Connect with us

ព័ត៌មានជាតិ

មធ្យោបាយសម្រាប់ទូទាត់ថ្មីPayBandបានដាក់ឲ្យប្រើប្រាស់ហើយ​

បានផុស

នៅ

ឥឡូវនេះ​អតិថិជន​ដែល​មាន​បំណង​ចង់​ប្រើប្រាស់​មធ្យោបាយ​សម្រាប់​ទូទាត់​ថ្មី​PayBand ជំនួស​ទូរស័ព្ទ​ដៃ និង​ប័ណ្ណ​អេស៊ីលីដា អាច​អញ្ជើញ​មក​ទំនាក់ទំនង​នៅ​គ្រប់​សាខា​ការិយាល័យ​របស់​ធនាគារ​អេស៊ីលីដា​ដែល​នៅ​ជិត​បំផុត ដើម្បី​ទទួល​បាន​នូវ​ព័ត៌មាន​ផ្សេងៗ និង​ទទួល​បាន​Payband​យក​ទៅ​ប្រើប្រាស់​ទៅតាម​តម្រូវការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​មន្ត្រី​ជំនាញ​ធនាគារ​អេស៊ីលីដា បាន​ពន្យល់​ថា Payband គឺជា​ឧបករណ៍​ទូទាត់​សាមញ្ញ រហ័ស និង​សុវត្ថិភាព​ខ្ពស់។ ការប្រើប្រាស់​មាន​លក្ខណៈ​ដូចគ្នា​ទៅ​នឹង​ប័ណ្ណ​ឥណពន្ធ​អេធីអឹម Contactless ដែល​អាច​ទូទាត់​សាច់ប្រាក់​ជាមួយ​ម៉ាស៊ីន​ឆូត​កាត និង​ម៉ាស៊ីន​ផ្សេងៗ​ទៀត​ដែល​មាន​មុខងារ Contactless។

ជាមួយ​គ្នា​នេះ​ដែរ Payband អាច​ដក​ប្រាក់​ជាមួយ​ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា ដែល​បំពាក់​ប្រព័ន្ធ Contactless ងាយស្រួល​ទូទាត់​ចំណាយ​ផ្សេងៗ​តាម​ម៉ាស៊ីន​ឆូត​កាត អេស៊ីលីដា ឬ​ស្ថាប័ន​ផ្សេង (CSS members) ដែល​បាន​បំពាក់​ប្រព័ន្ធ Contactless និង​មាន​សុវត្ថិភាព​ខ្ពស់​ជំនួស​ឲ្យ​ការ​ប្រើ​សាច់ប្រាក់​សុទ្ធ។

អតិថិជន​អាច​ប្រើប្រាស់​Paybandនេះ​បាន ត្រូវ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ដូចជា ត្រូវ​មាន​គណនី​បញ្ញើ​សំចៃ គណនី​ចរន្ត ឬ​គណនី​បញ្ញើ​តាម​តម្រូវការ ហើយ​ជា​នីតិជន​ដែល​មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ លិខិតឆ្លងដែន ឬ​ឯកសារ​អត្តសញ្ញាណ​ផ្សេងៗ​ដែល​មាន​សុពលភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម