Connect with us

កីឡា

កូនប្រុសច្បង Pacquiao ឡើងប្រកួតលើកដំបូងនៅ អាមេរិក ស្ដារមុខមាត់ឪពុក

បានផុស

នៅ

ក្រោយ​អតីត​ជើង​ខ្លាំង ​របស់​ហ្វីលីពីន Manny Pacquiao បានលាឈប់ពី​សង្វៀន​ប្រដាល់ និង​ប្រកាស​ឈរឈ្មោះជាប្រធានាធិបតីនៅស្រុកកំណើត។ បន្ទាប់មក​មិន​យូរ​ប៉ុន្មាន​ កូនប្រុសច្បងរបសលោក Emmanuel Pacquiao Jr. សម្រេចចិត្ត​ដើរ​តាម​គន្លង​ឪពុក​ ឡើងប្រដាល់លើក​ដំបូង​នៅអាមរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Pacquiao Jr. ចង់បន្តកេរដំណែលគ្រួសារ ដោយ​ទទួលការ​បណ្ដុះបណ្ដាល​នៅ​សហរដ្ឋអាមេរិក កាល​ពី​ចុង​សប្ដាហ៍​មុន។ កីឡាករ​វ័យ ២១ ឆ្នាំ​រូប​នេះ ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ការ​ប្រកួត​ប្រដាល់ ក្នុង​នាម​ជា​ទម្ងន់​មធ្យម​ នៅ​ឯ House of Boxing ក្នុង​ទីក្រុង San Diego រដ្ឋ​កាលីហ្វ័រញ៉ា។ លទ្ធផល​នៃ​ការ​ប្រកួត​បាន​បង្ហាញ​ថា Emmanuel Pacquiao Junior ជា​អ្នក​ដែល​យក​ឈ្នះ Andres Rosales ។

ព្រឹត្តិការណ៍​នេះ បានធ្វើឲ្យអតីត​ម្ចាស់​ជើងឯក​ពិភពលោក ៨ ជំនាន់​ដែលជាឪពុក និង​តែ​ម្នាក់​គត់​ក្នុង​ពិភពលោក បាន​បង្ហោះរូបភាពកូនប្រុស និងសារថា “សូមអបអរសាទរកូនប្រុស​ក្នុងការប្រកួត ហើយ​ជា​អ្នក​ឈ្នះ​ការ​ប្រកួត​កីឡា​ស្ម័គ្រ​ចិត្ត​នៅ​សហរដ្ឋ​អាមេរិក។ ខ្ញុំ​ពិត​ជា​មាន​មោទនភាព ​ចំពោះ​គាត់ជាខ្លាំង។”

គួរបញ្ជាក់ថា Emmanuel Pacquiao, Jr. គឺជាកូនប្រុសតែម្នាក់ក្នុង​ចំណោមកូន៥នាក់​ ដែល​ចាប់​អារម្មណ៍​នឹង​នឹង​វិស័យ​ប្រដាល់។ សូម្បីតែ Pacquiao នៅដើមដំបូង ក៏គាត់មិនលើកទឹកចិត្តកូនប្រុស​​ឲ្យ​ដើរក្នុង​អាជីព​នេះដែរ​ ព្រោះគាត់ដឹងថា​កូន​នឹងរងរបួស​ច្រើនដង។ ប៉ុន្តែ​នៅ​ទី​បំផុត ​គាត់​បាន​អនុញ្ញាត​ឲ្យ​កូន​​ធ្វើ​តាម​ក្ដី​សុបិន​របស់​គេ​តែម្ដង៕​

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖ក្រោយចូលនិវត្ត អតីតអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao បង្ហោះរូបប្រាប់ពីប្រវត្តិស្នេហា និង ជីវិតឯកជនលោក


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម១០ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម១១ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

សន្តិសុខសង្គម១០ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៩ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម