សេចក្ដីជូនដំណឹង
សេចក្តីប្រកាសព័ត៌មាន MGI ជួយប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃ ជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការបង្កើតនូវមន្ទីរពិសោធន៍ចល័តប្រកបដោយភាពច្នៃប្រឌិត ក្រោមការគាំទ្ររបស់ LSEA
រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុន MGI Tech Co., Ltd. (MGI) ដែលជាក្រុមហ៊ុនឈានមុខក្នុងពិភពលោក ខាងផ្នែកវេជ្ជសាស្រ្ត និងច្នៃប្រឌិត បានកំពុងចូលរួមចំណែកក្នុងការគ្រប់គ្រង និងបង្ការជំងឺ កូវីដ-១៩ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលជំងឺរាតត្បាតនេះ នៅតែជាបញ្ហាប្រឈម នឹងគម្រាមកំហែងដល់ប្រព័ន្ធសុខាភិបាល សាធារណៈនៅក្នុងតំបន់។ MGI បានផ្តួចផ្តើមបង្កើតមន្ទីរពិសោធន៍កុងទីន័រ Champa LSEA ដែលជាមជ្ឈមណ្ឌលដៃគូសហការធ្វើតេស្តដំបូងគេក្នុងប្រទេសឡាវ ក្រោមការគាំទ្រពីសម្ព័ន្ធ Road Life Science Economy Alliance (LSEA) និង Sithandone Joint Development Co., Ltd. (STD) ដើម្បីជួយប្រទេសឡាវបង្កើនសមត្ថភាពក្នុងការធ្វើតេស្តរកមេរោគ Covid-19 និងរៀបចំសម្រាប់ការបើកជាបណ្តើរៗ នូវព្រំដែនរបស់ខ្លួនឡើងវិញនៅក្នុងឆ្នាំ២០២២។ មន្ទីរពិសោធន៍ចល័តធ្វើឡើងពីកុងតឺន័រប្រកបដោយភាពច្នៃប្រឌិតនេះ ត្រូវបានបញ្ជូនទៅខេត្តចំប៉ាសាក់ កាលពីថ្ងៃទី១៧ ខែមីនា នឹងបានដាក់ឲ្យប្រតិបត្តិការនៅក្នុងមន្ទីរពេទ្យខេត្តចំប៉ាសាក់ ដែលជាដៃគូសហការរបស់ STD ក្នុងគម្រោង ១១លានដុល្លារសហរដ្ឋអាមេរិច។
ក្រោមគម្រោងផែនការទេសចរណ៍តំបន់បៃតង រដ្ឋាភិបាលឡាវបានអនុញ្ញាតឱ្យបើកឡើងវិញមួយផ្នែកនៃព្រំដែន ដើម្បីស្វាគមន៍ភ្ញៀវ និងដើម្បីជម្រុញវិស័យទេសចរណ៍ ឲ្យមានភាពរស់រវើកឡើងវិញចាប់តាំងពីថ្ងៃទី១ ខែមករា មកម្ល៉េះ ប៉ុន្តែដោយសារប្រទេសនេះកំពុងតែប្រឈមនឹងការរីករាលដាលនៃ ជំងឺ កូវីដ-១៩ នៅក្នុងសហគមន៍ តម្រូវការកែលម្អលើប្រព័ន្ធបង្ការ និងគ្រប់គ្រងការចម្លង នៅតែជាកត្តាចាំបាច់ជាងពេលណាៗទាំងអស់។
សាងសង់ក្នុងទូកុងតឺន័រប្រវែង ១២ ម៉ែត្រ ហើយអាចចល័តបាន មន្ទីរពិសោធន៍ Champa LSEA ត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការធ្វើតេស្តទ្រង់ទ្រាយធំ នឹងបានបំពាក់ដោយប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ MGI ដែលអនុញ្ញាតិឱ្យមន្ត្រីបច្ចេកទេសខាងពិសោធន៍ អាចធ្វើ តេស្តបានរហូតដល់ ៣,000 សំណាកក្នុងមួយថ្ងៃ និងរហូតដល់ ៣0,000 គំរូ ក្នុងមួយថ្ងៃ ប្រសិនបើ ១0 សំណាក ត្រូវបានលាយបញ្ចូលគ្នាក្នុងបំពង់តែមួយសម្រាប់ការធ្វើតេស្តជាបាច់ ជាលទ្ធផល គឺវាបានជួយបង្កើននូវប្រសិទ្ធិភាព និងសមត្ថភាពនៃការធ្វើតេស្ត អាស៊ីតនុយក្លេអ៊ីករបស់ប្រទេសឡាវ។
មន្ទីរពិសោធន៍ដ៏ទំនើបនេះ អនុញ្ញាតឱ្យការពិសោធមានលក្ខណៈសាមញ្ញជាងមុន សម្រាប់នីតិវិធីដែលពឹងផ្អែកខ្លាំងលើកម្លាំងពលកម្ម និងចំណាយពេលច្រើន ដែលជាធម្មតាវាផ្តល់លទ្ធផលនៃការធ្វើតេស្តរោគវិនិច្ឆ័យតែម្តង ដោយសារតែវាត្រូវបានភ្ជាប់មកជាមួយនូវប្រព័ន្ធស្វ័យប្រវត្តិកម្មកម្រិតខ្ពស់ពីរគឺ MGISP-960 និង MGISTP-7000 សម្រាប់ការរៀបចំគំរូ និងការផ្ទេរគំរូរៀងៗខ្លួន កាត់បន្ថយតម្រូវការកម្លាំងពលកម្មមនុស្ស និងកាត់បន្ថយពេលវេលារង់ចាំលទ្ធផល និងជួយសម្រួលខ្សែសង្វាក់ការងារទាំងមូល។
ជាមួយនឹងសារធាតុចម្រាញ់ សម្ភារៈប្រើប្រាស់ និងសម្ភារៈការពារ មន្ទីរពិសោធន៍ Biosafety Level 2 ត្រូវបានពង្រឹងបន្ថែមជាមួយនឹងប្រព័ន្ធខ្យល់ចេញចូលដ៏ទំនើប សម្រាប់ការផ្លាស់ ប្តូរខ្យល់ ការគ្រប់គ្រងសម្ពាធ និងការសម្លាប់មេរោគ ព្រមទាំងមានបន្ទប់ដែលមានមុខងារសំខាន់ៗចំនួនបីបន្ថែមទៀតគឺ៖ បន្ទប់រៀបចំសារធាតុប្រតិកម្ម បន្ទប់រៀបចំសំណាក និងបន្ទប់មីក្រូទស្សន៍ (Amplification Room) ។
ជាមួយនឹងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងល្អបំផុតរបស់ MGI មន្ទីរពិសោធន៍ចល័ត ត្រូវបានរចនាឡើងដើម្បីងាយស្រួលដឹកជញ្ជូន និងអាចដាក់ពង្រាយបានយ៉ាងឆាប់រហ័សនៅក្នុងពហុកីឡាដ្ឋាន និងទីលានកីឡា មន្ទីរពេទ្យសហគមន៍ និង ស្រុក មន្ទីរសុខាភិបាល ឬកន្លែងណាក៏ដោយដែលសមស្របក្នុងស្ថានភាពអាសន្ន ដែលតម្រូវឱ្យមានការធ្វើតេស្តទ្រង់ទ្រាយធំ ដោយកាត់បន្ថយពេលវេលាសម្រាប់ការដឹកជញ្ជូនសំណាក និងពេលវេលាធ្វើដំណើររបស់អ្នកជំងឺក្នុងតំបន់ ដែលត្រូវការការធ្វើតេស្ត PCR យ៉ាងឆាប់រហ័ស។ ជាងនេះទៅទៀត មន្ទីរពិសោធន៍ក៏អាចបម្រើជាស្ថានីយ៍ត្រួតពិនិត្យសម្រាប់ការបំប្លែងខ្លួននៃមេរោគ ធ្វើឱ្យវាក្លាយជាឧបករណ៍ដែលអាចប្រើប្រាស់បានក្នុងគ្រាដែលមិនធ្លាប់មានពីមុនមកសម្រាប់ការគ្រប់គ្រងជំងឺរាតត្បាត។
“ក្នុងនាមជាសាជីវកម្មសាកល មន្ទីរពិសោធន៍ចល័ត MGI មិនត្រឹមតែមាននៅក្នុងប្រទេសឡាវប៉ុណ្ណោះទេ ប៉ុន្តែក៏មានវត្តមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជុំវិញពិភពលោកផងដែរ។ ចាប់តាំងពីមានការរីករាលដាលនៃជំងឺរាតត្បាតមក MGI បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំង ជំងឺ កូវីដ-១៩ ដោយអនុញ្ញាតឱ្យសហគមន៍ និងរដ្ឋាភិបាលបង្កើនសមត្ថភាព និងប្រសិទ្ធភាពធ្វើតេស្តរបស់ពួកគេ ដើម្បីអាចធានាបាននូវបរិយាកាសការងារដែលមានសុវត្ថិភាពជាងមុនសម្រាប់មន្ត្រីសុខាភិបាលជួរមុខ។” នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Roy Tan នាយកគ្រប់គ្រងទូទៅនៃ MGI Asia Pacific។ ចាប់តាំងពីថ្ងៃដំបូងរហូតមកទល់បច្ចុប្បន្ននេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដែលកំពុងតែគំរាមកំហែងដល់សុខភាពសាធារណៈ ដែលពិភពលោកកំពុងប្រឈម MGI បានខិតខំស្វះស្វែងផ្តល់នូវប្រព័ន្ធស្វ័យប្រវត្តិកម្មដល់ប្រទេសជាង 70 រួមមានទាំងប្រទេសសិង្ហបុរី ថៃ ម៉ាឡេស៊ី អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម។
លោកវេជ្ជបណ្ឌិត Khamsing Keothongku នាយកមន្ទីរពេទ្យខេត្តចំប៉ាសាក់ មានប្រសាសន៍ថា៖ “មន្ទីរពិសោធន៍ Champa LSEA ដែលមន្ទីរពេទ្យខេត្តចំប៉ាសាក់ និង STD ទើបទទួលបាន នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ខេត្តចំប៉ាសាក់ និងក្នុងតំបន់ជុំវិញ ក្នុងការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត កូវីដ-១៩ ។ មន្ទីរពិសោធន៍ដែលបំពាក់ដោយឧបករណ៍ទំនើបរបស់ MGI ក៏នឹងជួយកាត់បន្ថយកម្លាំងពលកម្មដែលត្រូវការផងដែរ នេះគឺជាគោលបំណងចម្បងក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងសមត្ថភាពនៃការធ្វើតេស្ត កូវីដ-១៩ ។
ក្រៅពីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 មន្ទីរពិសោធន៍ Champa LSEA ក៏មានសមត្ថភាពក្នុងការក្លាយជាហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលសាធារណៈរយៈពេលវែងសម្រាប់ប្រទេសឡាវ ហើយនឹងបន្តផ្តល់ប្រយោជន៍សម្រាប់សហគមន៍មូលដ្ឋានផងដែរ។ សូមអរគុណចំពោះបច្ចេកវិទ្យា*ញែកហ្សែន លំដាប់ខ្ពស់របស់ MGI មន្ទីរពិសោធន៍ចល័តអាចដើរតួនាទីក្នុងការបង្ការ និងគ្រប់គ្រងជំងឺឆ្លងក្នុងតំបន់ផ្សេងៗទៀត ដូចជាជំងឺគ្រុនចាញ់ គ្រុនឈាម របេងជាដើម ឬ ក្នុងការរកឃើញសញ្ញានៃការវិវត្តន៍ដំបូងនៃពិការភាពពីកំណើត ដុំសាច់ និងបញ្ហាសុខភាពផ្សេងៗទៀត ដែលកើតមានឡើងចំពោះមនុស្សគ្រប់រូប។
###
អំពី MGI
ក្រុមហ៊ុន MGI Tech Co., Ltd. (MGI) ជាបុត្រសម្ព័ន្ធរបស់ BGI Group ដែលជាក្រុមហ៊ុនឈានមុខគេក្នុងពិភពលោក លើវិស័យវិទ្យាសាស្រ្តហ្សែននេទិន បានប្តេជ្ញាចិត្តក្នុងការផលិតឧបករណ៍ស្នូល និងបច្ចេកវិទ្យាដើម្បីដឹកនាំវិទ្យាសាស្ត្រជីវិតតាមរយៈការច្នៃប្រឌិតដ៏ឆ្លាតវៃ។ ដោយផ្អែកលើបច្ចេកវិទ្យាដ៏ទំនើបរបស់ខ្លួន MGI បានផ្តោតលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ការផលិត និងការលក់ឧបករណ៍ញែកហ្សែន* សារធាតុប្រតិកម្មសម្រាប់ធ្វើតេស្ត* និងផលិតផលដែលពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការស្រាវជ្រាវវេជ្ជសាស្ត្រ កសិកម្ម គុណភាពឱសថ និងការថែទាំសុខភាព។ បេសកកម្មរបស់ MGI គឺដើម្បីបង្កើត និងអភិវឌ្ឍនឧបករណ៍វិទ្យាសាស្ត្រ សម្រាប់ការថែទាំសុខភាពនាពេលអនាគត។ គិតត្រឹមខែធ្នូ ឆ្នាំ 2020 MGI មានវត្តមាននៅច្រើនជាង ៧0 ប្រទេស និងតំបន់ បំពេញតម្រូវការដល់អ្នកប្រើប្រាស់អន្តរជាតិជាង 1,000 នាក់ និងផ្តល់ការងារដល់អ្នកជំនាញជាង 1,700 នៅទូទាំងពិភពលោក ដែលក្នុងនោះ 33% គឺជាបុគ្គលិក R&D ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ MGI ឬបណ្តាញ Twitter, LinkedIn ឬ YouTube ។
*លុះត្រាតែមានចែងផ្សេងក្រៅពីនេះ សារធាតុសម្រាប់ធ្វើតេស្ត និងសារធាតុផ្សំផ្សេងៗទៀត មិនមាននៅក្នុងប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិក អេស្ប៉ាញ ចក្រភពអង់គ្លេស ហុងកុង ស៊ុយអែត បែលហ្ស៊ិក និងអ៊ីតាលីនោះទេ។
អំពី LSEA
Life Sciences Economy Alliance (LSEA) គឺជាសម្ព័ន្ធភាពពហុវិស័យតែមួយគត់ដែលបានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍផ្នែកវេជ្ជសាស្រ្ត និងច្នៃប្រឌិតបច្ចេកវិទ្យា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការអភិវឌ្ឍឧស្សាហកម្មវិទ្យាសាស្ត្រជីវិត។ បេសកកម្មរបស់សម្ព័ន្ធគឺដើម្បីជំរុញសហគមន៍នៃអ្នកពាក់ព័ន្ធផ្នែកបច្ចេកវិទ្យាវេជ្ជសាស្រ្ត និងបង្កើតពិភពលោកឱ្យកាន់តែប្រសើរឡើងតាមរយៈវេទិកា និងកម្មវិធីផ្សេងៗ។ មន្ទីរពិសោធន៍ Champa LSEA នៅប្រទេសឡាវ ដែលសាងសង់ដោយសមាជិក LSEA នឹងក្លាយជាឧទាហរណ៍មួយ ហើយនឹងធ្វើអោយកាន់តែប្រសើរឡើងនូវសមត្ថភាព Precision Medicine របស់ប្រទេសឡាវ។ ទន្ទឹមនឹងនេះ LSEA ក៏ផ្តល់នូវប្រព័ន្ធមន្ទីរពិសោធន៍ស្តង់ដារ ហើយក៏ជាប្រតិបត្តិករដែលត្រូវបានបណ្តុះបណ្តាលយ៉ាងល្អ ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាពនៃការធ្វើតេស្តអាស៊ីតនុយក្លេអ៊ីក។ LSEA នឹងបន្តកសាងសហគមន៍ជោគវាសនារួមគ្នាជាមួយសមាជិករបស់យើងនៅតាមតំបន់ ” Belt and Road” តាមរយៈនៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ។
អំពី STD
កោះបួនពាន់ ដែលជាតំបន់ថ្មីនៅក្នុងខេត្តចំប៉ាសាក់ ជាគម្រោងវិនិយោគបរទេសដ៏ធំបំផុតមួយនៅក្នុងប្រទេសឡាវ គោលដៅគឺបង្កើតជាទីក្រុងបៃតង និងទំនើប ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ក្រុមហ៊ុនអភិវឌ្ឍន៍ Sithandone Joint Development Co., Ltd. (STD) មានបំណងកសាងឲ្យទៅជាទីប្រជុំជន រមណីយដ្ឋាន និងកន្លែងកម្សាន្ត ដើម្បីទាក់ទាញទេសចរមកពីជុំវិញពិភពលោក។ ការអភិវឌ្ឍន៍នេះ រួមមានមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតពាណិជ្ជកម្មអាស៊ី មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្ម ក៏ដូចជារោងចក្រកែច្នៃ អគារផ្សេងៗ នឹងសេវាកម្មទេសចរណ៍ជាដើម។ STD គ្រោងនឹងវិនិយោគជាង ៩ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរចំនួន ២,៣លាននាក់ ក្នុងមួយឆ្នាំនៅឆ្នាំ ២០៣០ និង ១៥លាននាក់ ក្នុងមួយឆ្នាំ នៅឆ្នាំ ២០៥០។ ទីតាំងគម្រោងនេះ ស្ថិតនៅក្នុងស្រុក ខុង នឹងកោះនានា ក្នុងទន្លេមេគង្គភាគខាងត្បូងនៃប្រទេសឡាវ គ្របដណ្តប់លើផ្ទៃដីជាង ៩,៨៤៦ ហិកតា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា