ព័ត៌មានជាតិ
លោក សុខ លូ ស្នើឱ្យជប៉ុនបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តបាត់ដំបង
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានស្នើសុំដល់រដ្ឋាភិបាលជប៉ុនបន្តផ្សព្វផ្សាយដល់វិនិយោគិនក្នុងប្រទេសជប៉ុនឱ្យមកវិនិយោគក្នុងខេត្តបាត់ដំបង ឬបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសមួយ ដើម្បីទាក់ទាញវិនិយោគិនក្នុងស្រុក និងក្រៅស្រុកមកវិនិយោគក្នុងខេត្តឱ្យកាន់តែច្រើនឡើងថែមទៀត។ ការស្នើសុំនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី៣(JCC)សម្រាប់គម្រោងការសិក្សាផែនការមេ ការអភិវឌ្ឍទីក្រុងឆ្លាតក្នុងខេត្តបាត់ដំបងជាមួយនឹងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងទេសចរណ៍ នៃប្រទេសជប៉ុន តាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេង Zoomកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។

លោកអភិបាលខេត្តបានមានប្រសាសន៍ថា ការស្នើសុំដល់រដ្ឋាភិបាលជប៉ុនឱ្យវិនិយោគិនមកវិនិយោគក្នុងខេត្តបាត់ដំបងឱ្យកាន់តែច្រើនឡើង ឬបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តមួយ ព្រោះខេត្តបាត់ដំបងមានផ្ទៃដីធំទូលាយ ដែលបង្កលក្ខណៈងាយស្រួលក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលអាចបង្កើតជារោងចក្រផ្សេងៗ ពិសេសរោងចក្រកែច្នៃផលិតផលកសិកម្ម ព្រោះខេត្តបាត់ដំបង ជាខេត្តកសិកម្ម ហើយផលិតផលកសិកម្មជាច្រើនមិនទាន់មានរោងចក្រកែច្នៃ វេចខ្ចប់បានល្អច្រើននោះទេ។

លោកអភិបាលខេត្តបានបន្តថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពុងតែខិតខំប្រឹងប្រែងក្នុងការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង បរិស្ថាន អនាម័យសាធារណៈ ដោយក្នុងនោះ ខេត្តបាត់ដំបងមានអាងសំរាមដែលមានលក្ខណៈស្ដង់ដានៅឃុំតាគ្រាម នៃស្រុកបាណន់ រៀបចំប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធលូទឹកភ្លៀងដាច់ដោយឡែកពីគ្នា និងបង្កើតអាងប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យបានសមស្រប ដើម្បីប្រមូល និងធ្វើប្រព្រឹត្តកម្មសម្អាតទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ និងធ្វើការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង ការទប់ស្កាត់ការរំលោភយកដីចំណីផ្លូវរបស់រដ្ឋ ការរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារក្នុងក្រុងជាដើម។

ពាក់ព័ន្ធនឹងគម្រោងផែនការមេសម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតក្នុងខេត្ត លោក សុខ លូ សង្ឃឹមថាណរដ្ឋាភិបាលជប៉ុន នឹងបន្តជួយគម្រោងនេះឱ្យចេញជាសមិទ្ធផលជាក់ស្ដែង ហើយរដ្ឋបាលខេត្តនឹងបន្តចូលរួមសហការជាមួយរដ្ឋាភិបាលជប៉ុនជានិច្ច ក្នុងន័យដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តបាត់ដំបង ឲ្យក្លាយជាទីក្រុងឆ្លាត ដើម្បីទាក់ទាញវិនិយោគិនក្នុងស្រុក និងក្រៅស្រុកមកវិនិយោគកាន់តែច្រើនឡើង និងជាពិសេសដើម្បីឲ្យភ្ញៀវទេសចរមកទស្សនាខេត្តបាត់ដំបង កាន់តែច្រើនឡើងៗ៕
ដោយ ៖ សំអឿន

-
សន្តិសុខសង្គម១៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៥ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង