Connect with us

ព័ត៌មានអន្ដរជាតិ

សមយុទ្ធ ណាតូ ភ្លាត់ស្នៀតធ្វើឲ្យកងម៉ារីន អាមេរិក ស្លាប់

បានផុស

នៅ

យន្តហោះដឹកជញ្ជូន Osprey ដែលជាកម្មសិទ្ធិរបស់កងម៉ារីនអាមេរិកបានធ្លាក់អំឡុងពេលសមយុទ្ធយោធារបស់ណាតូនៅប្រទេសន័រវេស ដោយបណ្ដាលឲ្យសមាជិកនាវិក ៤ នាក់នៅលើយន្តហោះបានស្លាប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា យន្តហោះ MV-22 Osprey បានបាត់កាលពីថ្ងៃសុក្រ ហើយក្រោយមកត្រូវបានគេរកឃើញថាធ្លាក់ ។

ទន្ទឹមនោះនាយករដ្ឋមន្រ្តីន័រវេសលោក Jonas Gahr Store បានបង្ហោះនៅលើបណ្ដាញ Twitter កាលពីថ្ងៃសៅរ៍ថា បុគ្គលិកអាមេរិក ៤ នាក់បានស្លាប់នៅក្នុងការធ្លាក់យន្តហោះកាលពីយប់ថ្ងៃសុក្រ ។

ចំណែកកាលៈទេសៈ និង​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ ។ ប៉ុន្តែអាកាសធាតុត្រូវបានគេរាយការណ៍ថាអាក្រក់នៅពេលនោះ ។

គួរបញ្ជាក់ថា សមយុទ្ធណាតូនៅទូទាំងប្រទេសន័រវេសគ្រោងនឹងបន្តរហូតដល់ខែមេសា ខណៈមានមនុស្សប្រហែល ៣០,០០០ នាក់មកពី ២៧ ប្រទេសកំពុងចូលរួម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ទាហានស៊ីឈ្នួល អង់គ្លេស ចេញពី អ៊ុយក្រែន ក្រោយបម្រើការបានត្រឹម ៩ ម៉ោង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣២ វិនាទី មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

ព័ត៌មានជាតិ៣៩ នាទីutes មុន

ក្រសួងមហាផ្ទៃចុះបញ្ជីអង្គការ និងសមាគម ចំនួន១៦ទៀតក្នុងខែវិច្ឆិកា

ព័ត៌មានជាតិ៤៧ នាទីutes មុន

ជប៉ុនផ្តល់រថយន្តគិលានសង្គ្រោះចំនួន១៤គ្រឿងដល់ក្រសួងសុខាភិបាល

ជីវិតកម្សាន្ដ៥៩ នាទីutes មុន

Jungkook ឈ្នះពាន BBMA ២ឆ្នាំជាប់គ្នា ទោះកំពុងបំពេញកាតព្វកិច្ចយោធា

សេចក្ដីជូនដំណឹង១ ម៉ោង មុន

អ្នកឧកញ៉ា ឃុន​ សៀ ផ្ញើ​សារ​លិខិត​គោរព​ជូនពរ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ពិធីចម្រើនអាយុវឌ្ឍនមង្គលគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម