Connect with us

សុខភាព

អនុវត្តតិចនិកទាំងនេះ អាចកាត់បន្ថយអាការ ភ្នែកចាញ់ពន្លឺ

បានផុស

នៅ

ភ្នែកចាញ់ពន្លឺធ្វើឲ្យយើង​បើកភ្នែកព្រឹមៗ ឬ​បិទ​ភ្នែក​នៅពេល​ចាំងនឹងពន្លឺ ឬមើលចំពន្លឺដូចជា ពន្លឺថ្ងៃ ភ្លើង ភ្លើងហ្វារថយន្ត ឬម៉ូតូជាដើម ហើយ​អាចធ្វើឲ្យយើងឈឺភ្នែក ស្រវាំងភ្នែក ហៀរទឹកភ្នែក និង​ឈឺក្បាលទៀតផង។ យើងគួរធ្វើបែបម៉េចដើម្បីកាត់បន្ថយអាការៈភ្នែកចាញ់ពន្លឺ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យើងអាចសាកល្បងវិធីសាស្រ្ត​ដូចខាងក្រោម​ដើម្បីកុំឲ្យ​ភ្នែកយើង​ចាញ់​ពន្លឺពេក៖

១. ពាក់វ៉ែនតាការពារពន្លឺ

វេជ្ជបណ្ឌិត Bradley Katz ឯកទេសសរសៃប្រសាទ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Utah បានលើកឡើងថា មិនមែនពន្លឺទេដែលធ្វើឱ្យភ្នែករបស់យើងចាញ់ពន្លឺ ប៉ុន្តែជាពណ៌ដែលមាននៅ​ក្នុងពន្លឺ បង្ក​ឲ្យ​មាន​បញ្ហា​នេះ។

តាមការស្រាវជ្រាវបានឱ្យដឹងថា រលកពន្លឺពណ៌ខៀវនៅក្នុងពន្លឺអាចធ្វើឱ្យភ្នែករបស់យើងឈឺចាប់។ ការពាក់វ៉ែនតាការពារពន្លឺអាចរារាំង​​​​​​​រលកពន្លឺពណ៌ខៀវពីពន្លឺព្រះអាទិត្យ កុំព្យូទ័រ ឬទូរទស្សន៍​ជាដើម ​មិន​ឱ្យចាំងចូលភ្នែករបស់យើង។

២. បន្ថយពន្លឺគ្រឿងអេឡិចត្រូនិច

យើងគួរបន្ថយពន្លឺគ្រឿងអេឡិចត្រូនិចដូចជា កុំព្យូទ័រ ទូរទស្សន៍ ឬទូរស័ព្ទ​ដើម្បី​កុំឱ្យពន្លឺ​ចាំង​ភ្នែក​ពេក។

៣. ចៀសវាងប្រើអំពូលទូបណេអុងពណ៌ស

យើងគួរប្តូរអំពូលទូបណេអុងពណ៌សដោយប្រើអំពូលពងមាន់ ឬអំពូល LED ពណ៌ស្រទន់ (ពណ៌ថ្ងៃ)​ វិញ ព្រោះអំពូលភ្លើងទាំងពីរមិនមានពន្លឺភ្លឺខ្លាំងពេកដែលមិនធ្វើឱ្យយើងចាំងភ្នែក។

៤. ពាក់មួក និងពាក់វ៉ែនតាការពារពន្លឺថ្ងៃ

ពេលចេញក្រៅត្រូវពន្លឺថ្ងៃ យើងគួរពាក់មួក និងពាក់វ៉ែនតាការពារពន្លឺថ្ងៃ​ដើម្បីការពារភ្នែក​យើង​ពីការ​ត្រូវពន្លឺព្រះអាទិត្យ។

៥. កុំពាក់វ៉ែនតាការពារពន្លឺថ្ងៃនៅក្នុងម្លប់

ការពាក់វ៉ែនតាការពារពន្លឺថ្ងៃនៅក្នុងម្លប់រយៈពេលយូរអាចធ្វើឱ្យភ្នែករបស់យើងសុំានឹងភាពងងឹតដែលនឹងបណ្តាលឱ្យអាការៈភ្នែកចាញ់ពន្លឺរបស់យើងកាន់តែធ្ងន់ធ្ងរ។

៦. ញុំាបន្លែស្លឹកបៃតងចាស់

តាមការសិក្សាបានឱ្យដឹងថា បន្លែស្លឹកបៃតងចាស់ដូចជាស្ពៃពួយឡេង ខាត់ណា និង​ស្លឹកផ្ទី ជាដើម​មានផ្ទុក​សារធាតុ carotenoids, zeaxanthin, និង lutein ដែលអាចជួយកាត់បន្ថយអាការៈភ្នែកចាញ់ពន្លឺ ជួយ​ឱ្យ​ភ្នែកយើងមានសុខភាពល្អ និងកាត់បន្ថយហានិភ័យកើតជំងឺភ្នែកឡើងបាយ។

៧. ចៀសវាងសារធាតុបង្កអាលែកហ្ស៊ី

សារធាតុបង្កអាលែកហ្ស៊ីដូចជា លម្អងផ្កា និង​រោមសត្វជាដើមអាចធ្វើឱ្យយើងអាលែកហ្ស៊ី​ដែលបង្ក​ឱ្យ​យើង​ហៀរទឹកភ្នែក រមាស់ភ្នែក និងធ្វើឱ្យភ្នែកយើងចាញ់ពន្លឺដែរ​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន​​៖ផ្លែឈើ ៣ ប្រភេទនេះ ល្អចំពោះសុខភាពភ្នែក គួរញ៉ាំជាប្រចាំ

ចុចអាន៖ចូលវ័យជ្រេហើយ គួរដឹងតិចនិកថែទាំភ្នែកឲ្យនៅភ្លឺ មានសុខភាពល្

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

មូលហេតុដែលតម្លៃអង្ករអន្តរជាតិធ្លាក់ចុះ

ព័ត៌មានជាតិ៥៤ នាទីutes មុន

លោក នេត្រ ភក្ត្រា ណែនាំប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង ថ្មី ត្រូវរក្សាទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីការងារលឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់

ជីវិតកម្សាន្ដ១ ម៉ោង មុន

រួសរាយណាស់ ! លោក ព្រាប សុវត្ថិ តែងបង្ហាញការរាក់ទាក់ដល់អ្នកដែលបានជួប ផ្សារភ្ជាប់ទង្វើសប្បុរស

កីឡា១ ម៉ោង មុន

គ្រូ​ក្លិប Inter Miami ប្រាប់​ថា មិន​បាន​គិត​រឿង​នាំ​យក​កីឡាករ Neymar

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីកែភេទ អាមេរិក កាត់ឆ្អឹងជំនីរខ្លួនឯងធ្វើមកុដ​ និងចង់បានរាងដែលប្រាថ្នា

ព័ត៌មានជាតិ២១ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម