ព័ត៌មានជាតិ
សម្ដេចតេជោ ៖ យើងត្រូវការបច្ចេកវិទ្យាជាន់ខ្ពស់ ទាន់សម័យហើយ ប៉ុន្តែបើមនុស្សអត់ទាន់សម័យ វាទៅអត់រួចទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការដែលមានបច្ចេកវិទ្យាខ្ពស់ និងទាន់សម័យ សម្រាប់ប្រព័ន្ធសុខាភិបាលនោះ គឺជារឿងដែលសំខាន់ហើយ តែអ្វីដែលសំខាន់ទៀតនោះ គឺសមត្ថភាពឆ្លើយតបរបស់អ្នកដឹកនាំ ដែលមានភាពប្រាកដប្រជា។
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ នាព្រឹកថ្ងៃទី ២១ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កន្លងមកមានគេបង្អាប់ខ្មែរថា ប្រព័ន្ធសុខាភិបាលខ្សោយ តែវាមិនមែនជារឿសំខាន់ពេកទេ តែអ្វីដែលកាន់តែសំខាន់នោះ គឺការឆ្លើយតបរបស់មនុស្សយ៉ាងដូចម្ដេច ទៅនឹងសភាពការណ៍។ បើតាមសម្ដេចតេជោ ហ៊ុន សែន «យើងត្រូវការបច្ចេកវិទ្យាជាន់ខ្ពស់ ទាន់សម័យហើយ ប៉ុន្តែបើមនុស្សអត់ទាន់សម័យ វាទៅអត់រួចទេ»។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់ក្រុមគ្រូពេទ្យ របស់កម្ពុជាថា បាននិងកំពុងបំពេញការងារយ៉ាងល្អ ជាមួយនឹងការដឹកនាំដែលប្រាកដប្រជា។ សម្ដេចតេជោ បានបន្ថែមថា «បើសិនជាយើង មានតែបច្ចេកវិទ្យាខ្ពស់ ប៉ុន្តែមនុស្សវាអត់ខ្ពស់ សមត្ថភាពឆ្លើយតបវាមិនត្រូវជាមួយរឿង គឺវានៅតែដដែលហ្នឹង»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង