ព័ត៌មានជាតិ
វ៉ាក់សាំង Pfizer ជិត១៤ម៉ឺនដូសទៀតប្រើប្រាស់ថវិកាអាស៊ានបានដឹកមកដល់កម្ពុជាហើយ
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ចំនួនជិត ១៤ ម៉ឺនដូសទៀត (១៣៩ ២៣០) ដែលត្រូវបានទិញដោយការប្រើប្រាស់ថវិកាអាស៊ានបានដឹកមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងក្នុងពេលទទួលវ៉ាក់សាំង នៅសៀលថ្ងៃនេះថា វ៉ាក់សាំងទាំងនេះគឺជាការបញ្ជាទិញរបស់កម្ពុជាតាមរយៈអង្គការយូនីសេហ្វដោយប្រើប្រាស់ថវិកាប្រមាណ១លាន១សែនដុល្លារអាមេរិកដែលថវិកាទាំងនេះបានមកពីការចូលរួមឧបត្ថម្ភពីបណ្តាប្រទេសជាសមាជិកងាស៊ាននិងបណ្តាប្រទេសជាដៃគូដោយប្រទេសខ្លះចូលរួម១០ម៉ឺនដុល្លារអាមេរិកខ្លះទៀតចូលរួម២០ម៉ឺនដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

តំណាងអង្គការយូនីសេហ្វប្រចាំនៅប្រទេសកម្ពុជាបានមានប្រសាសន៍ថា វ៉ាក់សាំងនេះគឺជាការចំណែកមួយរបស់ប្រទេសកម្ពុជាក្នុងនាមជាសមាជិកប្រទេសអាស៊ានក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
លោកស្រីបានបន្តថា ក្រៅពីនេះប្រទេសអូស្ត្រាលីបានផ្តល់ជំនួយជាទូរទឹកកកសម្រាប់ដាក់វ៉ាក់សាំងប្រភេទ Pfizerចំនួន៣៣គ្រឿងដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ប្រទេសកម្ពុជាក្នុងការបែងចែកវ៉ាក់សាំងនៅតាមបណ្តាខេត្តផ្សេងៗនៅទូទាំងប្រទេសចាក់ជូនប្រជាពលរដ្ឋពិសេសក្រុមជួរមុខ។

លោកស្រី យក់សម្បត្តិបានបន្តឱ្យដឹងទៀតថារហូតមកដល់ពេលនេះប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងទាំងបញ្ជាទិញនិងជំនួយពីបណ្តាប្រទេសជាមិត្តប្រមាណ៥០លានដូសហើយខណៈនៅក្នុងឃ្លាំងនិងស្តុកតាមខេត្តនៅទូទាំងប្រទេសប្រមាណជាង៦លានដូសដែលកំពុងចាក់ជូនប្រជាពលរដ្ឋរាល់ថ្ងៃ។
លោកស្រីបានបន្ថែមថា នៅក្នុងខែមីនានេះនឹងទទួលបានវ៉ាក់សាំងផ្តល់ដោយប្រទេសអ៊ីតតាលីបន្ថែមទៀតហើយនៅថ្ងៃទី២៨ទៅថ្ងៃទី៣០មីនានឹងទទួលបានវ៉ាក់សាំងចិនប្រមាណ៥លានដូសក្នុងចំណោម២០លានដូសដែលប្រធានាធិបតីចិនបានសន្យាផ្តល់ឱ្យកម្ពុជានៅក្នុងជំនួបតាមទូរស័ព្ទជាមួយសម្តេចនាយករដ្ឋមន្ត្រីកាលពីម្សិលមិញ។

លោកស្រីបានបញ្ជាក់ថាចំណែកវ៉ាក់សាំង ៥,៥លានដូសទៀតតាមរយៈយន្តការកូវ៉ាក់នឹងមកដល់នៅក្នុងខែ៣រហូតដល់ខែកញ្ញាឆ្នាំ២០២២៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ