Connect with us

សេដ្ឋកិច្ច

ស្វាយកែវ​រមៀត​នៅ​ស្ទឹងត្រែង​ធ្លាក់​តម្លៃ​ពាក់​កណ្ដាល​ ដោយ​សារតែ​ប្រទេស​បញ្ជា​ទិញ​ជួប​វិបត្តិកូវីដ​

បានផុស

នៅ

កសិករ​ដាំដំណាំស្វាយ​កែវរមៀត​ បាន​ត្អូញត្អែរ​ពីការ​ធ្លាក់ថ្លៃ​ មកដល់ថ្ងៃទី​ ១៧ ខែមីនានេះ​ មានតម្លៃ​ ៤០០​ ទៅ​ ៦០០​ រៀល​តែប៉ុណ្ណោះ​ ក្នុងមួយគីឡូ​ ដែលធ្វើឱ្យកសិករត្រូវបាត់បង់ប្រាក់ចំណូលប្រចាំឆ្នាំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករដាំស្វាយនៅភូមិរាជានុកូល ក្រុងស្ទឹងត្រែង លោក សេង ថៃ ប្រាប់ថា ៖ កសិករបាន​ចំណាយ​​ដើមទុនយ៉ាងច្រើន​ទៅលើការថែទាំ​ ដូចជាដាក់ជី​ បាញ់ថ្នាំ លុះដល់ពេលបានផល​ហើយក៏ធ្លាក់ថ្លៃ​ ដោយអ្នកបញ្ជាទិញ​ឲ្យ​តម្លៃត្រឹម​តែមួយ​គីឡូ ៤០០ ទៅ ៦០០ រៀលតែប៉ុណ្ណោះ ធ្វើឲ្យកសិករ​បាត់បង់ផ្នែក​សេដ្ឋកិច្ចក្នុងគ្រួសារ​។

លោកបន្តថា ៖ “កសិករយើងបានចំណាយពេលវេលាជាច្រើនឆ្នាំ រហូត​មកដល់ពេល​នេះ មាន​បច្ចេក​ទេស​គ្រប់គ្រាន់ ក្នុងការដាំដំណាំឧស្សាហកម្ម ដូច​ជាស្វាយ​កែវរមៀត​នេះជាដើម អាចថែទាំ​ធ្វើ​ឱ្យ​វាផ្លែ​ក្នុងមួយឆ្នាំ​បាន២លើក គ្រាន់​តែពុំទាន់​មានទីផ្សារ​ច្បាស់លាស់ ព្រោះកាល​ពីខែតុលា​ និងវិច្ឆិកា​ឆ្នាំ ២០២១ ស្វាយមានតម្លៃ ១ ២០០ រៀល ទៅ ១ ៥០០ រៀលក្នុងមួយ​គីឡូក្រាម ខណៈដែលមកដល់ខែកុម្ភៈ និងមីនា ដើមឆ្នាំ ២០២២ នេះ មានតម្លៃតែ ៤០០ រៀល ទៅ ៦០០រៀល ហើយពិបាករកអ្នកបញ្ជាទិញ​ថែមទៀត”។

អ្នកស្រី លាង ស្រីពៅ អ្នកប្រមូលទិញ​ផលសំណាំផ្នែកឧស្សាហកម្មប្រចាំ​នៅខេតស្ទឹងត្រែង​បានទទួលស្គាល់ថា ៖ ផលស្វាយកែវរមៀតនេះ មានទីផ្សារធំនៅប្រទេសវៀតណាម ហើយ​នៅ​ឆ្នាំ​២០២២នេះអ្នកបញ្ជាទិញមានចំនួនតិច ដោយសារតែប្រទេសមួយនេះ ជួបវិបត្តិជំងឺកូវីដ១៩ខ្លាំង។

អ្នកស្រីបញ្ជាក់ថា៖ ចំណែកនៅប្រទេសឡាវ វិញឈ្មួញទិញទៅតាមតម្រូវការតិចតួច ហើយការ​នាំ​ចេញ​ទៅប្រទេសថៃ មានចម្ងាយផ្លូវឆ្ងាយ មិនអាចនាំចេញទៅបាន ព្រោះត្រូវចំណាយ​ច្រើនពេក​ហើយអ្នកបញ្ជាទិញជ្រើសរើសយកតែស្វាយមានគុណភាព សោភ័ណភាពល្អស្អាតតែប៉ុណ្ណោះ។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មខេត្តបានចាត់ទុកថា៖ នេះជាផ្នែកមួយ តម្រូវឱ្យកសិករ​យើងត្រូវ​សិក្សា​យកចំណេះជំនាញ​ការថែទាំពីគ្នាទៅវិញទៅមក​ ដើម្បីធ្វើឱ្យផលដំណាំ​នីមួយៗ​ទទួលបាន​បរិមាណ​និងគុណភាព​តម្រូវ​ទៅលើទីផ្សារ។

​លោកកត់សំគាល់ថា ៖ ឆ្លងកាត់តាមការពិនិត្យពីមន្ត្រីជំនាញកសិកម្ម  ឃើញថាបច្ចុប្បន្ន​ប្រជាកសិករ​យើង​មានបទពិសោធន៍​ និងយល់ដឹងបាន​ច្រើនក្នុងការដាំដុះ​ដាំដំណាំស្វាយកែវល្មៀតនេះ  អញ្ចឹង​ហើយ​ក៏សូមសំណូមពរ ឱ្យបងប្អូនដែលមានចំណេះដឹង ខាងផ្នែកប្រើប្រាស់ជីប្រើប្រាស់ដី ការថែ​រក្សាគ្រាប់ ឬការថែរក្សាដើមនេះ សូមលោកបនការចែករំលែក បទពិសោធន៍មកដល់​បងប្អូន​ប្រជាពល​រដ្ឋទូទៅ មកដល់ប្រជាពលរដ្ឋក្នុងខេត្តក៏ដូចជាតំបន់ផ្សេងទៀត។

ខេត្តស្ទឹងត្រែង កសិករអនុវត្តដាំដំណាំផ្នែកឧស្សហកម្មស្វាយកែវរមៀត បាន​លើផ្ទៃដី ៤ ៣១៨ហិកតា កំពុងទទួលផល១ ៩៥៥ហិកតា ក្នុងមួយហិកតាទទួល​បានផល​ចំនូន​ប្រមាណ១០តោន៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ រហូត​មក​ដល់​ពេល​នេះ និង​តទៅ​អនាគត គ្មាន​គណបក្ស​ណា​មួយ​មក​អាច​ជំនួស​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ដឹក​នាំ​រាជរដ្ឋាភិបាល​បាន​ឡើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រី៖ កិច្ចសហប្រតិបត្តិរវាងអាមេរិក-កម្ពុជា សម្រេចផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ពិសេសលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១១ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

Sokha Hotels

ព័ត៌មានពេញនិយម