Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ បើកចរាចរបណ្តោះអាសន្នស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ

បានផុស

នៅ

ស្ពានអាកាសថ្មីតភ្ជាប់មហាវិថីសហព័ន្ឋរុស្ស៊ី ទៅមកផ្លូវជាតិលេខ ៣ និងស្ពានអាកាសកំណោងពីមហាវិថី សហព័ន្ឋរុស្ស៊ីបត់ឆ្វេងទៅមហាវិថី ចោមចៅ ត្រូវបានដាក់ឲ្យចរាចរចាប់ពីពេលនេះតទៅ។​ នេះបើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ពានអាកាស និងផ្លូវចោមចៅ បានសាងសង់បញ្ចប់ ១០០% ហើយ។

សូមបញ្ជាក់ថា ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ជា​គម្រោង​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួល​ម៉ៅការ​សាងសង់ ដោយ​ក្រុមហ៊ុន​វិនិយោគទុន អាណិកជន​កម្ពុជា (OCIC) ដោយ​ប្រើប្រាស់​ការសាងសង់ ក្នុង​រយៈពេល ៣០​ខែ និង​ចំណាយ​ថវិកា​សាងសង់ ប្រមាណ ២២ លាន​ដុល្លា​អាមេរិក​។​ ​ផ្អែក​តាម​លក្ខណៈ​បច្ចេកទេស របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ការដ្ឋាន​នេះ ត្រូវ​សាងសង់ ដោយ​បែង​ចែកជា ៣ ផ្នែក​គឺ ស្ពាន​ទី​១ ជា​ស្ពាន​អាកា​សមេ ត​ភ្ជាប់​ចរាចរ ពី​មហាវិថី​សហព័ន្ធរុស្ស៊ី មក​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង​សរុប ៤០៨ ម៉ែត្រ ទទឹង​១៥,៨ ម៉ែត្រ ដែលមាន​ចរាចរ ពីរ គន្លង​ទៅ និង​ពីរ​គន្លង​មក ជម្រាល​ស្ពាន ៤,៥ ម៉ែត្រ និង​មាន​កម្ពស់​អតិបរមា ដែល​អាច​ចរាចរ​ក្រោម​ស្ពាន មាន ៥,៥ ម៉ែត្រ​។​

​ស្ពាន​ទី​២ បំបែក ចេញពី ស្ពាន​អាកា​សមេ បត់​ឆ្វេង​ត​ភ្ជាប់​ចរាចរ ពី​មហាវិថី​សហព័ន្ធរុស្ស៊ី ឆ្ពោះទៅ​វេ​ង​ស្រេង សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​មួយ​គន្លង​រថយន្ត និង​មួយ​គន្លង ទោចក្រយានយន្ត មាន​ប្រវែង​សរុប ២០២ ម៉ែត្រ (​ស្ពាន​អាកាស ប្រវែង ៤០ ម៉ែត្រ ផ្លូវ​ក្រោម​ដី ប្រវែង ១១៨ ម៉ែត្រ និង​ផ្លូវ​លើដី ប្រវែង ៤៤ ម៉ែត្រ​) ទទឹង ៥,២៥ ម៉ែត្រ​។​

​ស្ពាន​ទី​៣ ជា​ស្ពាន​កោង​បត់​ឆ្វេង ត​ភ្ជាប់​ចរាចរ ពី​ផ្លូវ​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង សរុប ២០៦ ម៉ែត្រ (​ស្ពាន​អាកាស​ប្រវែង ៦០ ម៉ែត្រ ផ្លូវ​ក្រោម​ដី​ប្រវែង ១១៨ ម៉ែត្រ និង​ផ្លូវ​លើដី​ប្រវែង ២៨ ម៉ែត្រ​) ទទឹង ៥,២៥ ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​មួយ គន្លង​រថយន្ត និង​មួយ​គន្លង ទោចក្រយានយន្ត​។​

​ផ្លូវ​និង​ផ្លូវ​ក្រោម​ដី ជា​ផ្លូវ​កោង ត​ភ្ជាប់​ចរាចរ ពី​ផ្លូវ​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ​៤ មាន​ប្រវែង​សរុប ១៣០ ម៉ែត្រ (​ផ្លូវ​ក្រោម​ដី ប្រវែង​១៣​ម៉ែត្រ និង​ផ្លូវ​លើដី ប្រវែង ១១៧ ម៉ែត្រ​) ទទឹង ៨,៥ ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង ទោចក្រយានយន្ត​។ ផ្លូវ​លើ​ផ្ទៃដី ជា​ផ្លូវ​មេ​ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវជាតិ​លេខ​៤ មក​ផ្លូវ​វេ​ង​ស្រេង មាន​ប្រវែង​សរុប ២៣៥ ម៉ែត្រ ទទឹង ៨,៥ ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង ទោចក្រយានយន្ត​។ ផ្លូវ​ក្រោម​ដី ជា​ផ្លូវ​ត​ភ្ជាប់​ចរាចរ ពី​ផ្លូវជាតិ​លេខ​៤ មក​មហាវិថី​សហព័ន្ធ រុស្ស៊ី ដែលមាន​ប្រវែង​សរុប ៤៧០ ម៉ែត្រ ទទឹង ៨,៥ ម៉ែត្រ សម្រាប់​ចរាចរ មួយ​ទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង ទោចក្រយានយន្ត​។

ល្បឿន​សុវត្ថិភាព ៤០ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង សម្រាប់​ផ្លូវ​ទទឹង ទំហំ​ទទឹង ៨,៥ ម៉ែត្រ ។ ល្បឿន​សុវត្ថិភាព ២៥ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង សម្រាប់​ផ្លូវ​ទទឹង ទំហំ ៥,២៥ ម៉ែត្រ និង​ទំហំ ៥,៥ ម៉ែត្រ ។​ ​ស្ពាន​នឹងមាន​អាយុកាល ១០០ ឆ្នាំ មាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ រៀបចំ​បណ្តាញ​ជុំវិញ បរិវេណ​ស្ពាន​អាកាស និង​អាង​ស្តុក​ទឹក​ក្រោម​ដី មាន​ទាំង​បំពាក់​ម៉ូ​ទ័​រ​បូមទឹក ស្វ័យប្រវត្តិ ផងដែរ​។​ ​គួរបញ្ជាក់​ទៀតថា ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី នៅ​ចំណុច​រង្វង់​មូល​ចោមចៅ​នេះ បាន​បើក​ការដ្ឋាន​ដំណើរការ​សាងសង់ ជា​ផ្លូវការ កាល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ កន្លងមក ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍២១ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម២១ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

រំលោភ
សន្តិសុខសង្គម១ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

សន្តិសុខសង្គម១៩ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម