ព័ត៌មានជាតិ
លោកស្រី មូរ សុខហួរ នៅសល់សំណុំរឿងពីមុន មិនអាចគេចផុតចំណាត់ការរបស់តុលាការទេ
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងនៅរសៀលថ្ងៃទី១៤ ខែធ្នូ នេះថា លោកស្រី មូរ សុខហួរ ដែលជាអតីតថ្នាក់ដឹកនាំ នៃខ្មោចអតីតគណបក្សសង្គ្រោះជាតិនោះ នៅមានសល់សំណុំរឿងពីមុនមិនទាន់បញ្ចប់នៅឡើយ ដូច្នេះនឹងមិនអាចគេចផុតចំណាត់ការរបស់តុលាការទេ ហើយបើសំណុំរឿងនេះ មានពិរុទ្ធភាព តុលាការមានឆន្ទានុសិទ្ធិចាត់ការតាមនីតិវិធី។
ការបញ្ជាក់របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានធ្វើឡើងក្រោយពីក្រុមមនុស្សមួយចំនួន ដែលអះអាងថា ជាមេដឹកនាំអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិនោះ ដែលកំពុងរៀបចំគម្រោងខ្យល់មួយត្រឡប់មកប្រទេសកម្ពុជា តាមអ្វីដែលពួកគេស្រមើស្រមៃថា ដើម្បីមករំដោះប្រទេសកម្ពុជា និងដើម្បីដោះស្រាយបញ្ហារបស់ខ្មែរ។
បើតាមលោក សុខ ឥសាន ក្រុមនោះ គឺជាក្រុមឧទ្ទាមក្រៅច្បាប់ ហើយអ្វីដែលពួកគេចង់ចូលមកស្រុកខ្មែរ ដើម្បីដោះស្រាយបញ្ហាខ្មែរ តើពួកគេមានតួនាទីស្អី ដែលត្រូវទៅដោះស្រាយ បញ្ហាខ្មែរ ហើយយមានខ្មែរណាហៅឲ្យមកដោះស្រាយ ? លោកថា ជាង៣ឆ្នាំហើយ អត់មានមុខក្រុមឧទ្ទាមក្រៅច្បាប់នេះ តែកម្ពុជាមានតែការរីកចម្រើន បើមានបញ្ហាអី គឺរាជរដ្ឋាភិបាលជាអ្នកដោះស្រាយ។
កន្លងទៅកម្ពុជា មាន EBA. ១០០ភាគរយ កម្ពុជាចំណេញ១០០ភាគរយ តែក្រោយបាត់ បាត់២០ភាគរយ កម្ពុជាក៏នៅចំណេញ៨០ភាគរយដែរ។
លោក សុខ ឥសាន អះអាងថា សំណុំរឿងទាំងអស់របស់ឧទ្ទាម ទោះបីជាពយគេលន់តួសុំទោសយ៉ាងណាក៏អត់រួចខ្លួនដែរ ដោយសារទណ្ឌិតមិនទាន់បានអនុវត្តទោសនៅឡើយ ដូច្នេះត្រូវចូលគុកតាមសាលក្រមតុលាការសិន។
សូមបញ្ជាក់ថា ក្រុមអតីតថ្នាក់ដឹកនាំ នៃខ្មោចអតីតគណបក្សសង្គ្រោះជាតិនោះ បានរៀបចំគម្រោងជាថ្មីទៀត ក្រោយពីបរាជ័យកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមរយៈឆាកល្ខោនមួយ ដែលរៀបចំដោយលោក សម រង្ស៊ី ហើយគម្រោងថ្មីនេះ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ខាងមុខ ដឹកនាំដោយលោកស្រី មូរ សុខហួរ។
តាមគម្រោងនេះ មន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងភៀសខ្លួននៅក្រៅ ប្រទេសដែលមានសញ្ជាតិពីរ ឬមានលិខិតឆ្លងដែនពីរ គឺត្រូវវិលមកប្រទេសកម្ពុជានៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ រីឯអ្នកមានលិខិតឆ្លងដែនសញ្ជាតិខ្មែរតែមួយ គឺកំពុងរៀបចំឯកសារ ដើម្បីអាចចូលប្រទេសកម្ពុជាតាមគម្រោង។
ទាក់ទងផែនការវិលចូលស្រុករបស់ពួកគេនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ធ្លាប់បានបញ្ជាក់ថា ច្បាប់កម្ពុជាដែលឃាត់ពលរដ្ឋខ្មែរមិនឲ្យវិលចូលស្រុកនោះទេ ប៉ុន្តែត្រូវមានឯកសារ នៃការធ្វើដំណើរត្រឹមត្រូវ និងត្រូវគោរពការធ្វើវិធានការបង្ការជំងឺ កូវីដ១៩។
ដោយឡែកចំពោះការប្រើលិខិតឆ្លងដែនបរទេស អ្នកធ្វើដំណើរត្រូវការទិដ្ឋាការ និង ឯកសារពាក់ព័ន្ធ៕
ដោយ ៖ កោះកែវ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង