ព័ត៌មានអន្ដរជាតិ
លេចចេញវីដេអូក្លែងក្លាយ លោក Zelensky អំពាវនាវឲ្យទាហានអ៊ុយក្រែនដាក់អាវុធចុះ
វីដេអូក្លែងក្លាយរបស់ប្រធានាធិបតី Volodymyr Zelensky ដែលអំពាវនាវឲ្យទាហានអ៊ុយក្រែនដាក់អាវុធចុះ កំពុងផ្ទុះខ្លាំងនៅលើបណ្ដាញសង្គម។
ទោះបីជាបបូរមាត់របស់គាត់ធ្វើចលនាស្របគ្នានឹងសំឡេងក៏ដោយ ប៉ុន្តែក្បាលរបស់លោក Zelensky មើលទៅមិនត្រូវនឹងចលនា ហើយសំឡេងក៏មិនដូចគាត់ដែរ។
វីដេអូក្លែងក្លាយនេះ បានលេចឡើងនៅលើគេហទំព័ររបស់ទូរទស្សន៍អ៊ុយក្រែន Ukrayina 24 ហើយសារនេះក៏ត្រូវបានចាក់ផ្សាយយ៉ាងខ្លីតាមទូរទស្សន៍ផងដែរ។
Ukrayina 24 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គេហទំព័រ និងស្ថានីយ៍របស់ខ្លួនត្រូវបានគេ Hack។ បច្ចុប្បន្ន គេហទំព័រនេះមិនអាចចូលបានទេ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Zelensky បានច្រានចោលសុន្ទរកថានេះថា ក្លែងក្លាយ។ នៅក្នុងវីដេអូដែលបង្ហោះលើ Instagram លោកនិយាយថា “លោកមានតែស្នើឲ្យទាហានរុស្ស៊ីដាក់អាវុធចុះ ហើយត្រឡប់ទៅផ្ទះវិញប៉ុណ្ណោះ”។
វីដេអូឃ្លីបនេះ ទំនងជាត្រូវបានបង្កើតឡើងដោយប្រើបច្ចេកវិទ្យា Deepfake ដើម្បីកែវីដេអូ ដែលជាធម្មតាជំនួសមុខមនុស្សម្នាក់ជាមួយនឹងមនុស្សម្នាក់ទៀត មើលទៅដូចពិតៗ។
ប្រសិនបើរឿងនេះត្រូវបានបញ្ជាក់មែននោះ ឃ្លីបរបស់លោក Zelensky នេះ នឹងក្លាយជាវីដេអូក្លែងក្លាយលើកដំបូងក្នុងសង្រ្គាម៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Zelensky លើកហេតុការណ៍រន្ធត់ជាប្រវត្តិសាស្រ្តចំនួន២ នៅពេលអង្វរករសុំជំនួយ ពីអាមេរិក
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?