Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍

បានផុស

នៅ

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានបង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការដោះស្រាយ​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍​ក្រោយ​ភាគី​ពាក់ព័ន្ធ​បាន​ចូលរួម​ប្រជុំ​ដោះស្រាយ​នៅ​រសៀល​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០២២​នៅ​ទីស្តីការក្រសួង​ការងារ​។

យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​នៅ​ល្ងាច​ថ្ងៃទី​១៨​មីនា​នេះ​បានឱ្យដឹងថា​នា​រសៀល ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២២ នេះ តំណាង​ភាគី​កម្មករនិយោជិត និង​តំណាង​ភាគី​និយោជក បានមក​ចូលរួម​ប្រជុំ ដោះស្រាយ​តាម​ការអញ្ជើញ​ជា​លើក​ទី​៣ របស់​ក្រសួង​។ កិច្ចប្រជុំ​បានចាប់ផ្តើម​នៅវេលា​ម៉ោង ២:៣០​នាទី​រសៀល ក្រោម​អធិបតីភាព​របស់លោក ទេស រុក្ខា​ផល អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន គ​.​ក​.​ប​. ដោយមាន តំណាង​ភាគី​កម្មករនិយោជិត រួមមាន លោកស្រី​ឈឹម ស៊ីថរ​, លោកស្រី ឈឹម សុខន​, លោកស្រី រី សុវណ្ណ​ឌី​, លោកស្រី សុន ស្រី​ពេជ្រ​, លោកស្រី ហៃ សុភាព និង​តំណាង​និយោជក រួមមាន​លោក Hein Dames លោក ហយ វ​លាភ​, លោកស្រី ឌី សីហា​, លោកស្រី រស់ ប៊ុន​ឡេង និង​លោកស្រី ច័ន្ទ រក្សា​។

នៅក្នុង​កិច្ចប្រជុំ​នោះ​ដោយ​ភាគី​តំណាង​សហជីព​និង​កម្មករនិយោជិត​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​បាន​ជួយ សម្របសម្រួល​ឱ្យ​តំណាង​កម្មករនិយោជិត​បាន​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ដើម្បី​ចូលរួម​ចរចា​និង​ទាមទារ​ឱ្យ​ទម្លាក់ចោល​នូវ​បទ​ចោទ​ចំពោះ​កម្មករនិយោជិត ដែល​បាន​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ទាំង ១៥​នាក់​ព្រមទាំង​ទាមទារ​ឱ្យ​ពិចារណា​ចំពោះ​កម្មករនិយោជិត​ដែល​ចង់​ចូលធ្វើការ​វិញ និង​ពិនិត្យ​ការទូទាត់​សំណង​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​តំណាង​ក្រុមហ៊ុន ណាហ្គា​វើ​ល​ដ៏​ក៏បាន ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​បាន​សម្របសម្រួល​ឱ្យមាន​កិច្ចប្រជុំ​នេះ​ឡើង​និង មានការ​សោកស្តាយ​ដែល​ភាគី​តំណាង​កម្មករនិយោជិត​ដែល​បាន​សន្យាថា នឹងមិន​ធ្វើការ​ប្រមូលផ្តុំ តវ៉ា​បន្តទៀត ដើម្បី​ទុក​លទ្ធភាព​និង​បង្ក​បរិយាកាស​ល្អ​សម្រាប់​កិច្ចប្រជុំ ប៉ុន្តែ​ភាគី​តំណាង​កម្មករនិយោជិត​មិនបាន​គោរព​តាម​ការសន្យា​របស់ខ្លួន​។

ក្រោយពី​ពិភាក្សា​គ្នា​យ៉ាង​ផុស​ជុល និង​ការធ្វើ​បទ​បង្ហាញ​ពន្យល់​អំពី​នីតិវិធី​នៃ​ការដោះស្រាយ​ការងារ​របស់​ប្រធាន​អង្គប្រជុំ​ភាគី​ទាំង​ពីរបាន​ឯកភាព​គ្នា​ដូចតទៅ​១. តាម​នីតិវិធី​ច្បាប់ គឺ​មិនអាច​បញ្ជូន​ករណី​វិវាទ​នេះ ត្រលប់​ទៅ​ដោះស្រាយ​នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ឡើងវិញ​ឡើយ​។​២. កំណត់​ប្រជុំ​បន្ទាប់ នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង ២:៣០​នាទី​រសៀល ដោយ តំណាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹងធ្វើ​បទ​បង្ហាញ​អំពី​ទិដ្ឋភាព​ច្បាប់​ពាក់ព័ន្ធ​នឹង ការទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ​និង​ឯកភាព​កំណត់​យក​ក​ចំណុច​វិវាទ​ដែលមាន​ក្នុង​សេចក្ដី​បង្គាប់​អាជ្ញាកណ្ដាល​លេខ ០១២/២១​ចុះ ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១ មក​ពិភាក្សា​តែប៉ុណ្ណោះ​។

​ជាថ្មី​ម្តងទៀត ក្រសួង​ស្នើឱ្យ​កាគី​ទាំងពីរ​មានការ​យោគយល់​គ្នា​ខ្ពស់​ក្នុង​ការចូលរួម​ដោះស្រាយ​បញ្ចប់​វិវាទ ការងារ​នេះ​, បន្ត​សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ភាគី​ពាក់ព័ន្ធ​ដោយ​សន្តិវិធី​, និង​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​។

យោងតាម​នីតិវិធី​ច្បាប់ ប្រសិនបើ​ការចរចា​នៅតែ​មិន​អាចមាន​ដំណោះស្រាយ​បាន នីតិវិធី​បន្ទាប់ គឺ​ភាគី​ទាំងពីរ​អាចដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ ដើម្បី​រក​ដំណោះស្រាយ​ចុងក្រោយ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

សន្តិសុខសង្គម៨ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៦ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១២ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម