្លែងនៅក្រោមសួនច្បារមាត់ទន្លេ ដែលគិតមកដល់ថ្ងៃ១៦ មីនា២០២២នេះ ក្រុមការងាររបស់អង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានស្តារសម្រេចបានប្រមាណ៨០%ហើយ ដោយគ្រោងនឹងស្តារបញ្ចប់នៅសប្តាហ៍ក្រោយ។
លោកម៉ែន សុខខេន ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងនៅរសៀលថ្ងៃទី១៦មីនានេះថា ដោយមានការណែនាំនិងចង្អុលបង្ហាញពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើសកម្មភាពស្តារអាងស្តុកទឹកទាំងអស់ចំនួន៥អាង ដែលក្នុងនោះ នៅក្រោមសួនច្បារមាត់ទន្លេមាន៤អាង(ក្រោមសួនច្បារមុខផ្សាចាស់,ផ្សារកណ្ដាល,ព្រះគម្លង់,ក្នុងសាលចតុមុខ) និងនៅក្រោមសួនច្បារមុខរដ្ឋសភាចាស់១អាង ។
លោកម៉ែន សុខខេន បានបញ្ជាក់ផងដែរថា ជាទូទៅការងារស្តារអាងស្តុកទាំង៥នេះ ប្រើ រយៈពេលពី៤ទៅ៦សប្ដាហ៍ ពោលគឺអាស្រ័យទៅតាមបរិមាណភក់ដែលមាននៅក្នុងអាង។ លោកបន្តទៀតថា ការិយាល័យលូទឹក បានចាប់ផ្ដើមស្តារ អាងទាំង៥នេះ កាលពីថ្ងៃ ១០កុម្ភៈ២០២២ ហើយបើគិត មកដល់ថ្ងៃ១៦ មីនា២០២២នេះ សម្រេចបាន៨០% ហើយនិងគ្រោងស្តារបញ្ចប់នៅសប្តាហ៍ក្រោយ៕
ដោយ ៖ ស្រីរ័ត្ន
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
KPT+៦ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
តើឧកញ៉ាមានសិទ្ធិកាន់កាប់ និងប្រើប្រាស់កាំភ្លើង ដែរឬទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព