Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ​សោកស្តាយ​តំណាង​ភាគី​កម្មករនិយោជិត​បន្ត​មិន​ព្រម​ចូលរួម​ដោះស្រាយ​វិវាទ​ការងារ​

បានផុស

នៅ

ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​សំដែង​នូវ​ការសោកស្តាយ​ដែល​ភាគី​ភាគី​កម្មករនិយោជិត​បន្ត​មិន​ព្រម​ចូលរួម​ប្រជុំ​តាម​ការអញ្ជើញ​របស់​ក្រសួង​ឡើយ ទោះបីជា​ក្រសួង​បាន​ពន្យល់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​ក្នុងការ​សម្របសម្រួល​ដោះស្រាយ​វិវាទ​នេះ ជាពិសេស​ផ្តល់​កិច្ច​អន្តរាគមន៍​តាមផ្លូវ​ច្បាប់ ដើម្បីឱ្យ​អតីត​បុគ្គលិក​៣​នាក់ ផ្សេងទៀត​បាន​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​យ៉ាងណាក៏ដោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​ថ្ងៃទី​១៧​មីនា​នេះ​បានឱ្យដឹង​ថា ​ដើម្បី​បន្ត សម្របសម្រួល​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុន ណាហ្គាវើលដ៍ ក្រសួង​បាន​អញ្ជើញ​តំណាង​ភាគី កម្មករនិយោជិត និង​តំណាង​ភាគី​និយោជក មក​បន្ត​ប្រជុំ​ដោះស្រាយ​វិវាទ​នៅ​ទីស្តីការក្រសួង នៅ​រសៀល ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង ២:៣០​រសៀល​។

លោក​បាន​បន្ត​ថា ​ជាក់ស្តែង នៅ​រសៀល​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២ នេះ តំណាង​ភាគី​និយោជក​បានមក​ចូលរួម​ប្រជុំ​តាម​ការអញ្ជើញ​របស់​ក្រសួង ប៉ុន្តែ​គួរឱ្យ​សោកស្តាយ​ដែល​តំណាង​ភាគី​កម្មករនិយោជិត​នៅតែ​បន្ត​មិន​បានមក​ចូលរួម​ប្រជុំ​តាម​ការអញ្ជើញ​របស់​ក្រសួង​ឡើយ ទោះបីជា​ក្រសួង​បាន​ពន្យល់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​ក្នុងការ​សម្របសម្រួល​ដោះស្រាយ​វិវាទ​នេះ ជាពិសេស​ផ្តល់​កិច្ច​អន្តរាគមន៍​តាមផ្លូវ​ច្បាប់ ដើម្បីឱ្យ​អតី​ត​បុគ្គលិក​៣​នាក់ ផ្សេងទៀត​បាន​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​យ៉ាងណាក៏ដោយ​។​

យ៉ាងណាក៏ដោយ សាជាថ្មី​ម្តងទៀត ក្រសួង​ក៏​សូម​អំពាវនាវ​ដល់​តំណាង​ភាគី​កម្មករនិយោជិត មេត្តា​ចូលរួម​ប្រជុំ​ដោះស្រាយ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង ២:៣០​រសៀល នៅ​ទីស្តីការក្រសួង និង​សូម​អនុវត្ត​តាម​ការសន្យា របស់​ខ្លួន ដែល​ស្នើសុំ​កិច្ច​អន្តរាគមន៍​ឱ្យ​ខ្លួន​បាន​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ដើម្បី​ធ្វើជា​តំណាង​អតីត​បុគ្គលិក ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន ដោយ​មិនគួរ​លើក​ហេតុផល​ផ្សេងៗ​ខុសពី​ការសន្យា ឬ​ស្មារតី នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះឡើយ​។

គួរ​បញ្ជាក់​ថា ​កាលពី​ថ្ងៃទី​១៦​ ខែមីនា ឆ្នាំ​២០២២ ក្រសួង​ការងារ​ក៏បាន​ប​អញ្ជើញ​តំណាង​និយោជក​និង​តំណាង​និយោជិត​ចូលរួម​ប្រជុំ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ទីស្តីការក្រសួង​ដែរ​តែ​ខាង​ភាគី​កម្មករនិយោជិត​មិនបាន​ចូលរួម​ដែរ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១៦ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម