ព័ត៌មានជាតិ
ក្រសួងអំពាវនាវឱ្យតំណាងកម្មករនិយោជិតណាហ្គា ចូលប្រជុំដោះស្រាយបញ្ចប់វិវាទនៅរសៀលថ្ងៃនេះ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវទៅដល់តំណាងភាគីកម្មករនិយោជិត ឱ្យចូលរួមប្រជុំដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ នៅរសៀលថ្ងៃទី ១៨ ខែមីនា បន្ទាប់ពីតំណាងកម្មករនិយោជិត មិនបានចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួងនៅរសៀលថ្ងៃទី ១៧ ម្សិលមិញ។
ក្រសួងការងារ បានអញ្ជើញតំណាងភាគីកម្មករនិយោជិត និងភាគីនិយោជកមកប្រជុំបន្តដោះស្រាយវិវាទនៅទីស្ដីការក្រសួងនៅរសៀលថ្ងៃទី ១៧ ខែមីនា វេលាម៉ោង ២៖៣០ រសៀល ជាក់ស្ដែងឃើញតែតំណាងភាគីនិយោជកមកចូលរួម រីឯតំណាងភាគីកម្មករនិយោជក នៅតែបន្តមិនមកចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួងឡើយ ទោះបីក្រសួងខិតខំពន្យល់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលដោះស្រាវវិវាទតាមផ្លូវច្បាប់ និងដោះលែងឱ្យអតីតបុគ្គលិក ៣ នាក់ផ្សេងទៀតឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នយ៉ាងណាក៏ដោយ។
ក្រសួងការងារទទូចថា ៖ “ជាថ្មីម្ដងទៀត ក្រសួងក៏សូមអំពាវនាវដល់តំណាងភាគីកម្មករនិយោជិត មេត្តាចូលរួមប្រជុំដោះស្រាយនៅថ្ងៃទី ១៨ ខែមីនា ២០២២ នៅវេលាម៉ោង ២៖៣០ រសៀល នៅទីស្ដីការក្រសួង និងអនុវត្តតាមការសន្យារបស់ខ្លួន ដែលស្នើសុំកិច្ចអន្តរាគមន៍ឱ្យបាននៅក្រៅឃុំឱ្យបាននៅក្រៅឃុំបណ្ដោះអាសន្ន ដើម្បីធ្វើជាតំណាងអតីតបុគ្គលិក ក្នុងការដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុន ដោយមិនគួរលើកហេតុផលផ្សេងៗខុសពីការសន្យា ឬស្មារតីនៃកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ចប់វិវាទការងារនេះឡើយ”។
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលបានប្រាប់សារព័ត៌មានថា នៅថ្ងៃនេះ ពួកគាត់នឹងជួបពិភាក្សាគ្នាជាមួយសមាជិកសហជីព និងក្រុមកូដករ ដើម្បីត្រៀមយកចំណុចសំខាន់ៗមួយចំនួន រួមមាន ទាមទារឱ្យក្រុមហ៊ុនទទួលយកកម្មករចូលធ្វើការងារវិញ ទាមទារប្រាក់អត្ថប្រយោជន៍ស្របតាមច្បាប់ការងារ និងទាមទារទម្លាក់បទចោទលើសហជីព សមាជិកសហជីព និងកូដករផ្សេងៗទៀតជាដើម៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?