Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន៖ អ្នកជាសះស្បើយពីជំងឺកូវីដ អាចមានបញ្ហាឆាប់បាក់ទឹកចិត្ត និងជំងឺមួយចំនួនទៀត

បានផុស

នៅ

លោកស្រ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និងជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​រ៉ាក់​សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស បាន​លើកឡើងថា​អ្នកជាសះស្បើយពីជំងឺកូវីដ១៩ អាចប្រឈមនឹងផលវិបាកមួយចំនួន ពិសេសអាចឆ្លងជំងឺកូវីដ១៩ឡើងវិញផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឆ្លើយតប​ទៅនឹង​សំណួរ​អ្នក​សារ​ព័ត៌មាន​នៅ​ថ្ងៃនេះ លោកស្រី​បាន​បន្តថា ​តាម​ការសិក្សារបស់​អ្នកវិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​បរទេស​មួយចំនួន​បាន​លើក​ឡើង​ថា ​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩​ មួយចំនួន​គេ​សង្កេតឃើញថា មាន​ប្រហែលជា​២៣​ទៅ​២៦% នៃ​អ្នកជា​សះស្បើយ គឺមាន​បញ្ហា​ផ្លូវចិត្ត​ដូចជា​បញ្ហា​ឆាប់​បាក់​ទឹកចិត្ត និង​ឆាប់​ព្រួយ​ជាដើម​។ លោកស្រី​បាន​បន្តទៀតថា ​ទន្ទឹមនឹងនោះ ភាព​ឆាប់​នឿយហត់ ឬ​មាន​អារម្មណ៍​មិនសូវមាន​កម្លាំងកំហែង សង្កេតឃើញ​មាន​ដែរ និង​មួយចំនួនទៀត​ក៏មាន​ការ​ឆាប់​ទទួលបាន​នូវ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ឡើងវិញ​ផងដែរ​។

​យ៉ាងណាក៏ដោយ លោកស្រី​បាន​បន្ថែមថា ​ករណីនេះអាស្រ័យ​លើ​សរីរាង្គ​របស់​បុគ្គល​ម្នាក់ៗ​ដែលមាន​ការឆ្លើយតប និង​ការវិវត្តន៍​កើតមាន​មិន​ដូចគ្នានោះឡើយ ជាពិសេសស្ថានភាព​នៃ​អង់ទីគ័រ​របស់​បុគ្គល​ឆ្លើយតប​ទប់ទល់​ទៅនឹង​ជំងឺ​នេះ ហើយក៏អាស្រ័យ​លើ​ស្ថានភាព​ដែល​បុគ្គល​បាន​ឆ្លងកាត់​សភាព​ជំងឺ​ស្រាល ឬ​ជំងឺ​ធ្ងន់ធ្ងរ​ផងដែរ​។ លោកស្រី​បាន​បន្ថែមទៀតថា ​ការសិក្សា​ក៏បាន បង្ហាញថា អាចមាន​រោគសញ្ញា​ដែល​នៅ​សេសសល់​បន្ត​ក្នុង​រយៈពេល​ប្រហែល​មួយឆ្នាំ​ក្រោយពី​បានជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​។ ​ប៉ុន្តែ​បុគ្គល​ខ្លះ​ ក៏​មិនមាន​បញ្ហា​នេះដែរ ដែល​គេ​សង្កេតឃើញ​មានដូចជា​៖ ឆាប់ នឿយហត់ ឬ​មាន​អារម្មណ៍​ថា ​ដូចជា​ខ្សោយ​ជាង​មុនពេល​ឈឺ​, ដកដង្ហើម​ដូចជា​មិនបាន​វែងៗ ឬ​ពិបាក ដកដង្ហើម ឬ​មាន​អារម្មណ៍​ថា ដូចជា​រាង​ថប់ៗ​ដង្ហើម​, បន្ត​នៅ​ក្អក​ខ្លះៗ​, អាច​ឈឺសន្លាក់​ដៃជើង​, អាចមាន ឈឺ​ដើមទ្រូង​ខ្លះៗ​,​ មាន​បញ្ហា​ការចងចាំ និង​បញ្ហា​សម្រាន្ត​មិនសូវ​លក់​, ឈឺ​សាច់ដុំ ឬ​ឈឺក្បាល​, បេះដូង ដើរ​ញាប់​ជាង​មុន​, និង​បញ្ហា​បាក់​ទឹកចិត្ត អស់សង្ឃឹម ឬ​មាន​អារម្មណ៍​ព្រួយ​ច្រើន​ជាដើម​។

​លោកស្រី​បាន​បញ្ជាក់ថា ​រោគសញ្ញា​ខាងលើនេះ នឹង​ប្រហែលជា​អាច​បាត់​ទៅវិញ ក្នុង​រយៈពេល​ ៦-១២​ ខែ ឬ​អាច​ខ្លី​ជាង​នេះ​ឬ​ក៏​អាច​កាន់តែ​ធ្ងន់ធ្ងរ ឬ​មិន​បាត់​ទៅវិញ អាស្រ័យ​លើ​ការបន្ត​ថែទាំ​សុខភាព​របស់​បុគ្គល​ដែល​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩​។ លោកស្រី​បាន​ណែនាំ​ថា​ការធ្វើ​លំ​ហាត់ប្រាណ ព្រមទាំង​ការចេះ​បន្ធូរ​អារម្មណ៍ និង​បរិយាកាស​រស់នៅ​ជាដើម ជាពិសេស​ចាំបាច់​ត្រូវ​ចៀសវាង​កុំ​បណ្ដោយ​ខ្លួន​ឱ្យមាន​ការឆ្លង​កូ​វីដ​១៩​ឡើងវិញ ដែល​វា​អាច​បន្ថែម​ភាព​ប៉ះពាល់ មិនល្អ​ដល់​សរីរាង្គ​ណាមួយ​របស់​បុគ្គល​ដូចជា​ប្រព័ន្ធ​សរសៃប្រសាទ បេះដូង ថ្លើម និង​តម្រងនោម​ជាដើម​។ លោកស្រី​បាន​បន្ថែម​ឱ្យដឹងទៀតថា ​អ្នកវិទ្យាសាស្ត្រ ក៏​មិនទាន់​អាច​បញ្ជាក់​ឱ្យដឹង​បាន​ផងដែរ​ថា​ តើ​ផលប៉ះពាល់​សំខាន់ៗ​អ្វីខ្លះ​ទៀត​លើ​សរីរាង្គ បុគ្គល​ដែល​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​កម្រិតណា​នោះ និង​ក្នុង​រយៈពេល​យូរ​ប៉ុណ្ណា​នោះ​នៅឡើយ​ទេ ដែល​តម្រូវឱ្យមាន​ការសិក្សា ច្បាស់លាស់​បាន​បន្តបន្ទាប់​ទៀតផង​ដែរ​។

​លោកស្រី​បាន​ណែនាំ​ទៀតថា​«​ដើម្បី​បង្កើន​នូវ​កងការពារ​ក្នុង​សរីរាង្គ​របស់​បុគ្គល និង​ចៀស​ផុតពី​ផលវិបាក​នានា​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ ខ្ញុំ​សូម​ជំរុញ និង​លើកទឹកចិត្ត​ដល់​ការយកចិត្តទុកដាក់រ​បស់បង​ប្អូន​នាពេលនេះ សូម​អញ្ជើញទៅ​ចាក់​វាក់​សាំង​ដួស​ទី​ ៣ ឬ​ដួស​ជំរុញ ឱ្យបាន​គ្រប់ៗ​គ្នា ហើយ​អ្នក​ដែល​បាន​ចាក់​ច​ន​សាន់​បាន​មួយ​ដួស​ហើយ​នោះ ក៏​សូម​ទៅ​ទទួលយក​វាក់​សាំង​ដួស​ជំរុញ​ឱ្យបាន​គ្រប់គ្នាៗ​ផងដែរ​»​។

​គួរបញ្ជាក់​ថា​គិត​ត្រឹម​ថ្ងៃទី​ ១៦ ខែ​មីនា ឆ្នាំ ​២០២២ ​កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន ១៣៤ ៤៩២ ​នាក់ អ្នកជា​សះស្បើយ​សរុប ១៣០ ០២៨​ នាក់ ​និង​អ្នកស្លាប់​សរុប ៣០៤៩​ នាក់​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

​ប្រវត្តិភ្នំទ្រុងមាន់ ទ្រុងទា និង លោក​យាយ​សក់​ក្រអូប​នៅ​ភ្នំសំពៅ មាន​រឿងព្រេង​​ពាក់ព័ន្ធក្រពើ​អាធន

ចរាចរណ៍១០ នាទីutes មុន

រថយន្ដព្រូសបុករះម៉ូតូពីរគ្រឿងចូលផ្ទះពលរដ្ឋរបួសធ្ងន់ពីរនាក់

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

រុស្ស៊ី ព្រមានថា អ៊ុយក្រែន នឹងលែងមានឈ្មោះជាប្រទេសទៀតហើយ ក្នុងឆ្នាំនេះ

សន្តិសុខសង្គម៤៥ នាទីutes មុន

យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសនៅតាមមូលដ្ឋានត្រូវបានអនុវត្តជាបន្តបន្ទាប់ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង ព្យាយាមចូលចាប់ខ្លួនលោក យូន ជាលើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ភូមិគ្រឹះនៅ LA តម្លៃជិត ៩លានដុល្លារ ឈរយ៉ាងរឹងមាំ ទោះជាភ្លើងឆេះជុំវិញសល់តែផេះក្ដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ២៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ថាពលរដ្ឋចាប់ផ្ដើមមានផ្នត់គំនិតវិជ្ជមានលើប្រព័ន្ធតុលាការ

Sokha Hotels

ព័ត៌មានពេញនិយម