Connect with us

KPT+

ហេតុផល ៤ យ៉ាង មិនគួរចតរថយន្ត នៅក្រោមដើមឈើ

បានផុស

នៅ

ការ​ចតរថយន្តដើម្បី​ចៀសវាង​ពន្លឺ​ព្រះអាទិត្យ ជារឿងដែលមនុស្សភាគច្រើនចូលចិត្តធ្វើ។ ព្រោះ​រថយន្ត​នឹង​មិន​ត្រូវ​កម្ដៅ​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​ពណ៌​ស្រអាប់ ហើយក៏​នឹង​មិន​មាន​កម្ដៅ ​ក្នុង​រថយន្ត​ដែរ ។

ប៉ុន្តែ​បើ​​ចត​ខុសទីតាំង នៅ​កន្លែង​ទូលាយ ដែល​មាន​ដើម​ឈើ​ធំៗ​ អាចថាម្លប់​ តែ​បើ​គ្រោះថ្នាក់ ឬ​ផល​វិបាក​ដែល​កើត​មាន​ ដូច​ខាង​ក្រោម ៖

១ សត្វ​ស្លាប​នឹង​ជុះ​អាចម៍ដាក់ឡាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​ដែល​វា​បញ្ចេញ​កាកសំណល់​ចុះ​មក​ក្រោម នោះ​រថយន្ត​របស់​យើង​នឹង​ត្រូវ​បាន​វា​ជុះ​អាចម៍​ដាក់​ទាំង​ស្រុង។ ម៉្យាងទៀត​​ ដោយសារ​ដំណក់​ទឹក​របស់​បក្សី​មាន​ជាតិ​អាស៊ីដ អាច​ធ្វើឲ្យ​​ខូច​ផ្ទៃ​លាប​ពណ៌​រថយន្ត​របស់​យើង​ថែម​ទៀត​ផង។

២ ជ័រពីដើមឈើ អាចបំផ្លាញថ្នាំលាបរថយន្ត ឬសំបកកង់

ដោយសារ​ដើម​ឈើ​ខ្លះ​មាន​ជ័រ​កៅស៊ូ​ស្រក់​ចុះ ហើយ​សំបក​កង់​ទាំង​នេះ​ នឹងពិបាក​សម្អាត​ចេញ​ពី​ឡាន​ណាស់។

៣ ផ្លែ​ពី​ដើម​ឈើ អាចបុកប៉ះឡាន

ព្រោះ​ដើម​ខ្លះ​បាន​ចេញ​ផ្កា​ហើយ​បង្កើត​ផល បណ្ដាលឲ្យ​​ផ្លែឈើ​ធ្លាក់​ចុះ ​ជាលទ្ធផល​របស់រឹង​ នឹង​ធ្វើ​​ឲ្យ​រថយន្ត​ខូចខាត​ឬ​បែក​កញ្ចក់​ឡាន​ក៏​មាន។ ប៉ុន្តែ​បើ​ផ្លែ​មិន​ទុំ នៅពេលធ្លាក់ចូល​ក្នុង​ឡាន​ឬ​មុខ​កញ្ចក់ អាច​ធ្វើ​ឲ្យ​ឡាន​គគ្រិច។ ផ្លែឈើខ្លះ​មានអាស៊ីត វាអាចប៉ះពាល់ដល់​ថ្នាំលាបរថយន្តថែមទៀត។

៤ ស្លឹក និង​មែក

បើ​ស្លឹក​ធ្លាក់​តែ​លើ​ឡាន ​ប្រហែល​មិនអីទេ វាគ្រាន់តែជាការបង្ក​ផល​រំខានដល់យើងបន្តិចប៉ុណ្ណោះ។ ប៉ុន្តែ​ប្រសិន​បើ​វា​ចូល​ទៅ​ក្នុង​បន្ទប់​ម៉ាស៊ីន ឬ​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់ អាចមានឱកាស​ដែល​ប្រព័ន្ធ​ទាំងនោះ ដំណើរការ​ខុសប្រក្រតី។ ចំពោះ​មែក​ឈើ​កម្រិត​គ្រោះថ្នាក់អាស្រ័យលើទំហំ និងទម្ងន់របស់វា។ ព្រោះ​វា​មាន​ទាំង​មែក​តូច មែក​កណ្តាល មែក​ធំ បើ​បុក​មែក​តូច គ្រោះថ្នាក់លើរថយន្តអាចមានតិចតួច។ ប៉ុន្តែ​បើ​បុក​មែក​ឈើ​កណ្ដាល និង​ធំ នោះ​រថយន្ត​អាច​នឹង​មាន​ស្នាម​ប្រេះ​បែក​បាក់ ​ខូចខាតកាន់តែធ្ងន់ធ្ងរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កាកសំណល់ ៤ ប្រភេទ កុំបោះចោល វាអាចជាជីជួយបំប៉នផលដំណាំ កាន់តែលូតលាស់

ចុចអាន៖មកដឹងពីប្រភេទសត្វល្មោភដេក និងមិនចូលចិត្តដេកទាល់តែសោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ នាទីutes មុន

Emirates ជំរុញការតភ្ជាប់រវាងកម្ពុជា-អារ៉ាប់រួម ពីទីក្រុងឌូបៃទៅ​ ខេត្តសៀមរាប

ព័ត៌មានជាតិ១២ នាទីutes មុន

លោក នេត្រ ភក្ត្រា ៖ តាមរយៈខ្លឹមសារសៀវភៅ«លើសពីអង្គរ» នឹងធ្វើឲ្យភ្ញៀវទេសចរ មានអារម្មណ៍ស្ញប់ស្ញែងភាពអច្ឆរិយ អស្ចារ្យ នៃទឹកដីអង្គរខ្មែរ

កីឡា១៧ នាទីutes មុន

ការ​ប្រកួត​បាល់ទះ​​​៤​ទល់​៤ Spcial Cup ឆ្នាំ​២០២៥ កើន​ដល់​៧៨​ក្រុម

កីឡា១៧ នាទីutes មុន

ឱកាស​មក​ដល់​ហើយ! ​អ្នក​ចង់​ចាប់​ក្ដី​ស្រមៃ​ក្លាយ​ជា​កីឡាករ​បាល់ទះ​អាជីព​អាច​ទៅ​ធ្វើតេស្ត​សមត្ថភាព​​បាន​…

ព័ត៌មានជាតិ២០ នាទីutes មុន

គម្រោងប្រព័ន្ធរំដោះទឹកចេញពីភ្នំពេញគ្រោងបញ្ចប់នៅឆ្នាំ២០២៦ ដែលផ្ដល់ផលទាំងកសិកម្ម និងឧស្សាហកម្ម

សន្តិសុខសង្គម២៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៦ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម