អាជីព
មានសញ្ញាទាំងនេះ បញ្ជាក់ថា អ្នកបានជួបមិត្តរួមការងារ យល់ពីសុខទុក្ខគ្នាហើយ
មិត្តរួមការងារ ជាក្រុមមនុស្សធ្វើការសហការជាមួយគ្នាបានល្អ ជួយគ្នាទៅវិញទៅមក ប្រឹក្សាយោបល់ទាំងការងារ និងរឿងផ្ទាល់ខ្លួន។ ប្រសិនបើអ្នករកឃើញអ្នករួមការងារប្រភេទនេះនៅក្បែរ នោះជាការល្អ ក្នុងការភ្ជាប់ទំនាក់ទំនង ដើម្បីក្លាយជាមិត្តជិតស្និទ្ធពិតប្រាកដ។
១ នៅជាមួយគ្នាគ្រប់ពេលវេលានិងចូលរួមសហការបានល្អ

ធ្វើការជាមួយគ្នា គឺត្រូវមានទទួលខុសត្រូវលើការងារជាមួយគ្នា។ មានន័យថា អ្នកត្រូវទទួលយកទាំងខុស និងការចូលចិត្ត។ ពេលគិតចង់ជិះទូកតែមួយ ត្រូវព្យាយាមនាំគ្នាទៅកាន់ច្រាំង មិនទុកអ្នកណានៅពីក្រោយទេ ហើយក៏មិនបោះអ្នកណាចូលកណ្ដាលទឹកដែរ។ ការងារជោគជ័យត្រូវបានគេសរសើរ ចាត់ទុកថាជាការងារដែលបានធ្វើជាមួយគ្នា។ មិនមែនគ្រាន់តែចង់យកមុខមាត់ខ្លួនឯងល្អតែឯងនោះទេ។ បើការងារត្រូវគេរិះគន់ មិត្តរួមការងារ ត្រូវមកទទួលការរិះគន់ហើយសហការគ្នាដោះស្រាយបញ្ហា មិនបោះចោលរឿងអាក្រក់ ឲ្យអ្នកដទៃទទួលយករួចខ្លួន។ ប្រសិនបើមិត្តរួមក្រុមគឺជាមនុស្សម្នាក់ដែលតែងតែទទួលខុសត្រូវចំពោះការងារជាមួយអ្នក។ គាត់ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនោះ ដែលសក្ដិសមនឹងការយកចិត្តទុកដាក់ពីយើង។
២ មនុស្សដែលគិតវិជ្ជមាន
ដោយសារតែមនុស្សគិតវិជ្ជមាន គឺជាមនុស្សដែលមានទស្សនៈវិជ្ជមានលើជីវិត ប្រភេទដែលជួយបង្កើតថាមពលវិជ្ជមានសម្រាប់ខ្លួនអ្នក និងអ្នកដែលនៅជុំវិញអ្នក។ មើលអ្វីគ្រប់យ៉ាងដោយផ្អែកលើការពិត។ អ្វីដែលល្អគឺល្អ អ្វីដែលអាក្រក់គឺមិនល្អ ប៉ុន្តែគាត់នឹងតែងតែមានទស្សនៈទៅវិញទៅមកឲ្យគ្នា។ ការនៅក្បែរមនុស្សប្រភេទនេះ ជីវិតគឺវិជ្ជមាន ហើយសុខភាពល្អក៏ប្រសើរដែរ។

៣ យើងអាចនិយាយជាលក្ខណៈឯកជន
តាមការពិត បើមិនសូវជាស្និទ្ធស្នាល យើងមិនគួរពិភាក្សារឿងផ្ទាល់ខ្លួនជាមួយមិត្តរួមការងារ ប៉ុន្តែរឿងអស់នេះមិនមែនការពិតទាំងអស់នោះទេ។ ព្រោះពេលខ្លះនិយាយជាមួយមនុស្សចម្លែក មនុស្សមិនស្គាល់ អាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អប្រសើរជាងការនិយាយជាមួយមិត្តភក្តិដែលស្គាល់។ ក្នុងអំឡុងពេលដែលយើងប្រហែលជាចង់បង្ហាញពីកង្វល់មួយចំនួនទៅកាន់មនុស្សដែលមិនស្គាល់យើង ក៏ដូចជាមិត្តជិតស្និទ្ធ។ ប៉ុន្តែមិនដឹងថាត្រូវទៅណា ដើម្បីនិយាយជាមួយមនុស្សចម្លែក មិត្តរួមការងារគឺរវាងមិត្តភក្តិនិងអ្នកចម្លែក។ យើងស្គាល់គ្នាថាត្រូវធ្វើការជាមួយគ្នា ដូច្នេះមានការលួងលោមខ្លះ ពីពួកគេ ដូចបានវត្ថុទិព្វក្នុងដៃ។
៤ ការចាកចេញ ឬលាឈប់ពីការងាររបស់ពួកគេ ធ្វើឲ្យយើងកង្វល់

ប្រសិនបើមិត្តរួមការងារឈប់សម្រាកពីការងារ មិនថាការឈប់សម្រាកឈឺ ឬវិស្សមកាល ហើយធ្វើឲ្យយើងមានអារម្មណ៍ហាក់ដូចជាជីវិតបាត់បង់អ្វីមួយ មានអារម្មណ៍ស្ងប់ស្ងាត់ និងឯកោ ទោះបីជាយើងនៅតែអាចធ្វើការបានធម្មតាក៏ដោយ តែមិនសប្បាយចិត្តទាល់តែសោះ។ ពេលញ៉ាំបាយថ្ងៃត្រង់ មានអារម្មណ៍ថាបាយមិនសូវឆ្ងាញ់ គ្មាននរណាម្នាក់និយាយជាមួយទេ។ នោះមានន័យថា គាត់ជាមនុស្សម្នាក់ ដែលសំខាន់សម្រាប់យើងក្នុងកម្រិតខ្លះ។ ព្រោះបើដល់ចំណុចដែលមានឥទ្ធិពលមកលើចិត្តយើងគឺគេសំខាន់ហើយ។ ម្យ៉ាងវិញទៀត បើមិត្តរួមការងារធម្មតាបាត់ទៅ យើងប្រាកដជាគ្មានអារម្មណ៍អ្វីទេ វាជារឿងធម្មតា នៅឬមិននៅ ក៏គ្មានបញ្ហា គេគ្រាន់ជាមនុស្ស ដែលធ្វើការជាមួយប៉ុណ្ណឹងឯង។
៥ ផ្ដល់ផលប្រយោជន៍គ្នាទៅមក និងមិនទំនាស់
គោលដៅរបស់បុគ្គលម្នាក់ៗ ដែលមកធ្វើការនៅកន្លែងតែមួយ គឺសម្រាប់ខ្លួនឯង។ ដើម្បីផ្តល់ការងារឲ្យខ្លួនឯង ដើម្បីមានចំណូលចំណាយ សម្រាប់ភាពរីកចម្រើននៃអាជីព។ ជាពិសេស មិនត្រូវប្រកួតប្រជែងគ្នាយ៉ាងខ្លាំង មនុស្សផ្សេងគ្នាបំពេញកាតព្វកិច្ចរបស់ពួកគេដើម្បីសម្រេចបាននូវអ្វីដែលពួកគេចង់បាន។ មិនផ្ទុយនឹងផលប្រយោជន៍របស់នរណាម្នាក់ វាក៏លើកទឹកចិត្តឲ្យមានសុភមង្គលបន្ថែមទៀត នៅកន្លែងធ្វើការ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ